ចិនក្លាយជាប្រទេសផលិតនិងលក់ យន្តហោះគ្មានមនុស្សបើកលំដាប់កំពូលលើពិភពលោក

ចិន​បានក្លាយជាប្រទេសផលិតដ្រូន យន្តហោះគ្មានមនុស្សបើក (UAV)លំដាប់ពិភពលោក ហើយបានលក់ចេញទៅក្រៅប្រទេសជាច្រើន​ ពិសេសលក់ទៅឱ្យប្រទេសជិតខាង។ សកម្មភាពខាងលើ ធ្វើឲ្យឥណ្ឌាព្រួយបារម្ភយ៉ាងខ្លាំង ដោយប្រទេសទាំងពីរកំពុងមានវិវាទគ្នានៅតាមព្រំដែន។ ចិនជាប្រទេសដែលទិញអាវុធពីខាងក្រៅ តែពេលនេះបានក្លាយជាប្រទេសដែលនាំចេញអាវុធលំដាប់ពិភពលោក … អាន​បន្ថែម ចិនក្លាយជាប្រទេសផលិតនិងលក់ យន្តហោះគ្មានមនុស្សបើកលំដាប់កំពូលលើពិភពលោក

ទីបំផុត រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​ប្រកាសចាប់ផ្តើមដំណើរការផ្ទេរអំណាច

ទីភ្នាក់ងារសេវាកម្មទូទៅ (GSA) បានជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោត Joe Bidenថា រដ្ឋបាល Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការផ្លាស់ប្តូរអំណាចជាផ្លូវការ។ សារព័ត៌មាន​CNN នៅថ្ងៃទី​២៤ខែវិច្ឆិកា … អាន​បន្ថែម ទីបំផុត រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​ប្រកាសចាប់ផ្តើមដំណើរការផ្ទេរអំណាច

កីឡាករ Eisenbichler របស់អាឡឺម៉ង់ឈ្នះការប្រកួតបើកឆាកជិះស្គីFISនៅប៉ូឡូញ

ម្ចាស់ជើងឯកកីឡាជិះស្គីពិភពលោករបស់អាឡឺម៉ង់គឺលោក Markus Eisenbichler បានទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍បើកការប្រកួតជិះស្គីលើទឹកពិភពលោក (FIS Skiing World Cup) ឆ្នាំ២០២០-២០២១ នៅប្រទេសប៉ូឡូញ។ ព្រឹត្តិការណ៍កីឡាជិះស្គីលើទឹកកកនៅប្រទេសប៉ូឡូញនេះគឺជាលើកដំបូងនៃរដូវកាលជិះស្គីពិភពលោកថ្មីដែលប្រារព្ធធ្វើដោយគ្មានអ្នកទស្សនាដោយសារតែវិធានការនៃការការពារជំងឺកូវីដ-១៩ ។ លោក Markus Eisenbichler ឈ្នះដោយលោតបានចម្ងាយ១៣៧.៥ម៉ែត្រ និង១៣៤ម៉ែត្រ។ ចំណាត់ថ្នាក់លេខ២ … អាន​បន្ថែម កីឡាករ Eisenbichler របស់អាឡឺម៉ង់ឈ្នះការប្រកួតបើកឆាកជិះស្គីFISនៅប៉ូឡូញ

កីឡាករ Guendouzi របស់ក្រុម Arsenal រីករាយនឹងការខ្ចីជើងនៅក្លិបHertha

កីឡាករ Matteo Guendouzi និយាយថា គាត់ឈឺចាប់ដោយសារការមិនពេញចិត្តនឹងក្រុម Arsenal ហើយត្រូវការផ្លាស់ប្តូរអាជីពរបស់គាត់ឡើងវិញ។ Guendouzi បានចូលរួមជាមួយក្រុម Hertha Berlin របស់អាល្លឺម៉ង់ក្នុងការខ្ចីជើងសម្រាប់រដូវកាល ២០២០-២០២១ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទកាលពីខែតុលា។ ខ្សែបម្រើរូបនេះបានចាកចេញពីការមិនបានបង្ហាញខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta បន្ទាប់ពីមានក្លិបទិញខ្សែប្រយុទ្ធ Brighton និងខ្សែប្រយុទ្ធ Hove Albion Neal Maupay កាលពីចុងរដូវកាលមុន។ ទោះយ៉ាងណា Matteo Guendouzi កំពុងរីករាយនឹងការខ្ចីជើងថ្មី ហើយសង្ឃឹមថានឹងមានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំង។ កីឡាករ Matteo Guendouzi បានប្រាប់សារព័ត៌មាន Telefoot ថា “ខ្ញុំត្រូវមានភាពរីករាយនៅលើទីលានដើម្បីទទួលបាននូវទំនុកចិត្តឡើងវិញហើយនោះគឺជាអ្វីដែល Hertha ផ្តល់ឱ្យខ្ញុំ វាពិតជាជម្រើសដែលខ្ញុំបានធ្វើ។ ក្នុងចន្លោះពេល២រដូវកាលខ្ញុំលេងជាមួយក្រុម Arsenal ជាង៨០ប្រកួត។ នៅពេលដែលបានលេងតិច ខ្ញុំចាប់ផ្តើមគិតហើយវាឈឺណាស់”។ កីឡាករអន្តរជាតិអាយុក្រោម២១ឆ្នាំ Guendouzi ធ្លាប់ជាកីឡាករបម្រុងដែលមិនបានចូលលេងទាល់តែសោះសម្រាប់ការប្រកួតជើងឯកពិភពលោកចំនួន៤លើក ក្នុងក្រុមយុវជនអាយុក្រោម២១ឆ្នាំបារាំង … អាន​បន្ថែម កីឡាករ Guendouzi របស់ក្រុម Arsenal រីករាយនឹងការខ្ចីជើងនៅក្លិបHertha

ខ្សែប្រយុទ្ធ Salah បានត្រឡប់មកហ្វឹកហាត់នៅក្លិបហង្សក្រហមវិញ បន្ទាប់ជាពីកូវីដ-១៩

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Salahបានវិលត្រឡប់មកហ្វឹកហាត់នៅក្លិបវិញហើយកាលពីថ្ងៃចន្ទបន្ទាប់ពីធ្វើតេស្តអវិជ្ជមានពីកូវីដ-១៩។ កីឡាករ Mohamed Salah បានខកខានលេងឲ្យក្រុមហង្សក្រហមLiverpool កាលពីយប់ថ្ងៃអាទិត្យ ដោយយកឈ្នះក្រុមLeicester City ៣-០ ក្នុងលីគកំពូលអង់គ្លេស បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលដែលរូបគេបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ ប៉ុន្តែលោក Klopp អះអាងថា Salah បានវិលត្រឡប់ទៅហ្វឹកហាត់វិញនៅមុនពេលការប្រកួត Champions League នៅថ្ងៃពុធទទួលក្រុមភ្ញៀវ Atalanta ។ អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា “នោះជាអ្វីដែលខ្ញុំចង់បាន វាជារឿងអវិជ្ជមាននៅថ្ងៃនេះ។ ខ្ញុំគិតថាឥឡូវនេះគាត់ស្ថិតក្នុងសភាពធម្មតា។ នៅថ្ងៃស្អែកយើងនឹងត្រូវធ្វើការប្រកួតChampions League ហើយខ្ញុំប្រាកដថាគាត់នឹងស្ថិតក្នុងជម្រើស១១នាក់។ ឥឡូវគាត់អាចហ្វឹកហាត់ជាមួយយើងទាំងអស់គ្នា” ។ … អាន​បន្ថែម ខ្សែប្រយុទ្ធ Salah បានត្រឡប់មកហ្វឹកហាត់នៅក្លិបហង្សក្រហមវិញ បន្ទាប់ជាពីកូវីដ-១៩

ឈុតតំណាងជាតិកញ្ញាឯកផែនដី២០២០លេចចេញមតិមិនពេញចិត្តច្រើន

ភ្នំពេញ៖ លេចចេញការមិនពេញចិត្តរបស់អ្នកគាំទ្រលើវិស័យកញ្ញាឯកជាច្រើនជុំវិញការប្រើប្រាស់ឈុតតំណាងជាតិដែលនៅមិនទាន់បានល្អដូចឆ្នាំកន្លងទៅនោះឡើយ។ មានអ្នកមិនពេញចិត្តខ្លះលើកឡើងថាវាគឺជាឈុតតំណាងជាតិដែលគួរតែជ្រើសរើសឈុតបានល្អជាងនេះ ហើយបើមិនបានល្អជាងឆ្នាំកន្លងទៅក៏ប្រហាក់ប្រហែលដែរ ហើយឈុតមួយនេះគឺពិតជាសាមញ្ញ ដែលគេធ្លាប់ឃើញសម្អាងការមួយចំនួនបានប្រើប្រាស់ឈុតប្រហាក់ប្រហែលគ្នានេះក្នុងពិធីមង្គលការផងដែរ។ កញ្ញា ហេង សុទ្ធនិស្ស័យ បានក្លាយជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០២០ និងក្លាយជាបេក្ខភាពតំណាងកម្ពុជាក្នុងការចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកផែនដីពិភពលោក២០២០ ដែលនឹងត្រូវធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ។ នាងបានក្លាយជាបេក្ខនារីដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់​និងប្រកបដោយសក្កដានុពលគឺក្រោយពីនាងបានបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរនោះ។ បើទោះជាយ៉ាងណាតាមការបង្ហាញឈុតទាំងនេះនៅបណ្តាញសង្គម បេក្ខនារីរូបនេះក៏ទទួលបានការលើកទឹកចិត្តច្រើនពីអ្នកគាំទ្រក្នុងស្រុក។ … អាន​បន្ថែម ឈុតតំណាងជាតិកញ្ញាឯកផែនដី២០២០លេចចេញមតិមិនពេញចិត្តច្រើន

Dembele រងរបួសស្មា ជាក្តីកង្វល់ដល់ Barcelona ក្នុងវគ្គជម្រុះ Champion League ថ្ងៃនេះ

កីឡាករ Ousmane Dembele បានរងរបួសស្មាអំឡុងពេល Barcelona ប្រកួតចាញ់ក្រុម Atletico Madrid កាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋានEstadio Wanda Metropolitano ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសបន្ទាប់ពីការដួលនៅពាក់កណ្តាលតង់ទី១ ទោះបីជាគាត់អាចបន្តលេងរហូតចប់ការប្រកួតក៏ដោយ។ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះកំពុងស្ថិតនៅក្រោមការយកចិត្តទុកដាក់បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករYannick Carrasco ប៉ុន្តែលោក Ronald Koeman បានសំរេចចិត្តបន្តឲ្យគាត់លេង។ ភាពធ្ងន់ធ្ងរនៃការរងរបួសនៅតែត្រូវបានគេមើលឃើញដោយសារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា Dembele បានឆ្លងកាត់ការធ្វើតេស្តកាលពីព្រឹកថ្ងៃអាទិត្យ។ សម្រាប់ពេលនេះក្រុម Barcelona មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពរបួសរបស់ Dembele នោះទេ ប៉ុន្តែពួកគេបានអះអាងពីបញ្ហារបួសរបស់កីឡាករ Sergi Roberto និង Gerard Pique ថានឹងមិនអាចចូលលេងក្នុងវគ្គជម្រុះ Champion League នៅថ្ងៃអង្គារនេះបានទេ។ ដោយសារតែ Dembele អាចលេងបានគេសង្ឃឹមថា របួសរបស់គាត់នឹងមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែប្រសិនបើគាត់ត្រូវខកខានការប្រកួតបន្ទាប់ជាមួយក្រុម Dynamo Kyiv នៅយប់ថ្ងៃអង្គារ នោះនឹងធ្វើលោក Koemanព្រួយបារម្ភ និងឈឺក្បាលដោយសារបច្ចុប្បន្នខ្សែប្រយុទ្ធ Ansu Fati ក៏មានបញ្ហារបួសដែរ ។ គួរបញ្ជាក់ថា ក្រុម Barcelona កំពុងឈរលេខ១ក្នុងពូលG … អាន​បន្ថែម Dembele រងរបួសស្មា ជាក្តីកង្វល់ដល់ Barcelona ក្នុងវគ្គជម្រុះ Champion League ថ្ងៃនេះ

លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសពក្នុងហេតុការណគ្រោះអគ្គិភ័យកាលពីព្រលប់ថ្ងៃ២៣វិច្ឆិកាដើម្បីដោះស្រាយការលំបាក

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសពក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីដោះស្រាយការលំបាក ។  សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣​ … អាន​បន្ថែម លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសពក្នុងហេតុការណគ្រោះអគ្គិភ័យកាលពីព្រលប់ថ្ងៃ២៣វិច្ឆិកាដើម្បីដោះស្រាយការលំបាក

ជនសង្ស័យប្រុសស្រី៣នាក់​ជាប់ពាក់ព័ន្ធ​ករណីលួច(ខោរោងចក្រ)​ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់​ កាលពីថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ដែលពួកគេជាប់ពាក់ព័ន្ធនឹងករណី​លួច (ខោរោងចក្រ) … អាន​បន្ថែម ជនសង្ស័យប្រុសស្រី៣នាក់​ជាប់ពាក់ព័ន្ធ​ករណីលួច(ខោរោងចក្រ)​ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

រថយន្តស្តារិច​បេីកឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​ ៖​ រថយន្តហុីយ៉ាន់ដាយ ស្តារិច មួយគ្រឿងបេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ … អាន​បន្ថែម រថយន្តស្តារិច​បេីកឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

អាណិតណាស់លោកអើយចេញពីធ្វើការសំណង់នាំបងប្អូនស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាសស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ៖ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើងនឹងម្នាក់ម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈពួកគាត់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាស។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ … អាន​បន្ថែម អាណិតណាស់លោកអើយចេញពីធ្វើការសំណង់នាំបងប្អូនស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាសស្លាប់ម្នាក់របួសម្នាក់

ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន មានស្ត្រីជិតពាក់កណ្តាល

បេក្ខភាពប្រធានាធិបតីចូ បៃឌិន​មានបំណងជ្រើសរើសស្ត្រីជិតពាក់កណ្តាល​ចូលរួមក្នុងរដ្ឋាភិបាលថ្មី​។ នៅថ្ងៃទី​២២ ខែវិច្ឆិកា ​ លោកបៃឌិន បេក្ខភាពជាប់ឆ្នោតប្រធានាធិបតីថ្មីរបស់អាមេរិកបានប្រកាសថា លោកនឹងជ្រើសរើសស្ត្រី​ជាច្រើនរូប​ក្នុងរដ្ឋាភិបាលរបស់លោក​។ កន្លងមក លោកបៃឌិនក៏បានជ្រើសរើសលោកស្រី Kamala … អាន​បន្ថែម ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន មានស្ត្រីជិតពាក់កណ្តាល