ប្រទេសអង់គ្លេសក្នុងចំណោមប្រទេសកំពូលៗទាំង១០របស់អឺរ៉ុបសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ World Cup ឆ្នាំ២០២២

ប្រទេសអង់គ្លេសប្រាកដជាស្ថិតក្នុងចំណោមប្រទេសកំពូលៗទាំង១០របស់អឺរ៉ុបនៅពេលដែលការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ នៅថ្ងៃទី៧ ខែធ្នូខាងមុខ។ ប្រទេសចំនួន៥៥នៅអឺរ៉ុបនឹងចូលរួមប្រកួតវគ្គជម្រុះក្នុងតំបន់អឺរ៉ុបដោយមានក្រុមចំនួន៥ ដែលមាន៦ ប្រទេស និងក្រុមចំនួន៥ទៀត … អាន​បន្ថែម ប្រទេសអង់គ្លេសក្នុងចំណោមប្រទេសកំពូលៗទាំង១០របស់អឺរ៉ុបសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ World Cup ឆ្នាំ២០២២

ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

ភ្នំពេញ៖ ផលិតករនិងជាអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា បានបង្ហើបគម្រោងថតភាពយន្តភាគថ្មីមួយ និងជាភាពយន្តចុងក្រោយរបស់អ្នកស្រីគឺរឿង”ស្នាមស្នេហ៍សបុទ្ររាម”វគ្គ២។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ តុលាឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីប្រកាសសម្ពោធសៀវភៅប្រលោមលោក”បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ ។ លោកស្រីពាន់ ភួង បុផ្ផា បានបញ្ជាក់ថាអ្នកស្រីបានប្រមូលបានអ្នកនិពន្ធសៀវភៅប្រលោមលោកវ័យក្មេង និងមានទេពកោសល្យចំនួន ៥នាក់និងបានបញ្ចេញស្នាដៃចំនួន២ហើយ។ ស្នាដៃទី១ ដែលបានរួចចេញកាលពីមុននោះ ម្សិលមិញអ្នក “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” បានសម្ពោធស្នាដៃទី២ទៀត រឿង “បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រនោះខណៈដែលគំនិតរឿងរបស់លោកស្រី និងនិពន្ធដោយកញ្ញា អ៊ិន បូបូ។ ក្រៅអំពីការប្រកាសបើកសម្ពោធនសៀវភៅនេះលោកស្រីក៏ប្រកាសបញ្ចប់ការផលិតភាពយន្តដោយក្រោមហេតុផលថា អ្នកស្រីមានវ័យកាន់តែច្រើន ល្មមដល់ពេលដែលអ្នកស្រីត្រូវសម្រាកខ្លះ និងត្រូវលៃពេលខ្លះ សម្រាប់ខ្លួនឯង រួមទាំងយកពេលទៅធ្វើកិច្ចការផ្សេងទៀត ដែលមិនសូវធ្ងន់ធ្ងរដូចការផលិតខ្សែភាពយន្តភាគ ដែលត្រូវការចំណាយពេលវេលា កម្លាំងកាយ ប្រាជ្ញាស្មារតីច្រើនហួសហេតុ។ អ្នកនិពន្ធវ័យ៦៦ឆ្នាំរូបនេះបញ្ជាក់ថាបន្ទាប់ពីអ្នកស្រីទើបនឹងបើកការផលិតភាពយន្តភាគរឿង “កុមារីវ័យ ២៥ឆ្នាំ” វគ្គ៣ និងរឿង “រសជាតិអ្នកមាន” បន្តបង្ហើយរឿងមួយភាគមួយទៀតសម្រាប់ទូរទស្សន៍ក្នុងស្រុកមួយដែរ គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម“វគ្គ២ ដែលគ្រោងនឹងដំណើរការផលិតក្នុងពេលឆាប់ៗ។ បន្ទាប់ពីបញ្ចប់រឿងនេះហើយ គឺអ្នកស្រីសុំដកខ្លួនពីការផលិតរឿងប្រភេទសម្រាប់ដាក់ទូរទស្សន៍នេះហើយ។ ទោះជាយ៉ាងណាពេលនៅសល់ពីនេះ គឺអ្នកស្រី នឹងផ្ដោតទៅការចងក្រងក្រុមអ្នកនិពន្ធសរសេររឿងប្រលោមលោកជាជំនួសវិញ។ កិច្ចការនេះ អ្នកស្រី បានបង្កើត “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” ដែលមានអាយុកាលជិត ២ឆ្នាំហើយ។អ្នកស្រីបានពន្យល់ថា អ្នកស្រី នឹងយកពេលសល់ពីការផ្អាកផលិតរឿងមាសមកផលិតសៀវភៅប្រលោមលោកវិញ ព្រោះតែលោកបានមើលឃើញថា ការប្រើប្រាស់ភាសាជាតិនឹងកាន់តែប្រឈមនាពេលខាង។ ដូច្នេះហើយ អ្នកស្រីចង់ធ្វើកិច្ចការខ្លះ ដើម្បីលើកកម្ពស់ការប្រើភាសាជាតិ ទាំងការនិយាយ សរសេរ និងអាន៕ដោយ៖វឌ្ឍនា                 អាន​បន្ថែម ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

ឡំប្រឺតាបេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

​ ភ្នំពេញ​ ៖​ ឡំប្រឺតាមួយគ្រឿងបើកគេចពីម៉ូតូក៏ក្រឡាប់សង្កត់ទៅលើអ្នករួមដំណើរ២នាក់បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ​ … អាន​បន្ថែម ឡំប្រឺតាបេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

បុរសម្នាក់បើករថយន្តលឿនពេកពេលដល់ផ្លូវកោងបត់មិនទាន់បណ្ដាលឱ្យធ្លាក់ចេញពីថ្នល់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនពេលមកដល់ផ្លូវបត់បួងចង្កូតបត់មិនទាន់បណ្ដាលឱ្យរថយន្តហោះធ្លាក់ក្រៅថ្នល់តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ R8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ … អាន​បន្ថែម បុរសម្នាក់បើករថយន្តលឿនពេកពេលដល់ផ្លូវកោងបត់មិនទាន់បណ្ដាលឱ្យធ្លាក់ចេញពីថ្នល់

ផ្លូវក្រួសក្រហមចូលទៅស្រុកសៀមប៉ាងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋសហការគ្នាជួសជុលសម្រួលការលំបាក

ខេត្តស្ទឹងត្រែង៖ ផ្លូវក្រួសក្រហមចាប់ពីចំណុចដុងក្រឡចូលទៅស្រុកសៀមប៉ាងប្រវែង៥០គីឡូម៉ែត្ររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងបង្កឱ្យខូចប្រវែងជិត៤គីឡូម៉ែត្រ ក្រោយទឹកស្រកទៅវិញត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋ សហការគ្នាធ្វើការជួសជុលដើម្បីសម្រួលការធ្វើចរាចរណ៍បណ្តោះអាសន្ន។ លោកផាន់ យុទ្ធ អភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាងទាំងមូលមានបញ្ហាប្រឈមខ្លាំងគឺផ្លូវធ្វើដំណើរមួយខ្សែនេះក្រសួងអភិវឌ្ឍន៍ជនបទទើបតែជួសជុលហើយកាលពីដើមឆ្នាំ២០២០នេះ ហើយនៅរដូវវស្សានេះត្រូវបានជំនន់ទឹកភ្លៀងជន់លិចហូរកាត់ បង្កការខូចខាតផ្លូវចំនួន … អាន​បន្ថែម ផ្លូវក្រួសក្រហមចូលទៅស្រុកសៀមប៉ាងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋសហការគ្នាជួសជុលសម្រួលការលំបាក

ចិននិងរុស្ស៊ី​បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​

កន្លងមកមានព័ត៌មានជាច្រើនបានផ្សាយថា ចិននិងរុស្ស៊ី​បានរួមកម្លាំងគ្នាដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ​មិនអនុញ្ញាតឲ្យអាមេរិកធ្វើអ្វីតាមចិត្តបានឡើយ។ ចិននិងរុស្ស៊ី ជាប្រទេសដែលហ៊ានប្រឆាំងអាមេរិក ដោយបើកចំហនៅលើបញ្ហាសំខាន់ៗ ។ នៅពេលនេះ​លោកពូទីន​បានសរសើរចំពោះទំនាក់ទំនងរុស្ស៊ី-ចិន និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ … អាន​បន្ថែម ចិននិងរុស្ស៊ី​បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​

កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល

ខេត្តសៀមរាប៖ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល  នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក … អាន​បន្ថែម កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា … អាន​បន្ថែម លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក

អភិបាលខណ្ឌព្រែកព្នៅ ណែនាំឲ្យរដ្ឋបាលសង្កាត់ត្រៀមលក្ខណៈស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ … អាន​បន្ថែម អភិបាលខណ្ឌព្រែកព្នៅ ណែនាំឲ្យរដ្ឋបាលសង្កាត់ត្រៀមលក្ខណៈស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ

ក្រុមអន្តរាគមន៍ និងមន្រ្តីគយតំបន់៥ឃាត់រថយន្ត១គ្រឿងលួចដឹកផលិតផលគ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងលួចដឹកគ្រឿងក្នុងជ្រូកចម្រុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាមត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ … អាន​បន្ថែម ក្រុមអន្តរាគមន៍ និងមន្រ្តីគយតំបន់៥ឃាត់រថយន្ត១គ្រឿងលួចដឹកផលិតផលគ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស

សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ផ្តល់អំណោយដល់រដ្ឋបាលខណ្ឌពោធិសែន ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្នុងគ្រាប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀ ជាច្រើនខេត្តក្រុងនាចុងឆ្នាំ២០២០នេះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស … អាន​បន្ថែម សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ផ្តល់អំណោយដល់រដ្ឋបាលខណ្ឌពោធិសែន ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង