កម្មករ-កម្មការិនី ចំនួន៦៥នាក់ បន្តមកធ្វើចត្តាឡីស័ក ដើម្បីពិនិត្យសុខភាព នៅវិទ្យាល័យឬស្សីកែវ

ភ្នំពេញ៖ គិតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលបានកម្មករ-កម្មារិនីចំនួន ៦៥នាក់ ក្នុងនោះប្រុស … អាន​បន្ថែម កម្មករ-កម្មការិនី ចំនួន៦៥នាក់ បន្តមកធ្វើចត្តាឡីស័ក ដើម្បីពិនិត្យសុខភាព នៅវិទ្យាល័យឬស្សីកែវ

បុរសម្នាក់ស្រវឹងស្រា ត្រូវជនមិនស្គាល់មុខប្រើកាំបិតផ្គាក់កាប់របួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់ បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ខណៈដែលខ្លួនស្រវឹងស្រាជោគជាំកំពុងដើរតាមផ្លូវម្នាក់ឯង ក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណលបពួនស្ទាក់កាប់ប្រហារចំនួន២កាំបិតចំស្លាបប្រចៀវ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ២៤ … អាន​បន្ថែម បុរសម្នាក់ស្រវឹងស្រា ត្រូវជនមិនស្គាល់មុខប្រើកាំបិតផ្គាក់កាប់របួសធ្ងន់

ប្រសើរណាស់ លោក Boris Johnson នឹងវិលត្រឡប់ទៅធ្វើការវិញនៅថ្ងៃច័ន្ទខាងមុខ

សុខភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស អាចនិយាយបានថាល្អប្រសើរដូចដើមវិញហើយក្រោយការព្យាបាលរយៈពេល១ខែកន្លងមក ដោយការឆ្លងកូវីដ១៩។ នៅពេលនេះលោកបានបញ្ជាដល់ជំនួយការរបស់លោកឲ្យរៀបចំការងារ និងកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្ត្រីនៅថ្ងៃច័ន្ទ ទី២៧ខែមេសានេះ។ ទាំងនេះជាដំណឹងដ៏ល្អបំផុតសម្រាប់អង់គ្លេស ក៏ដូចជាតំបន់អឺរ៉ុបទាំងមូល។ យោងតាមសារព័ត៌មានអង់គ្លេស The … អាន​បន្ថែម ប្រសើរណាស់ លោក Boris Johnson នឹងវិលត្រឡប់ទៅធ្វើការវិញនៅថ្ងៃច័ន្ទខាងមុខ

🐨ខ្លាឃ្មុំ កូឡា ដែលរងរបួសដោយភ្លើងឆេះព្រៃ នៅអូស្ត្រាលី ត្រូវបានដោះលែងឲ្យចូលព្រៃធម្មជាតិវិញហើយ

សត្វខ្លាឃ្មុំ កូឡា(Koalas)ប៉ុន្មានក្បាល ដែលគួឲ្យស្រឡាញ់ បានរងគ្រោះដោយភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៩ ពេលនេះបានដោះលែងឲ្យចូលទៅក្នុងព្រៃធម្មជាតិរបស់វាវិញហើយ។ សត្វខ្លាឃ្មុំ កូឡា ដែលរងរបួសដោយភ្លើងឆេះព្រៃត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Port … អាន​បន្ថែម 🐨ខ្លាឃ្មុំ កូឡា ដែលរងរបួសដោយភ្លើងឆេះព្រៃ នៅអូស្ត្រាលី ត្រូវបានដោះលែងឲ្យចូលព្រៃធម្មជាតិវិញហើយ

ក្រសួងការពារជាតិ រៀបចំការពារទប់ស្កាត់មេរោគកូវីដ១៩

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ សំដែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យយោធាចិន ដែលបានសហការជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) រៀបចំចាត់ចែងនៅមន្ទីរ … អាន​បន្ថែម ក្រសួងការពារជាតិ រៀបចំការពារទប់ស្កាត់មេរោគកូវីដ១៩

អុីរ៉ង់ព្រមានតបតលោក ត្រាំ វិញថានឹងបាញ់កម្ទេចនាវាចម្បាំងអាមេរិកប្រសិនបើគំរាមគំហែងដល់នាវារបស់ខ្លួននោះ

មេទ័ពអុីរ៉ង់ បានព្រមានតបតអាមរិកវិញថា នឹងវាយប្រហារកម្ទេចនាវាចម្បាំងអាមេរិក នៅតំបន់ឈូងសមុទ្រប្រ សិនបើ នាវាអាមេរិកទាំងនោះគំរាមកំហែងដល់ទាហានអុីរ៉ង់ ។ការព្រមានខាងលើ របស់មេទ័ពអុីរ៉ង់ កើតឡើងក្រោយពេលប្រធានាធិបតីត្រាំបានបញ្ជាឲ្យទាហានជើងទឹកអាមេរិក បាញ់កម្ទេច … អាន​បន្ថែម អុីរ៉ង់ព្រមានតបតលោក ត្រាំ វិញថានឹងបាញ់កម្ទេចនាវាចម្បាំងអាមេរិកប្រសិនបើគំរាមគំហែងដល់នាវារបស់ខ្លួននោះ

អាល្លឺម៉ង់ ចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19

ប៊ែរឡាំង៖ ក្នុងដំណាក់កាលដំបូង ប្រទេសអាល្លឺម៉ង់ ត្រូវបានអនុញ្ញាតិឲ្យប្រព្រឹត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ខណៈដែលប្រទេសអង់គ្លេស នឹងត្រៀមចាប់ផ្តើមស្អែកនេះ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ វ៉ាក់សាំងខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍ របស់ក្រុមហ៊ុនឯងទេសខាងជីវ–បច្ចេកវិទ្យា បាយអូធីនធិច (BioNTech) ដែលមានមូលដ្ឋាននៅទីក្រុង មែនស៍ (Mainz) របស់ប្រទេសអាល្លឺម៉ង់។ ការធ្វើតេស្តនៃវ៉ាក់សាំងនោះ នឹងធ្វើឡើងចំពោះមនុស្សសុខភាពល្អចំនួន ២០០នាក់ដែលមានអាយុចន្លោះ ១៨–២៥ឆ្នាំនៅដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់នឹងធ្វើឡើងចំពោះ អ្នកដែលប្រឈមហានិភ័យខ្ពស់ពីCOVID-19។ ទន្ទឹមគ្នានេះការធ្វើតេស្ដវ៉ាក់សាំង COVID-19 ទៅលើមនុស្ស ក៏កំពុងត្រៀមប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ បើតាមការបញ្ជាក់ពី រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស។ គួរជម្រាបថា សម្រាប់នៅសហរដ្ឋអាមេរិក និងប្រទេសចិនវិញ ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សកំពុងតែបន្តប្រព្រឹត្តទៅ។យ៉ាងណាក្តី ទម្រាំសម្រេចបានវ៉ាក់សាំង COVID-19 ដែលអាចប្រើប្រាស់បានក្នុងលក្ខណៈទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពក៏ដូចជា សុវត្ថភាពនោះ គឺត្រូវចំណាយពេលចន្លោះពី ១–២ឆ្នាំឯណោះ ព្រោះវាត្រូវការការធ្វើតេស្តសាកល្បងជាច្រើន រហូតទទួលស្គាល់អំពីប្រសិទ្ធភាព និងសុវត្ថិភាព ១០០% ពីស្ថាប័នអន្ដរជាតិ៕ អាន​បន្ថែម អាល្លឺម៉ង់ ចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19

ហ្វីលីពីនបញ្ជូនសំរាម ចំនួន១៥១កុងតឺន័រ ត្រឡប់ទៅកូរ៉េខាងត្បូងវិញ

ម៉ានីល៖ លោក ខាឡូស ដូមីងហ្គែស (Carlos Dominguez) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានថ្លែងនៅថ្ងៃពុធ ទី២២ ខែមេសា … អាន​បន្ថែម ហ្វីលីពីនបញ្ជូនសំរាម ចំនួន១៥១កុងតឺន័រ ត្រឡប់ទៅកូរ៉េខាងត្បូងវិញ

លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបញ្ជាក់ថា លោកនឹងជ្រើសរើសភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោកស្រី … អាន​បន្ថែម លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

ស្នងការខេត្តកណ្តាល ជនសង្ស័យជាឃាតក បាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតី សមត្ថកិច្ចចាប់ខ្លួនបានហើយ មុននេះបន្តិច នៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានថ្លែងប្រាប់មុនបន្តិចថា៖ សមត្ថកិច្ចចាប់ខ្លួនបានហេីយ ឃាតក ជា​ប៉ូលិសប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ … អាន​បន្ថែម ស្នងការខេត្តកណ្តាល ជនសង្ស័យជាឃាតក បាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតី សមត្ថកិច្ចចាប់ខ្លួនបានហើយ មុននេះបន្តិច នៅខេត្តស្ទឹងត្រែង

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះដែលរងគ្រោះអគ្គិភ័យឆេះផ្ទះ កាលពីយប់មិ្សញ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃ ពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២០បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍  ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គិភ័យឆេះផ្ទះអស់០២ខ្នង ស្មើនឹង ០១គ្រួសារ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជំនួយការ នាយករដ្ឋបាល រាជធានីភ្នំពេញ  ។ ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គិភ័យព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទៀន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ ។ ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ- ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ–១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ–១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។ គួរបញ្ជាក់ថាករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសាឆ្នាំ២០២០  ចំពោះការខូចខូចខាតគឺឆេះផ្ទះចំនួន២ខ្នង ឈើលើ ថ្មក្រោមប្រហែល ៧០% ហើយទ្រព្យសម្បត្តិមួយចំនួនធំ រួមទាំងម៉ូតូចំនួន៥គ្រឿងទៀតផងដែរ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង អគ្គិភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង២hនិង៥០ នាទី នាថ្ងៃខែដដែល ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចជាទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។ លោក អភិបាលរង ក៏បានណែនាំចៅសង្កាត់ ជួយសម្រារួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖ អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ,  តង់កៅស៊ូ១, ម៉ាស់ , អាល់កុល ,  ក្រម៉ា , រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ ៕ ស តារា អាន​បន្ថែម លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះដែលរងគ្រោះអគ្គិភ័យឆេះផ្ទះ កាលពីយប់មិ្សញ

បាតុកម្មពីរផ្សេងគ្នាផ្ទុះឡើងនៅអាមេរិក ពលរដ្ឋ ទាមទារលុបច្បាប់ គ្រូពេទ្យទាមទារបន្តអនុវត្តច្បាប់បម្រាមគោចរ

បើទោះបីអាមេរិកមានអ្នកឆ្លងជិត ៨ សែននាក់ និងស្លាប់ជាង៤២ពាន់នាក់ តែពលរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មទាមទារបើកទ្វារសេដ្ឋកិច្ច ប្រឆាំង ច្បាប់បម្រាបគោចរ នៅក្នុងរដ្ឋជាច្រើនទូទាំងអាមេរិក។ ពលរដ្ឋអាមេរិក … អាន​បន្ថែម បាតុកម្មពីរផ្សេងគ្នាផ្ទុះឡើងនៅអាមេរិក ពលរដ្ឋ ទាមទារលុបច្បាប់ គ្រូពេទ្យទាមទារបន្តអនុវត្តច្បាប់បម្រាមគោចរ