ក្រុមកំពូលៗនៅអឺរ៉ុបកំពុងជំរុញឱ្យមានការផ្លាស់ប្តូរកាលវិភាគប្រកួតនៅក្នុងដំណាក់កាលធំបំផុតរបស់បាល់ទាត់អឺរ៉ុប។ ក្រុមកំពូលៗទាំងនោះចង់ណែនាំនូវការបង្កើតពានរង្វាន់ European Super League ដែលនឹងបង្កើនទាំងចំណូលហិរញ្ញវត្ថុ និងចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។ សារព័ត៌មាន Marca បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១២ កុម្ភៈថា មានក្លិបជាច្រើនបានស្នើទៅ UEFA ក្នុងគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ហើយមានស្ថានភាពស្រដៀងគ្នានេះដែរនៅទសវត្សឆ្នាំ១៩៩០ ដែលទីបំផុតបានឃើញការបង្កើតនូវពានរង្វាន់ Champions League រហូតបច្ចុប្បន្ន។ ប្រសិនបើគម្រោងនេះក្លាយជាផ្លែផ្កា វាពិតជាមានឥទ្ធិពលលើការប្រកួតលីគក្នុងស្រុក។ ក្លិបកំពូលៗចង់បន្តការប្រកួតលីករបស់ពួកគេ ប៉ុន្តែអាទិភាពគឺត្រូវរៀបចំសម្រាប់ពានរង្វាន់ Super League ថ្មីមួយ។ នេះមានន័យថា កាត់បន្ថយចំនួនក្រុមក្នុងការប្រកួតលីក ឬស្វែងរកទម្រង់លេងថ្មី។ … អានបន្ថែម ទ្រង់ទ្រាយថ្មីនៃក្របខ័ណ្ឌ Champions League នឹងបង្ខំឱ្យលីគកាត់បន្ថយកាលវិភាគ