ចាស់ថារពឹសដៃផ្ទៃឆ្អែត! តែប្អូនម្នាក់នេះរពឹសដៃទៅលួចធុងបាស់គេត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ ពាក្យចាស់បុរាណបានពោលថា រពឹសដៃផ្ទៃឆ្អែត ដោយសំដៅទៅលើការខិតខំប្រឹងប្រែងរកស៊ីដោយដៃទាំងពីរ គឺមិនមែនឱ្យប្រើដៃទៅលួចទ្រព្យសម្បត្តិអ្នកដទៃយកមកបំពេញក្រពះខ្លួននោះទេ។ តែជាក់ស្តងជនសង្ស័យម្នាក់នេះបានទៅប្រព្រឹត្តបទល្មើសដោយប្រើដៃលួចយកធុងបាស់ ម៉ៃក្រូហ្វូន និងអំព្លីរបស់គេហើយត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះភ្លាមៗ កាលពីថ្ងៃទី២៩ ខែមករា … អាន​បន្ថែម ចាស់ថារពឹសដៃផ្ទៃឆ្អែត! តែប្អូនម្នាក់នេះរពឹសដៃទៅលួចធុងបាស់គេត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

គួរតែស្វែងយល់! លទ្ធផលនៃការបូមប្រេងសាំងហើយជក់បារីគឺត្រូវឆេះទាំងមនុស្សនិងសម្ភារម៉ត់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរជាបន្ទាន់ ហើយក្រៅពីនេះក៏មានការឆេះខូចខាតតូបលក់ដូរ ទ្រព្យសម្បត្តិនិងសម្ភារអស់ទាំងស្រុង ដោយសារតែគ្រោះអគ្គិភ័យបង្កឡើងដោយជនរងគ្រោះបូមប្រេងសាំងចេញពីកានបណ្ដើរជក់បារីបណ្ដើរ ។  ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើ នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ … អាន​បន្ថែម គួរតែស្វែងយល់! លទ្ធផលនៃការបូមប្រេងសាំងហើយជក់បារីគឺត្រូវឆេះទាំងមនុស្សនិងសម្ភារម៉ត់

បារាំងបិទព្រំដែនទាំងស្រុងជាមួយប្រទេសក្រៅពីអឺរ៉ុប ដើម្បីទប់ស្កាត់កូវីដ​-១៩

ចាប់តាំងពីថ្ងៃទី៣១ ខែមករានេះ ទៅបារាំងបានសម្រេចបិទព្រំដែនទាំងស្រុងជាមួយបណ្តាប្រទេសក្រៅពីតំបន់អឺរ៉ុប​។ ជាមួយគ្នានេះ រដ្ឋាភិបាលបារាំងក៏បានពិភាក្សាពីវិធានការបិទប្រទេសជាលើកទី៣ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឱ្យមានប្រសិទ្ធភាពបំផុត ។ កាលពីថ្ងៃទី ២៩ ខែមករា … អាន​បន្ថែម បារាំងបិទព្រំដែនទាំងស្រុងជាមួយប្រទេសក្រៅពីអឺរ៉ុប ដើម្បីទប់ស្កាត់កូវីដ​-១៩

កម្មវិធីប្រកួតវាយតឺន្នីស Australian Open អនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនារហូតដល់៣០,០០០នាក់ ក្នុងមួយថ្ងៃ

រដ្ឋមន្រ្តីផ្នែកកីឡារបស់រដ្ឋ Victoria បានប្រកាសថា អ្នកគាំទ្ររហូតដល់៣០,០០០នាក់ក្នុងមួយថ្ងៃនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍វាយតឺន្នីស Australian Open ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។ សមត្ថភាពឲ្យមនុស្សអាចចូលទស្សនាប្រចាំថ្ងៃចំនួន៣ម៉ឺននាក់នឹងត្រូវបានអនុញ្ញាតសម្រាប់រយៈពេល ៨ថ្ងៃដំបូងនៃការប្រកួត ដោយបែងចែកស្មើគ្នារវាងការប្រកួតពេលថ្ងៃ … អាន​បន្ថែម កម្មវិធីប្រកួតវាយតឺន្នីស Australian Open អនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនារហូតដល់៣០,០០០នាក់ ក្នុងមួយថ្ងៃ

ក្លិបបិសាចក្រហមស្អប់ខ្ពើមចំពោះការរើសអើងពូជសាសន៍លើកីឡាករAxel Tuanzebe និង Anthony Martial

ក្រុមបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍ថា “ពួកគេ«ខ្ពើមរអើម»បន្ទាប់ពីកីឡាករ Axel Tuanzebe និងកីឡាករAnthony Martial ត្រូវបានគេរំលោភបំពានការរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមដោយសរសេរថា “មនុស្សល្ងីល្ងើរល្ងង់ខ្លៅ” បន្ទាប់ពីការចាញ់ក្រុម Sheffield United កាលពីថ្ងៃពុធ។ ខ្សែបម្រើរបស់ក្លិបបិសាចក្រហមកីឡាករ Scott McTominay បានសរសេរនៅលើបណ្តាញសង្គមថា ”ខ្ញុំពិតជាស្អប់ខ្ពើមនឹងអ្វីដែលខ្ញុំបានអាននៅព្រឹកនេះ”។ ប្រធានក្រុមបិសាចក្រហមកីឡាករ Harry Maguire ក៏បាននិយាយដែរថា ”ក្លិបបិសាចក្រហម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ យើងនឹងមិនអត់ឱនឱ្យទេ” ។ អតីតខ្សែការពាររបស់ក្លិបបិសាចក្រហមលោក Rio … អាន​បន្ថែម ក្លិបបិសាចក្រហមស្អប់ខ្ពើមចំពោះការរើសអើងពូជសាសន៍លើកីឡាករAxel Tuanzebe និង Anthony Martial

កាលបរិច្ឆេទចាប់ផ្តើមឡើងវិញសម្រាប់ព្រឹត្តិការណ៍សាកល្បងកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យារពេល១ខែទៀត

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ និងសារព័ត៌មាន CNA បានឲ្យដឹងថា អ្នករៀបចំកម្មវិធីបានប្រកាសកាលពីថ្ងៃសុក្រថាកាលបរិច្ឆេទនៃការចាប់ផ្តើមឡើងវិញសម្រាប់ព្រឹត្តិការណ៍សាកល្បងកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យារពេលមួយខែចាប់ពីថ្ងៃទី៤ ខែមីនាដល់ថ្ងៃទី៣ ខែមេសា។ វគ្គជម្រុះកីឡាហែលទឹកចុងក្រោយសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលគ្រោងធ្វើពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមីនាត្រូវបានកំណត់ពេលវេលាវិញនៅថ្ងៃទី១-៤ ខែឧសភា ដោយសារតែការរឹតត្បិតការធ្វើដំណើរក្រោមស្ថានភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន១០ផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។ គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានប្រកាសថា ព្រឹត្តិការណ៍សាកល្បងលើកដំបូងចំនួន១៨សម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនឹងមានការប្រកួតកីឡាបាល់ឱប, រទេះរុញដែលនឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិយូយជីចាប់ពីថ្ងៃទី៣ … អាន​បន្ថែម កាលបរិច្ឆេទចាប់ផ្តើមឡើងវិញសម្រាប់ព្រឹត្តិការណ៍សាកល្បងកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យារពេល១ខែទៀត

លោក Petev ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិបូស្នៀត្រៀមប្រកួត World Cup

សហព័ន្ធបាល់ទាត់បូស្នៀ (FFBiH) នៅចុងសប្តាហ៍នេះបានប្រកាសតែងតាំងលោក Ivaylo Petev សញ្ជាតិប៊ុលហ្គារីជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ អតីតខ្សែបម្រើលោក Petev បានបង្វឹកក្រុមជម្រើសជាតិប៊ុលហ្គារីកាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ និងបានគ្រប់គ្រងក្លិបជាច្រើនរួមមានDinamo Zagreb, Omonia Nicosia និង AEL Limassol នៅប្រទេសក្រិក និងក្លិបអារ៉ាប៊ីសាអូឌីតឈ្មោះ Al-Qadsiah ផងដែរ។ លោក Milorad Sofrenic អនុប្រធានសហព័ន្ធ FFBiH បានមានប្រសាសន៍ថា “ខ្ញុំស្វាគមន៍គ្រូបង្វឹកថ្មីហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការដឹកនាំក្រុមជម្រើសជាតិរបស់យើងទៅប្រកួត ព្រឹត្តិការណ៍ World Cup” ។ លោក Sofrenic បានបន្ថែមទៀតថា “លោក Petev នឹងសំរេចចិត្តជ្រើសរើសជំនួយការគ្រូបង្វឹករបស់គាត់ ប៉ុន្តែនឹងត្រូវបានកំណត់ចំពោះការជ្រើសរើសតែជនជាតិបូស្នៀប៉ុណ្ណោះ”។ … អាន​បន្ថែម លោក Petev ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិបូស្នៀត្រៀមប្រកួត World Cup

ក្រុម Roma និង Inter Milan បានផ្លាស់ប្តូរការពិភាក្សាគ្នាលើ EdinDzeko និង Alexis Sanchez

ក្រុម Roma កំពុងពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរកីឡាករគ្នាគឺកីឡាករ Edin Dzeko និងខ្សែប្រយុទ្ធ Alexis Sanchez ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី២៩ មករា។ អនាគតរបស់ Dzeko នៅក្រុម Roma កំពុងស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុម Manchester City វ័យ៣៤ឆ្នាំបានធ្លាក់ចេញពីតំណែងជាមួយអ្នកចាត់ការ Paulo Fonseca បច្ចុប្បន្ន។ អ្នកវិភាគយល់ឃើញថា ក្រុម Roma បានចាប់ផ្តើមទំនាក់ទំនងជាមួយក្រុមInter Milan ដែលបានចុះហត្ថលេខាខ្សែប្រយុទ្ធ Sanchez ពីក្លិបManchester United ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំនៅក្នុងខែសីហាបន្ទាប់ពីលក្ខខណ្ឌមួយឆ្នាំលើកិច្ចសន្យាខ្ចីជើង។ … អាន​បន្ថែម ក្រុម Roma និង Inter Milan បានផ្លាស់ប្តូរការពិភាក្សាគ្នាលើ EdinDzeko និង Alexis Sanchez

ខ្សែប្រយុទ្ធ Ighalo វិលត្រឡប់មកកាន់ក្លិប Shanghai Shenhua វិញបន្ទាប់ពីខ្ចីជើងទៅ Manchester United ចប់

ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Odion Ighalo បានវិលត្រឡប់មកកាន់Shanghai Shenhua របស់លីគកំពូលចិន Chinese Super League បន្ទាប់ពីការខ្ចីជើងរបស់គាត់នៅក្រុម Manchester United បានបញ្ចប់។ តាមគេហទំព័ររបស់ក្រុមបិសាចក្រហមបានឲ្យដឹងកាលពីថ្ងៃទី២៨ មករាថា Ighalo មានវ័យ៣១ឆ្នាំបានចូលរួមជាមួយក្រុមបិសាចក្រហមManchester United ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងនេះបានបញ្ចប់នៅចុងខែឧសភាមុន ប៉ុន្តែក្រោយមកត្រូវបានបន្តដល់ខែនេះ។ គាត់រកបាន៥គ្រាប់ឲ្យក្រុម Man United ក្នុងការបង្ហាញខ្លួនសរុបចំនួន២៣ដង។ … អាន​បន្ថែម ខ្សែប្រយុទ្ធ Ighalo វិលត្រឡប់មកកាន់ក្លិប Shanghai Shenhua វិញបន្ទាប់ពីខ្ចីជើងទៅ Manchester United ចប់

អតីតខ្សែបម្រើអុីរ៉ង់ Minavand ស្លាប់ដោយសារជំងឺកូវីដ-១៩

ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ IRNA បានរាយការណ៍ថា អតីតខ្សែបម្រើក្រុមជម្រើសជាតិអុីរ៉ង់គឺកីឡាករ Mehrdad Minavand បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺកូវីដ-១៩ ក្នុងវ័យ៤៥ ឆ្នាំ។ លោក Minavand ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមករាបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺនេះ។ គាត់ជាសមាជិកក្រុមជម្រើសជាតិអុីរ៉ង់ដែលលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA កាលពីឆ្នាំ១៩៩៨ ។ អតីតខ្សែបម្រើស្លាបខាងឆ្វេង Minavand ធ្លាប់លេងឲ្យក្រុមនៅលីគកំពូលអុីរ៉ង់ Persepolis ហើយក៏ធ្លាប់លេងឱ្យក្លិបនៅប្រទេសអូទ្រីស Sturm Graz និង Charleroi របស់បែលហ្ស៊ិកផងដែរ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសអុីរ៉ង់មានអ្នកឆ្លងជំងឺកូវីដ-១៩មានប្រមាណ1,392,314 នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន 57,651 នាក់ និងព្យាបាលជាសះស្បើយមានប្រមាណ 1,183,463នាក់ ៕ដោយ៖ភារៈ … អាន​បន្ថែម អតីតខ្សែបម្រើអុីរ៉ង់ Minavand ស្លាប់ដោយសារជំងឺកូវីដ-១៩

UEFA នៅតែមានបំណងរៀបចំការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន១២កន្លែងផ្សេងគ្នា ដោយមានអ្នកគាំទ្រ

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ជាក់ជាថ្មីពីចេតនារបស់ខ្លួនក្នុងការអនុវត្តតាមផែនការដំបូងនិងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ)ឆ្នាំ២០២០ នៅក្នុង១២កន្លែងផ្សេងគ្នាដែលមានអ្នកគាំទ្រចូលរួម។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីថ្ងៃទី២៨ មករាថា តំណាងនៃសមាគមម្ចាស់ផ្ទះទាំង១២បានជួបជាមួយគណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ហើយបានយល់ព្រមពន្យារពេលការដាក់ស្នើផែនការដើម្បីទទួលអ្នកគាំទ្រនៅតាមមូលដ្ឋានរហូតដល់ដើមខែមេសា។ ប្រធាន UEFA លោក Aleksander Ceferin មានប្រសាសន៍ថា “UEFA ប្តេជ្ញាថានឹងមានការប្រកួតពានរង្វាន់ យូរ៉ូ២០២០ នៅក្នុងទីក្រុងចំនួន១២ដែលបានគ្រោងទុក។ ពានរង្វាន់ទ្វីបអឺរ៉ុបគឺជាការប្រកួតប្រជែងដ៏លេចធ្លោសម្រាប់បាល់ទាត់ក្រុមជម្រើសជាតិនៅតំបន់អឺរ៉ុប និងជាប្រភពដ៏សំខាន់នៃការផ្តល់មូលនិធិសម្រាប់មូលដ្ឋាន និងការអភិវឌ្ឍន៍បាល់ទាត់ឱ្យកាន់តែទូលំទូលាយ”។ លោក Aleksander Ceferin បានបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថាអ្វីៗទំនងជាខុសគ្នាខ្លាំងណាស់ទាក់ទងនឹងវីរុសនៅពេលយើងខិតទៅជិតការប្រកួត ហើយវាសំខាន់ណាស់ដែលយើងផ្តល់ឱ្យទីក្រុងម្ចាស់ផ្ទះនិងរដ្ឋាភិបាលឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបង្កើតរូបភាពត្រឹមត្រូវ អាចនឹងមកដល់ខែមិថុនា និងខែកក្កដា។ អ្នកគាំទ្រគឺជាផ្នែកដ៏ធំមួយនៃអ្វីដែលធ្វើឱ្យបាល់ទាត់មានភាពទាក់ទាញ … អាន​បន្ថែម UEFA នៅតែមានបំណងរៀបចំការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន១២កន្លែងផ្សេងគ្នា ដោយមានអ្នកគាំទ្រ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឲ្យបញ្ចៀសចរាចរណ៍រថយន្តដឹកទំនិញធុនធំទាំងអស់ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នៅថ្ងៃទី១ កុម្ភៈនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញនិឹងធ្វើការបញ្ចៀសចរាចរណ៍រថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា៖ នៅថ្ងៃទី១ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឲ្យបញ្ចៀសចរាចរណ៍រថយន្តដឹកទំនិញធុនធំទាំងអស់ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នៅថ្ងៃទី១ កុម្ភៈនេះ