ក្លិបកាំភ្លើងធំ Arsenal បានអះអាងថា ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ MesutOzil បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្រុម Fenerbahce របស់លីគកំពូលទួរគីជាអចិន្ត្រៃយ៍ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailymail កាលពីថ្ងៃទី២៧ ខែមករា។ ក្លិប Fenerbahce បានប្រកាសកាលពីសប្តាហ៍មុនថា ក្លិបបានចុះហត្ថលេខាជាមួយ Ozil ដែលបានបាត់បង់ការពេញចិត្តនៅ Arsenal ហើយមិនត្រូវបានក្លិប Arsenal ឲ្យបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ឬ Europa League នៅដើមរដូវកាលនេះឡើយ។ កីឡាករ Ozil បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្លិបដែលបានធ្វើដំណើរដ៏អស្ចារ្យក្នុងរយៈពេល៧ឆ្នាំកន្លះនេះ។ ការគាំទ្រដែលខ្ញុំទទួលបានពីក្រុម និងអ្នកគាំទ្រក្នុងអំឡុងពេលខ្ញុំនៅទីនេះពិតជាមិនគួរឱ្យជឿហើយជាអ្វីដែលខ្ញុំនឹងដឹងគុណជានិច្ច” ។ កីឡាករដែលជួយឲ្យក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកវ័យ៣២ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនៅក្លិប Arsenal មិនបានលេងចាប់តាំងពីខែមីនាមកម្ល៉េះ ។ នាយកបច្ចេកទេសក្លិបលោក Edu បានថ្លែងអំណរគុណដល់ Ozilចំពោះការចូលរួមចំណែករបស់គាត់ក្នុងក្លិបដែលរួមបញ្ចូលទាំងជ័យជម្នះFA Cup ចំនួន៣ដង និងសម្រាប់ជំនាញរបស់គាត់ក្នុងការចរចារផ្ទេរកីឡាករ ខណៈដែលអ្នកចាត់ការទូទៅលោក Mikel Arteta បាននិយាយថា វាជាឯកសិទ្ធិក្នុងការលេងជាមួយក្រុម និងគ្រូបង្វឹក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Arteta បាននិយាយថា “MesutOzil គឺជាបេះដូងនៃពេលវេលាដ៏អស្ចារ្យជាច្រើនសម្រាប់ក្លិបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាប់បញ្ចូលទាំងការឈ្នះពានរង្វាន់ FA Cup ទាំង៣លើកចុងក្រោយផងដែរ។ ជោគជ័យទាំងនេះជាចំណែកនៃប្រវត្តិសាស្ត្ររបស់យើងជានិច្ច។ … អានបន្ថែម Ozil ផ្លាស់ពី Arsenal ទៅចូលរួមជាមួយក្រុម Fenerbahce របស់ទួរគីជាផ្លូវការ