ខេត្តតាកែវ៖ សារាចរណែនាំរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ច្បាស់ម្ដងហើយម្ដងទៀតថាមិនអនុញ្ញាតឲ្យមានការជួលដីស្រែឲ្យទៅជនជាតិវៀតណាមធ្វើស្រែប្រាំងនោះជាដាច់ខាត។ប៉ុន្តែបណ្តាស្រុកខ្លះជាប់ព្រំដែនវៀតណាមនៃខេត្តតាកែវនៅតែបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមម្ដងហើយម្ដងទៀត។ អាជ្ញាធរស្រុកកោះអណ្ដែត បុរីជលសារនិងអង្គរបុរីត្រូវគេរាយការណ៍ថាបានជួលដីស្រែប្រាំងរាប់សិបតាហើយទៅជនជាតិវៀតណាមចូលមកធ្វើស្រែប្រាំងដែលប្រការនេះការបំពាននិងគឺបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមសខេង។ជនជាតិវៀតណាមខ្លះបានបោះតង់ធ្វើរោងនៅជាអចិន្ត្រៃយ៍តែម្ដងនិងខ្លះពេលល្ងាចវិលត្រឡប់ទៅប្រទេសគេវិញ។ មន្ត្រីនគបាលអន្តោប្រវេសន៍ខេត្តបង្ហើបឲ្យដឹងថា មានជនជាតិវៀតណាម ចូលមកធ្វើស្រែនារដូវប្រាំងលើទឹកដីក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ពិតប្រាកដមែន ដោយពួកគេទាំងនោះខ្លះបោះតង់សង់ជារោងស្នាក់នៅធ្វើស្រែ … អានបន្ថែម ធ្លាយរឿងអាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ