លោក Sebastian Beccacece ដែលជាគ្រូបង្វឹកនៃក្លិប Racing នៅលីគកំពូលអាហ្សង់ទីនបានប្រកាសចាកចេញពីក្រុមកាលពីកាលពីថ្ងៃអាទិត្យក្រោយដឹកនាំបានមួយរយៈពេល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ លោក Beccacece បានបញ្ជាក់ថា លោកនឹងចាកចេញបន្ទាប់ពីការបញ្ចប់នៃការប្រកួតកម្មវិធី Diego Armando Maradona Cup ដែលជាការប្រកួតក្នុងស្រុករបស់អាហ្សង់ទីនដែលនៅសល់៣ ប្រកួតទៀត។ លោក Beccacece បាននិយាយនៅក្នុងសន្និសីទសារពត៌មាននិយាយថា“ខ្ញុំចង់បន្តជាគ្រូបង្វឹកក្លិបនេះ ប៉ុន្តែខ្ញុំបានសំរេចចិត្តនិងជូនដំណឹងដល់ក្រុមហើយថា នៅពេលការប្រកួតនេះចប់ខ្ញុំនឹងមិនបន្តនៅក្លិបនេះទៀតទេ” ។ លោក Beccacece បានពន្យល់ថា ចាប់តាំងពីអ្នកចាត់ការក្លិបចាស់លោកDiego Milito បាននិយាយរួចមកហើយថា លោកនឹងចាកចេញលោកនឹងធ្វើតាមដូចអ្វីដែលលោកបានទៅដល់ក្លិបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ ក្រុម Racing បានបង្ហាញទម្រង់លេងថយចុះយ៉ាងខ្លាំងកាលពីថ្ងៃពុធនៅពេលដែលពួកគេត្រូវបានធ្លាក់ក្នុងការប្រកួតជម្រុះនៅវគ្គ ១/៤ នៃពានរង្វាន់ Copa Libertadores ដោយចាញ់ក្រុម Boca Juniors ។ លោក Beccacece ដែលដើរតួជាជំនួយការគ្រូបង្វឹកអាហ្សង់ទីនលោកJorge Sampaoli ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីបាននិយាយថា “ជាមួយនឹងការឈឺចាប់ទាំងអស់ដែលយើងមានយើងនឹងមិនបន្តនៅក្លិបឡើយ”។ … អានបន្ថែម គ្រូបង្វឹកក្លិប Racing របស់អាហ្សង់ទីនប្រកាសចាកចេញក្រោយដឹកនាំបានមួយរយៈ