អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Manchester United នឹងខកខានបង្ហាញខ្លួននៅជំរំហ្វឹកហាត់របស់ក្លិបនៅប្រទេសស្កុតឡេននៅសប្តាហ៍នេះដោយសារគាត់បានឆ្លងជំងឺ Covid-19 ត្រូវនៅដាច់ដោយឡែកពីគេ។ កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានកាលពី៣ សប្តាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានអះអាងថា Dean Henderson កំពុងទទួលរងពីការឆ្លងជំងឺកូវីដ-១៩ដោយអស់កម្លាំងដែលត្រូវជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព និងព្យាបាល។ Henderson បានជាសះស្បើយពីរបួសត្រគាកដែលបានបង្ខំឱ្យគាត់ចេញពីក្រុមជម្រើសជាតិអង់គ្លេសនៅពេលចាប់ផ្តើមការប្រកួតជើងឯកអឺរ៉ុបកាលពីខែមិថុនា។ ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុម Man United ទល់នឹងក្រុមPreston កាលពីថ្ងៃសៅរ៍ត្រូវបានបញ្ឈប់បន្ទាប់ពីមានករណីវិជ្ជមានមួយចំនួនតូចត្រូវបានកំណត់។ ទោះយ៉ាងណាក្រុមនេះនឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃសុក្រនេះបន្ទាប់ពីក្រុមដំបូងទទួលបានលទ្ធផលល្អពីការធ្វើតេស្តរកមេរោគកូវីដ–១៩ … អានបន្ថែម អ្នកចាំទី Manchester United កីឡាករ Dean Henderson ឆ្លង Covid-19 ខណៈ Joe Hart កៀកចេញពីTottenham ទៅ Celtic