លោក ឃួង ស្រេង បន្ដចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ បើទោះបីព្រឹត្តិការណ៍៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ … អាន​បន្ថែម លោក ឃួង ស្រេង បន្ដចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ

កសិករនៅសង្កាត់និមិ្មត ក្រុងប៉ោយប៉ែតទទួលបានគ្រាប់ពូជដំណាំគ្រប់ប្រភេទពីក្រុមការងារចុះជួយមូលដ្ឋានខេត្ដបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីស្ដារការដាំដុះឡើងវិញនៅសហគមន៍និមិ្មត ប្រជាកសិករចំនួន១៣គ្រួសារ ដែលទទួលរងការខូចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីខែតុលា កន្លងមកនេះ នៅភូមិសុខសាន្ត សង្កាត់ និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ … អាន​បន្ថែម កសិករនៅសង្កាត់និមិ្មត ក្រុងប៉ោយប៉ែតទទួលបានគ្រាប់ពូជដំណាំគ្រប់ប្រភេទពីក្រុមការងារចុះជួយមូលដ្ឋានខេត្ដបន្ទាយមានជ័យ

សូមបញ្ឈប់ការរួមភេទជាមួយក្មេងស្រីជាអនីតិជន(ក្រោមអាយុ១៨ឆ្នាំ) ព្រោះវាជាអំពើខុសច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់អាយុ១៨ឆ្នាំពីបទរួមភេទជាមួយក្មេងស្រីអនីតិជនអាយុ១៤ឆ្នាំរហូតបានសម្រេចនៅក្នុងផ្ទះសំណាក់។ ករណីឃាត់ខ្លួនយុវជនខាងលើនេះគឺយោងទៅតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះកាលពីម៉ោង១៦ និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូក បន្ទប់លេខ២០៦ ផ្លូវបេតុង … អាន​បន្ថែម សូមបញ្ឈប់ការរួមភេទជាមួយក្មេងស្រីជាអនីតិជន(ក្រោមអាយុ១៨ឆ្នាំ) ព្រោះវាជាអំពើខុសច្បាប់

លោក Pep Guardiola បន្តកុងត្រាថ្មីជាមួយ Man City ដល់ឆ្នាំ២០២៣

ក្លិបនៅលីគកំពូលអង់គ្លេសបានបញ្ជាក់ថា លោក Pep Guardiola បានបន្តកុងត្រានៅឯក្លិប Manchester City រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងរបស់លោក Guardiola ត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Man City បានប្រកាសថា លោកបានយល់ព្រមពន្យារការស្នាក់នៅរបស់លោកនៅឯកីឡដ្ឋាន Etihad រយៈពេល២ឆ្នាំទៀត។ ចាប់តាំងពីបានជំនួសលោក Manuel Pellegrini ក្នុងឆ្នាំ២០១៦ លោកPep Guardiola បានដឹកនាំក្លិបឈានទៅរកជ័យជំនះនៃ Premier League ជាលើកទី២ កាលពីរដូវកាលឆ្នាំ២០១៨-២០១៩ ដែលជាផ្នែកមួយនៃការឈ្នះពានរង្វាន់ក្នុងស្រុកមិនធ្លាប់មាននៅប្រទេសអង់គ្លេស។ លោក Khaldoon Mubarak ប្រធានក្លិប Man … អាន​បន្ថែម លោក Pep Guardiola បន្តកុងត្រាថ្មីជាមួយ Man City ដល់ឆ្នាំ២០២៣

James Rodriguez គំរាមចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានរបាយការណ៍ថាឈ្លោះគ្នាជាមួយក្រុមជម្រើសជាតិកូឡុំប៊ី

កីឡាករ James Rodriguez បានបដិសេធរាល់ការចោទប្រកាន់អំពីការប្រព្រឹត្តមិនល្អ ការឈ្លោះប្រកែកគ្នា ឬការវាយគ្នាជាមួយមិត្តរួមក្រុមរបស់គាត់នៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ី។ នៅសប្តាហ៍នេះមានសេចក្តីរាយការណ៍អំពីការផ្ទុះឡើងរវាងកីឡាករJames Rodriguez និងសមាជិកនៃក្រុមរបស់គេ កីឡាករ Carlos Queiroz បន្ទាប់ពីក្រុមកូឡុំប៊ីបានបរាជ័យក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងលទ្ធផល ៦-១ ។ ភាពតានតឹងមានកម្រិតខ្ពស់រួចទៅហើយនៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីបន្ទាប់ពីពួកគេបានចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ៣-០ កាលពីសប្ដាហ៍មុនខណៈសម្ពាធត្រូវបានកើនឡើងបន្ទាប់ពីការចាញ់យ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងអេក្វាឌ័រ ៦-១។ … អាន​បន្ថែម James Rodriguez គំរាមចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានរបាយការណ៍ថាឈ្លោះគ្នាជាមួយក្រុមជម្រើសជាតិកូឡុំប៊ី

រឿងព្រេងខ្មែរ÷រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍

មានរឿង​ព្រេង​មួយ​ដំណាល​ថា មាន​បុរស​កម្ជិល​ម្នាក់ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ មាន​កិរិយា​មារយាទ​ល្អ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កម្ជិល​ចេះ​តែ​ពី​ដេក ដល់​ឃ្លាន​បាយ ទើប​ក្រោក​ឡើង​ស៊ី … អាន​បន្ថែម រឿងព្រេងខ្មែរ÷រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍

នគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបន្ទាប់ពីជនរូបនេះធ្វើសកម្មភាពលួចកាច់កម៉ូតូគេបានសម្រេចហើយរត់គេចខ្លួន ប៉ុន្តែត្រូវអស់លក្ខណ៍ក្រោមកណ្តាប់ដៃសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៦នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០  នៅត្រង់ចំណុចហាងអ៊ុតសក់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង … អាន​បន្ថែម នគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ នៅវិទ្យាល័យស្វាយរៀងមានរៀបចំពិធីអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោមការចូលរួមពីលោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង, … អាន​បន្ថែម ផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង

មកភ្នំពេញតែមួយថ្ងៃ យ៉ង់ ស្រីនីត ទទួលបានឱកាសច្រើនពីអ្នកអាណិតស្រលាញ់ចូលចិត្ត

ភ្នំពេញ៖ ធ្វើដំណើរមកដល់ភ្នំពេញកាលពីថ្ងៃទី២០ខែវិច្ឆិកានេះ យ៉ង់ ស្រីនីត ទទួលបានការស្វាគមន៍ និងផ្តល់ឱកាសការងារសិល្បៈនានាមួយចំនួនបន្តបន្ទាប់ពីអ្នកស្រលាញ់ចូលចិត្ត។ នាង បានលេចមុខចូលរួមថតកម្មវិធីទូរទស្សន៍ PNN , ការចូលរួមសម្តែងក្នុងភាពយន្តអប់រំខ្លីរបស់ផលិតកម្មLD ជាមួយនាយពែកមី និងការចេញថតឈុតប្រណីតរបស់សម្អាងការប្រសិទ្ធសិរីជាដើម។ ​កាលពីដើមខែវិច្ឆិកានេះមានការភ្ញាក់ផ្អើលពីរូបសម្រស់ និងទឹកដមសំនៀងរបស់កុមារីយ៉ង់ ស្រីនិត  អមដោយសារបង្ហាញក្តីអាណិតក្រោយពី ក្រុមបោះ ជំរំ តង់ Cambodia Amazing Trip Planner បានធ្វើ ដំណើរ កម្សាន្ត នៅក្នុង សហគមន៍ ដាក់ដាំនា ខេត្តមណ្ឌលគិរីហើយបានជួបកុមារីរូបនេះដែលជាអ្នកលក់ចេកឆាប និងបានឃើញពីទេពកោសល្យច្រៀងរបស់នាងទើបស្នើឲ្យនាងច្រៀង និងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ កាន់តែភ្ញាក់ផ្អើលក្រោយពីរូបថតជាច្រើនសន្លឹករបស់នាងត្រូវបានបញ្ចេញភ្លាមក្រោយថតសម្អាងការចប់។ គ្រងឈុតសម្លៀកបំពាក់នេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីរូបសម្រស់របស់នាងបានប្រែប្រួលស្ទើមិនគួរឲ្យជឿក្រោមទឹកដៃតុបតែងមុខរបស់អ្នកជំនាញផាត់មុខធ្វើសក់ល្បីឈ្មោះលោក សុភ័ក្រណាណូ ។ទម្រង់មុខស្អាតពីធម្មជាតិ អមដោយស្បែកសម្បុរខ្មៅស្រស់ ក្រោយគ្រងសម្លៀកបំពាក់ និងគ្រឿងអលង្ការខ្មែរដែលរៀបចំដោយអ្នកជំនាញពិតជាធ្វើឲ្យសម្ផស្សនាងកាន់តែលេចធ្លោរខ្លាំងមិនគួរឲ្យជឿ។ ២ ឈុតពីសម្អាងការប្រសិទ្ធសិរីនេះពិតជាធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តខ្លាំងដែលមិនត្រឹមតែជាការបើកឱកាសឲ្យនាងចូលសិល្បៈ និងរកប្រាក់ចំណូលទេ ប៉ុន្តែក៏បានពន្លេចរូបសម្រស់នាងឲ្យស្រស់ប្រិមប្រិយឡើង។ មានការលើកឡើង អំពីភព្វសំណាងរបស់កុមារីរូបនេះដែលទទួលបានឱកាសច្រើនលើការងារសិល្បៈទាំងនេះដែលគេគិតថានឹងអាចកែប្រែវាសនាកុមារីតំបន់ព្រៃភ្នំម្នាក់ឲ្យខ្ពស់ត្រដែតបាន ហើយក៏រំពឹងដែរថាសប្បុរសជន ជាច្រើនបន្តទៀតនឹងផ្តល់ការងារស្រដៀងគ្នានេះដល់នាង។   គួរបញ្ជាក់ដែរថា ស្រីនីតមានវ័យ១១ឆ្នាំមានបងប្អូន៦នាក់នាងជាកូនច្បង រស់នៅខេត្តមណ្ឌលគិរី  និងមានម្តាយជាអ្នកលក់ចេកឆាប និងមឪពុកជាកម្មករសំណង់។ ក្រោយធ្វើដំណើរមកភ្នំពេញតាមការអញ្ជើញនោះនាងនៅតែបន្តក្តីស្រមៃក្នុងការក្លាយខ្លួនជាគ្រូបង្រៀន និងតារាចម្រៀងដដែល ខណៈនាយពែកមីស្នើឲ្យសប្បុរសជនជួយនាងដើម្បីបន្តការសិក្សានៅភ្នំពេញ និងអាចឆ្លៀតធ្វើការងារសិល្បៈខ្លះដើម្បីនាងខ្លួនឯង និងគ្រួសារ និងអាចបំពេញក្តីស្រមៃរបស់នាងបាន៕                 … អាន​បន្ថែម មកភ្នំពេញតែមួយថ្ងៃ យ៉ង់ ស្រីនីត ទទួលបានឱកាសច្រើនពីអ្នកអាណិតស្រលាញ់ចូលចិត្ត

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ខេត្ត​កោះកុង​ ៖​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង បានសហបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បង្ក្រាប​បាន​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​១​ករណី​ នៅ​ចំណុច​ភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ … អាន​បន្ថែម បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ស្រវឹងស្រាជោកជាំបើកម៉ូតូ បុករថយន្តពីក្រោយស្លាប់ម្នាក់នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើកម៉ូតូទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅ ។ មន្រ្តីនគរបាលស្រុកអូរជ្រៅបានប្រាប់ថា អ្នកបើកបរម៉ូតូឈ្មោះខុន រតន: ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ … អាន​បន្ថែម ស្រវឹងស្រាជោកជាំបើកម៉ូតូ បុករថយន្តពីក្រោយស្លាប់ម្នាក់នៅស្រុកអូរជ្រៅ

ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើង​ជាង​៥៧,៨ លាននាក់ និងស្លាប់ជាង​១,៣លាននាក់

ក្នុងរយៈពេល​២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ​-១៩​ថ្មី​ដល់ទៅ 659.511 នាក់ និងស្លាប់ថ្មី11.086 នាក់។ គិតមកដល់ម៉ោង​១០ ព្រឹកថ្ងៃទី​២១ខែវិច្ឆិកា អាមេរិក​មានអ្នកឆ្លងថ្មីបន្ថែម​ដល់ទៅ 201.083នាក់ ក្នុងរយៈពេល​២៤ម៉ោង … អាន​បន្ថែម ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើង​ជាង​៥៧,៨ លាននាក់ និងស្លាប់ជាង​១,៣លាននាក់