ខេត្តកំពង់ស្ពឺ÷កម្លាំងកងរាជអាវុធហត្ថស្រុក ថ្ពងសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្រ្កាបគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើក្រហមជាប្រភេទឃ្នាបខុសច្បាប់ រួចប្រគល់ឈើទាំងនោះឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូក ដើម្បីចាត់ការតាមនីតិវិធីច្បាប់របស់រដ្ឋបាលព្រៃឈើ។ ក្នុងករណីនេះម្ចាស់គោយន្តកន្ត្រៃមិនព្រមសហការជាមួយកងកម្លាំងទេបែរជាបើកគោយន្តកន្ត្រៃដើម្បីរត់គេចតែដោយសារកងកម្លាំងមានគ្នាច្រើនទើបឈានដល់ការបង្ក្រាបបាន។ តាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងថាការបង្ក្រាបគោយន្តកន្ត្រៃដឹកឈើខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមឈ្មួញបានដឹកជញ្ជូនឈើទាំងនេះដោយគ្មានច្បាប់អនុញ្ញាតប្រុងយកទៅលក់បន្ត។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពង … អានបន្ថែម បង្ក្រាបគោយន្តកន្ត្រៃមួយគ្រឿង ដឹកឈើក្រហមជាប្រភេទឃ្នាប ចំនួន៧២សន្លឹក