
ប្រទេសជប៉ុននឹងសម្រេចចិត្តលើការអនុញ្ញាតឲ្យមានអ្នកទស្សនាក្នុងស្រុកនៅព្រឹត្តិការណ៍អូឡាំពិក
អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុននឹងសម្រេចចិត្តក្នុងខែនេះថា តើនឹងអនុញ្ញាតឱ្យអ្នកទស្សនាក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬទេ បន្ទាប់ពីអ្នកជំនាញបានចុះហត្ថលេខាលើផែនការដើម្បីអនុញ្ញាតឱ្យមានហ្វូងមនុស្សរហូតដល់១០.០០០ នាក់នៅក្នុងការប្រកួតនានានៃព្រឹត្តិការណ៍នេះ។ លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា ការអំពាវនាវចុងក្រោយក្នុងការចូលរួមព្រឹត្តិការណ៍កីឡានេះនឹងត្រូវពិចារណាទៅលើលក្ខខណ្ឌនៃការឆ្លងមេរោគនិងការរីករាលដាលនៃអត្រាឆ្លងជំងឺកូវីដ–១៩ នៅប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននិយាយថាអ្នកជំនាញផ្នែកសុខភាពបានឯកភាពជាមួយនឹងផែនការរបស់រដ្ឋាភិបាលដែលនឹងអនុញ្ញាតឱ្យមានអ្នកទស្សនារហូតដល់ទៅ១០.០០០ នាក់ឬ៥០ភាគរយនៃសមត្ថភាពកន្លែងដែលមានទីតាំងតូចជាងមុន។ ការអនុញ្ញាតឱ្យហ្វូងមនុស្សបែបនេះពឹងផ្អែកលើទីនោះដែលមិនមានការគ្រប់គ្រងការឆ្លងពិសេសដែលមានប្រសិទ្ធិភាព។ អ្នកទស្សនាបរទេសត្រូវបានហាមឃាត់រួចហើយពីព្រឹត្តិការណ៍អូឡាំពិកដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាដែលជាផ្នែកមួយនៃវិធានការដែលបានគ្រោងទុកដើម្បីផ្តល់នូវអ្វីដែលរដ្ឋាភិបាលជប៉ុន និងមន្រ្តីអូឡាំពិកសន្យាថា នឹងក្លាយជាការប្រកួត មានសុវត្ថិភាព និងទំនុកចិត្ត ។ … អានបន្ថែម ប្រទេសជប៉ុននឹងសម្រេចចិត្តលើការអនុញ្ញាតឲ្យមានអ្នកទស្សនាក្នុងស្រុកនៅព្រឹត្តិការណ៍អូឡាំពិក