រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងខណះកំពុងរាយខ្សែរភ្លើងដើម្បីឆក់ត្រីយកមកធ្វើម្ហូប។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង​៣០នាទីរសៀលត្រូវនិងថ្ងៃពុធ១១រោចខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ … អាន​បន្ថែម រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែង

ស្រវឹងស្រាដើរបាត់ពីផ្ទះ​ ៣ថ្ងៃក្រោយឃើញស្លាប់ក្នុងទឹកស្ទឹងព្រែកគ្រួស

ខេត្ត​កណ្ដាល​ ៖​ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅមាត់ស្ទឹងមួយកន្លែងក្នុងសភាពហើមរលួយ ក្រោយពីបុរសរូបនេះបានផឹកស្រាស្រវឹងដើរបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងទឹកស្ទឹងព្រែកគ្រួស ស្ថិតក្នុងភូមិអន្លង់តាសេកលើ … អាន​បន្ថែម ស្រវឹងស្រាដើរបាត់ពីផ្ទះ​ ៣ថ្ងៃក្រោយឃើញស្លាប់ក្នុងទឹកស្ទឹងព្រែកគ្រួស

រថយន្ដធុនធំបុករថយន្ដធុនតូចបន្ដទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យមធ្យោបាយទាំង៣គ្រឿងខូចខាតយ៉ាងដំណំ

ខេត្តកណ្តាល​ ៖​ រថយន្ដធុនធំដឹកខ្សាច់មួយគ្រឿងបើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកថយន្ដធុនតូចមួយគ្រឿងទៀតនៅខាង រួចបន្ដទៅបុកម៉ូតូមួយគ្រឿងឈប់លើចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដ២គ្រឿងនិងម៉ូតូមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថី … អាន​បន្ថែម រថយន្ដធុនធំបុករថយន្ដធុនតូចបន្ដទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យមធ្យោបាយទាំង៣គ្រឿងខូចខាតយ៉ាងដំណំ

នគរបាលព្រហ្មទណ្ឌ័កំរិតស្រាល បញ្ជូនជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីលួច និងករណីបង្កឱ្យខូចខាត មកតុលាការ

ខេត្កតណ្តាល​ ៖​នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យបីនាក់ ពាក់​ព័ន្ធករណី​លួច និងករណីបង្កធ្វើ​ឱ្យខូច​ខាតទ្រព្យសម្បត្តិ អ្នកដទៃ ត្រូវបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ … អាន​បន្ថែម នគរបាលព្រហ្មទណ្ឌ័កំរិតស្រាល បញ្ជូនជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីលួច និងករណីបង្កឱ្យខូចខាត មកតុលាការ

រថយន្ដធុនយក្សដឹកស្រូវលួចបង្កប់ ឈើសមត្ថកិច្ចស្រុកអន្លង់វែងបង្ក្រាប

ខេត្តឧត្តរមានជ័យ ៖ រថយន្តធុនយក្ស ១គ្រឿង ដឹកស្រូវដោយមានបង្កប់ឈើពីក្រោមត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប បានកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩រោច ខែមិគសិរ … អាន​បន្ថែម រថយន្ដធុនយក្សដឹកស្រូវលួចបង្កប់ ឈើសមត្ថកិច្ចស្រុកអន្លង់វែងបង្ក្រាប

ប្លន់ម៉ូតូហុងដាឌ្រីម២០១៧ នៅខេត្តកណ្តាលយកមកប្លុងចោលក្នុងមូលដ្ឋានខណ្ឌដង្កោ

​ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញម៉ូតូ​ហុងដាឌ្រី​ម​​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​មួយ​គ្រឿងនៅ​ប្លុង​ចោល នៅ​ចំណុច​ផ្លូវ​ស្ងាត់​៦០​ម៉ែត្រ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃអង្គារ … អាន​បន្ថែម ប្លន់ម៉ូតូហុងដាឌ្រីម២០១៧ នៅខេត្តកណ្តាលយកមកប្លុងចោលក្នុងមូលដ្ឋានខណ្ឌដង្កោ

ឆេះឃ្លាំងស្តុកក្បាលរថយន្តនៅបណ្ដោយផ្លូវ១៨៦ កែងផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ឆេះឃ្លាំងស្តុកក្បាលរថយន្តនៅបណ្ដោយផ្លូវ១៨៦ កែងផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកក្បាលរថយន្តមួយកន្លែងតាមបណ្ដោយផ្លូវ១៨៦ កែងផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី … អាន​បន្ថែម ឆេះឃ្លាំងស្តុកក្បាលរថយន្តនៅបណ្ដោយផ្លូវ១៨៦ កែងផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀនដកហូតថ្នាំញៀនមួយកញ្ចប់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀនដកហូតថ្នាំញៀនមួយកញ្ចប់ កាលពីរសៀល ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ព ព.ស.២៥៦១ … អាន​បន្ថែម កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀនដកហូតថ្នាំញៀនមួយកញ្ចប់

នគរបាល​បញ្ជូន​ខ្លួន​អ្នកបើករថយន្ត បើក​បុក​អង្គរក្សស្លាប់ទៅតុលា​ការ

ភ្នំពេញ ៖ នគរបាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ នេះ​​បញ្ជូនខ្លួន​តៃកុង​រថ​យន្ដ​ម្នាក់​មក​អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ​បើក​រថយន្ដ​បុក​បុរស​ស្លាប់​នៅ​សង្កាត់គងនយ ខណ្ឌ​ដង្កោ ដើម្បីចាត់ការតាមច្បាប់។ សមត្ថកិច្ច​បាន​ឱ្យ​ដឹងថាបុរស​ជា​តៃ​កុង​រថយន្ដ​មាន​ឈ្មោះ សាយ ពិស អាយុ​២១ឆ្នាំ មុខរបរ បើក​រថយន្ដ ស្នាក់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹសខណ្ឌ​ដង្កោ ។ ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ យូ ដារ៉ា អាយុ២០ឆ្នាំ មុខរបរ អង្គរក្ស មានទីលំនៅ​ភូមិ​ព្រែក​ម៉េង ឃុំ​ស្ដុះ​ ស្រុក សំរោងទង់ ខេត្ដ​កំពង់​ស្ពឺ ។ គួរ​រំលឹក​ថា កាល​ពី​វេលា​ម៉ោង​៩៖​៣០នាទី​ថ្ងៃ​ទី១១ ខែ​ធ្នូ នៅចំណុច​ផ្លូវ​លេខ​២០A ភូមិ​គងនយ សង្កាត់​គង នយ  ខណ្ឌ​ដង្កោ មាន​ករណីគ្រោះថ្នាក់​មួយ​រវាង​រថយន្ដ​បែន​ដឹក​ដីដែលពាក់​ផ្លាក​លេ​ខចង្កូត​ស្ដាំ​PP-1612 បុក​ជា​មួយ​ម៉ូតូ​ម៉ាក NEX​ពណ៌ទឹក​ប្រាក់ ពាក់​ផ្លាក​លេខ​1E-988​8ប​ណ្ដា​ល​​ ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅកន្លែងភ្លាមៗ ៕ ចេស្តា អាន​បន្ថែម នគរបាល​បញ្ជូន​ខ្លួន​អ្នកបើករថយន្ត បើក​បុក​អង្គរក្សស្លាប់ទៅតុលា​ការ

តុលាការនឹងបន្ត សួរ ចម្លើយ បន្ថែម លើ ជនត្រូវចោទ កឹម សុខា ពាក់ព័ន្ធ អំពើ ក្បត់ ជាតិ​ ថ្ងៃទី១៤ធ្នូ

ភ្នំពេញ ៖ ប្រភពព័ត៌មាន​ ឱ្យដឹងថា​ លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរ សាលា ដំបូង រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃទី១៤​ ខែ ធ្នូ​ ឆ្នាំ២០១៧​ ខាងមុខ នេះ នឹង បន្ត សួរ ចម្លើយ បន្ថែម ជនត្រូវចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះ  ជាតិ ដែល កំពុង ជាប់ ឃុំ ក្នុង ពន្ធនាគារ ត្រពាំង ផ្លុង នៃ ខេត្ត ត្បូង ឃ្មុំ ពាក់ព័ន្ធ អំពើ ក្បត់ ជាតិ ។ ថ្មី ៗ នេះ ទាំង សាលាឧទ្ធរណ៍ និង តុលាការ កំពូល សម្រេច ទាត់ ចោល បណ្តឹង របស់ ក្រុម មេធាវី ការពារ ក្ដីលោក  កឹម សុខា ដែល ប្តឹង ប្រឆាំងនឹង ដីកា សម្រេច ឃុំ ខ្លួន លោក កឹម សុខា ដោយ ស្ថាប័ន តុលាការអះអាង ថា  ការសម្រេច ឃុំ ខ្លួន លោក កឹម សុខា ជា រឿង ត្រឹមត្រូវ តាម ផ្លូវ ច្បាប់ ។ គួរ បញ្ជាក់ ថា កាល ពី ថ្ងៃ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរ និង ជា អនុ ប្រធានសាលា ដំបូង រាជធានី ភ្នំពេញ សម្រេច ចេញ ដីកា ឃុំ ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះ ជាតិដាក់ ពន្ធនាគារ បណ្តោះអាសន្ន ដោយ ចោទ ប្រកាន់ ពី បទ ល្មើស «ក្បត់ ជាតិ » ដែល អាច ប្រឈម មុខ នឹងការ ជាប់ ពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ។ សេចក្តី ថ្លែង ការណ៍ របស់ អយ្យការ អម សាលា ដំបូង រាជធានីភ្នំពេញ បង្ហាញ ថា លោក កឹម សុខា ជាប់ ចោទប្រកាន់ ពី បទ «សន្និដ្ឋិភាព ជាមួយ បរទេស » តាម  … អាន​បន្ថែម តុលាការនឹងបន្ត សួរ ចម្លើយ បន្ថែម លើ ជនត្រូវចោទ កឹម សុខា ពាក់ព័ន្ធ អំពើ ក្បត់ ជាតិ​ ថ្ងៃទី១៤ធ្នូ

សមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លូនជនសង្ស័យ៤នាក់ ចាប់យកថ្នាំញៀន២កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាធ្វើការឃាត់ខ្លួនក្រោយពីឆែកឆេរកឃើញថ្នាំញៀនចំនួនពីរកញ្ចប់តូច។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០១និង៣៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុជិតស្តុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ … អាន​បន្ថែម សមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លូនជនសង្ស័យ៤នាក់ ចាប់យកថ្នាំញៀន២កញ្ចប់តូច

រថយន្តទំនើប២គ្រឿង បើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តលុចសុីសRX400hមួយគ្រឿង បានបុកជាមួយរថយន្តកាមរីហាយព្រីក នៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចទាំងពីរយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ … អាន​បន្ថែម រថយន្តទំនើប២គ្រឿង បើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ