យកម៉ូតូមិត្តភ័ក្តិទៅដូរយកថ្នាំញៀន​ ត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់រួមទាំងថ្នាំញៀនមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យទាំងនោះបានយកម៉ូតូរបស់មិត្តភ័ក្តិទៅដូយកថ្នាំញៀនក្នុងតម្លៃ៣០០ដូល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៤និង០០ នាទីរសៀលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៧នៅចំណុចផ្ទះជួល ភូមិអាកាកូស សង្កាត់ព្រៃស … អាន​បន្ថែម យកម៉ូតូមិត្តភ័ក្តិទៅដូរយកថ្នាំញៀន​ ត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យម្នាក់ និងថ្នាំញៀន៨កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍អធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត​ ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើង បានឃាត់ជនសង្ស័យម្នាក់ឆែកឆេររកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច​​។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី ០៩ ខែកក្តដា ឆ្នាំ២០១៧ … អាន​បន្ថែម ជនសង្ស័យម្នាក់ និងថ្នាំញៀន៨កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍អធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ឃាត់ខ្លួន

សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះជនសង្ស័យ២នាក់រួមនិងថ្នាំញៀន២កញ្ចប់

ភ្នំពេញ : ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះរួមនិងថ្នាំញៀន២កញ្ចប់។ កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ ២០១៧នៅចំណុចច្រកឌ្រឺហែមឃ្យូប៊ីទូរស័ព្ទ013 តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ … អាន​បន្ថែម សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះជនសង្ស័យ២នាក់រួមនិងថ្នាំញៀន២កញ្ចប់

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាវាយម្នាក់១ដៃ១ ជើងឡើងទ្រោមទើបប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយតែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់នាំគ្នាវាយម្នាក់១ដៃ១ជើងឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច ប៉ុស្តិ៍ទួលទំពួង១ ។ ហេតុការណ៍ឃាត់ខ្លួននេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច … អាន​បន្ថែម ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាវាយម្នាក់១ដៃ១ ជើងឡើងទ្រោមទើបប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច 

រថយន្តសាំយ៉ុងផ្ទុកផ្លែឈើ បែកកង់ក្រឡាប់ធ្លាក់ថ្នល់ បណ្តាលឲ្យរបួសធ្ងន់ស្រាលពីរនាក់

ខេត្តកោះកុង ៖ រថយន្តមួយគ្រឿងបានបែកកង់ក្រឡាប់ធ្លាក់ថ្នល់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខ្សាច់ស ស្ថិតក្នុងភូមិអូរជ្រៅ​ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលា … អាន​បន្ថែម រថយន្តសាំយ៉ុងផ្ទុកផ្លែឈើ បែកកង់ក្រឡាប់ធ្លាក់ថ្នល់ បណ្តាលឲ្យរបួសធ្ងន់ស្រាលពីរនាក់

កម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ចោរឆក់ទូរស័ព្ទមិនបានសម្រេច រួចគំរាមវាយប្លន់យកម៉ូតូ

 ភ្នំពេញ៖​ ជនសង្ស័យ​ ៣នាក់ធ្វើសកម្មភាពគំរាមវាយប្លន់​ យកម៉ូតូម៉ាកធូឌេបានសម្រចរួចជិះគេចខ្លួនបាត់ស្រមោល​ ដោយបន្សល់ទុក​នូវបក្ខពួកម្នាក់​ត្រូវប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច​   ហេតុការនេះ​ បង្កឲ្យមាន​ការភ្ញាក់ផ្អើលនេះបានកើតឡើង​ កាលពីវេលាម៉ោង​ ១និង៣០នាទី​រំលងអាធ្រាត​ ឈានចូលថ្ងៃទី៨​ … អាន​បន្ថែម កម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ចោរឆក់ទូរស័ព្ទមិនបានសម្រេច រួចគំរាមវាយប្លន់យកម៉ូតូ

រថយន្តឡង់គ្រីស័របើកបុករះរថយន្តដឹកទឹកកក និងរបាំងថ្មយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បានបោះពួយយ៉ាងលឿន ដោយសង្ស័យម្ចាស់ស្រវឹងស្រា ហើយក៏រេចង្កូតទៅបុក រថយន្តកូរេដឹកទឹកកក និងមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនុងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ត្រង់ចំណុច ខាងមុខភោជនីយដ្ឋាន រតនាស្រីទូច តាមបណ្តោយផ្លូវ គឹមអុីស៊ុង(២៨៩ )ស្ថិតក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តកូរ៉េដឹកទឹកកក់មួយគ្រឿង ទម្ងន់មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខច២៨ ៩៥ភព២ ទើបតែដឹកទឹកកក់ចេញមកពីរម្តុំគីឡូលេខ៩ បំណងយកទៅដាក់នៅផ្សារដើមគដោយធ្វើដំណើរតាមបណ្តោយផ្លូវ គឹមអុីស៊ុង (២៨៩) ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើត ហេតុស្រាបតែមានរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ ២G២៨២០ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាស ទិសគ្នា ហើយសង្ស័យអ្នកបើកបរស្រវឹងហើយងូកមួយផាំងក៏រេចង្កូតទៅខាងឆ្វេងទៅបុកចំទ្រុងរថយន្តកូរ៉េដឹកទឹកកកខាងលើ បណ្តាលអោយរងខូចខាតបាក់ទ្រុងចាក់ទឹកកកចោលខ្ទាតរាយប៉ាយពេញផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់មួយកង់ ចំណែករថ យន្តបង្ករងការ ខូច ខាតបាក់កង់មុខចំហៀងស្តាំនិងកំពឹតផ្នែងខាង មុខយ៉ាងដំណំ ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានបើកទ្វារថយន្តចុះរត់គេចខ្លួន បាត់ស្រមោល ។ហើយនៅក្នុងហេតុការណ៍ខាងលើនេះមិនបង្កឲ្យមានអ្នកទទួលរងរបួសនោះទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរា គមន៍ធ្វើចរាចរណ៍និងទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ណ្ធ ទួលគោកសហការជំនាញចរាចរណ៍ក្រុងអោយចុះមកធ្វើការវាសវែងយករថយន្តទាំងពីរទៅរក្សាទុកដើម្បីរងចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ៕  ដោយ ៖ … អាន​បន្ថែម រថយន្តឡង់គ្រីស័របើកបុករះរថយន្តដឹកទឹកកក និងរបាំងថ្មយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ប្រជាពលរដ្ឋឆ្លងដែនធ្វើការព្រឹក វិលវិញល្ងាចនៅប្រទេសថៃព្រួយបារម្ភ ក្នុងសង្គមគ្រួសារ បន្ទាប់ពីបិទច្រករបៀងអស់រយៈពេល១សប្ដាហ៍កន្លងទៅ

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋប្រហែលជា១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ៥ភូមិ មកជួបជុំគ្នានៅផ្ទះមេភូមិ ត្រង់ចំណុចច្រកបឹងបេង ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ … អាន​បន្ថែម ប្រជាពលរដ្ឋឆ្លងដែនធ្វើការព្រឹក វិលវិញល្ងាចនៅប្រទេសថៃព្រួយបារម្ភ ក្នុងសង្គមគ្រួសារ បន្ទាប់ពីបិទច្រករបៀងអស់រយៈពេល១សប្ដាហ៍កន្លងទៅ

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា អំពាវនាវដល់ពលរដ្ឋ មន្ត្រីរាជការទៅបោះឆ្នោត

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduroបានអំពាវ ដល់មន្ត្រីរាជការទាំងអស់ ទៅចូលរួមបោះឆ្នោត សភា នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ។ … អាន​បន្ថែម ប្រធានាធិបតីវេណេហ្ស៊ុយអេឡា អំពាវនាវដល់ពលរដ្ឋ មន្ត្រីរាជការទៅបោះឆ្នោត

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀនល្មើសច្បាប់

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន៦កញ្ចប់  ។ សេចក្តីរាយការណ៍ឲ្យដឹងថ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ … អាន​បន្ថែម ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀនល្មើសច្បាប់

អ្នកលក់នំបុ័ង២នាក់វាយកាប់ចាក់គ្នារបួសស្រាលម្នាក់

ភ្នំពេញ ៖ បុរសអ្នកលក់នំបុ័ងម្នាក់ត្រូវបានអ្នកលក់នំបុ័ងដូចគ្នាម្នាក់ទៀត ដេញតាមរករឿងនិងកាប់ប្រហារ បណ្ដាលឲ្យរងរបួសស្រាល ហើយខឹងកាប់មនុស្សមិនបាន ជនដៃដល់បានកាប់បំផ្លាញម៉ូតូ១គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបម្រុងដុតចោលថៃមទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ … អាន​បន្ថែម អ្នកលក់នំបុ័ង២នាក់វាយកាប់ចាក់គ្នារបួសស្រាលម្នាក់

​ថ្លង់ពេក ដើរទៅប្រាប់អ្នកផឹកស៊ីកុំឲ្យចាក់ម៉ាញ៉េឮពេក ត្រូវគេវាយបែកថ្ងាសហូរឈាមកក្លាក់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាលដោយសារ​ខឹងអ្នក​ផឹកស៊ី​នៅក្បែរផ្ទះហើយបាន​ចាក់​ម៉ា​ញ៉េ​ឮ​ៗ​ខ្លាំងដេកពួនមិនបាន ក៏​ដើរទៅ​ប្រាប់គេ​កុំឱ្យបើក​ឮ​ពេកផ្ទុយទៅវិញបែរជា​គេ​វាយ​មួយ​ដំបង​​ឈើ​ជ្រុង​រយះ​ថ្ងាស​ហូរ​ឈាម ហើយ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៧ កក្កដា ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ … អាន​បន្ថែម ​ថ្លង់ពេក ដើរទៅប្រាប់អ្នកផឹកស៊ីកុំឲ្យចាក់ម៉ាញ៉េឮពេក ត្រូវគេវាយបែកថ្ងាសហូរឈាមកក្លាក់