ខេត្តកណ្តាល ៖ ផ្សារស្អាងខាងត្បូងដែលស្ថិតនៅទីរួមស្រុកស្អាងនៅមេមាយគ្មានអ្នកសាងសង់អោយជាក់លាក់ឃើញតែថៅកែនិងឈ្មួញឈ្លាតឱកាសបោកប្រាស់ក្រុមអាជីវករជាច្រើនលើកច្រើនសារហូតមកដល់បច្ចុប្បន្ននេះពួកគាត់រំពឹងថាថៅកែថ្មីដែលបានសិទ្ធវិនិយោគរហូតដល់ទៅ៣៧ឆ្នាំមកសាងសង់ផ្សារខាងលើនេះថ្មីតាមស្តង់ដាផ្សារធំៗដូចគេដែរតែបែរជាមករួសឆ្អឹងដែកនិងដំបូលចេញអត់ធ្វើចាំតែដើរប្រមូលលុយទុកអោយអាជីវករលក់ហាលខ្យល់ហាលភ្លៀងទៅវិញ។ ក្រុមអាជីវករអះអាងថាថៅកែផ្សារដែលបានសិទ្ធវិនិយោគរហូតដល់ទៅ៣៧ឆ្នាំនោះឈ្មោះប៉ោ សេង ដែលបានដាក់កម្លាំងប្រមូលលុយជាប្រចាំពីអាជីវករលក់តាមកញ្ចែង ល្អីមិនព្រមសាងសង់ផ្សារទុកអោយអាជីវករលក់ហាលខ្យល់ហាលភ្លៀងបែបនេះជាហេតុធ្វើអោយក្រុមអាជីវកររិះគន់កប់ៗមាត់ថាថៅកែផ្សារននេះធ្វើនំអត់ម្សៅទុកលុយសូកប៉ាន់តែអាជ្ញាធរទៅគឺអាចធ្វើស្រែលើតំណក់ទឹភ្នែកអាជីវករបានយ៉ាងស្រួលគ្មានថ្នាក់ណាអើពើរឺមានវិធានការទៅលើលោកប៉ោ សេងបានឡើយដោយសារតែគេ(ថៅកែផ្សារ)មានសិទ្ធិដើរប្រមូលលុយគ្រប់ផ្សារទូទាំងស្រុកស្អាងរហូតឈានដល់ស្រុកកោះធំទៀតផង។ គួរបញ្ជាក់ដែរថា លោក … អានបន្ថែម ថៅកែភាសុីផ្សារស្អាងមិនព្រមសាងសង់ផ្សារតែបែជាដាក់កម្លាំងប្រមូលលុយតាមកញ្ចែង ល្អីទុកអោយអាជីវករលក់ហាលខ្យល់ហាលភ្លៀង