រថយន្តទេសចរណ៏បុកជាមួយគោយន្តដឹកដើមប្រេងខ្យល់រួចជ្រុលទៅបុកអ្នកដំណើរនិងផ្ទះអ្នកភូមិស្លាប់របួស៣នាក់
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់គួរអោយរន្ធត់រវាងរថយន្តទេសចរណ៏ក្រុមហុ៑នផនលីនប្រលះជាមួយគោយន្តដឹកដើមប្រេងខ្យល់ដែលបើកបញ្រាស់គ្នាពេញទំហឹងលាន់សូដូចរន្ទះហើយរថយន្តបន្តទៅបុកអ្នកធ្វើដំណើរប្រុសស្រី២នាក់ដែលឈររួចមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកផ្ទះលក់ការហ្វេរបណ្ដាលអោយខូចខាតយ៉ាងដំណំ។ ហេតុការណ៏បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៥និង២០នាទីរសៀលថ្ងៃទី៦ខែកុម្ភះឆ្នាំ២០១៧ស្ថិត នៅលើផ្លូវជាតិ លេខ១ ក្នុង ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ … អានបន្ថែម រថយន្តទេសចរណ៏បុកជាមួយគោយន្តដឹកដើមប្រេងខ្យល់រួចជ្រុលទៅបុកអ្នកដំណើរនិងផ្ទះអ្នកភូមិស្លាប់របួស៣នាក់
