ភ្នំពេញ៖ ខ្សែភាពយន្តដ៏ល្បីល្បាញ”កំណត់ហេតុនាងនាថ” បានបំបែកកំណត់ត្រាក្នុងការគ្រងជាជាខ្សែភាពយន្តទទួលបានចំណាត់ថ្នាក់លេខ១ពីរសប្តាហ៍ផ្ទួនគ្នាដែលទទួលបានអ្នកចូលទស្សនាច្រើនជាងគេនៅរោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ។ ខ្សែភាពយន្តនេះក៏ទទួលបានការគាំទ្រមិននឹកស្មានដល់គ្រាដែលយកទៅចាក់បញ្ចាំងនៅរោងភាពយន្តទីរួមខេត្តបាត់ដំបង។ ទន្ទឹមរោងភាពល្បីល្បាញនិងទទួលបានអ្នកចូលទស្សនាច្រើននៅភ្នំពេញ និងខេត្តសៀមរាបខ្សែភាពយន្តនេះកំពុងតែធ្វើឲ្យអ្នកទស្សនាតាមខេត្តនានាកំពុងតែពុះកញ្ជ្រោលនិងទន្ទឹងរងចាំការទស្សនាខ្សែភាពយន្តមួយនេះ។ ជាក់ស្តែងតាមគម្រោងខ្សែភាពយន្ត”កំណត់ហេតុនាងនាថ”ចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី៣ និងទី៤ខែធ្នូនេះ ប៉ុន្តែដោយការគាំទ្រច្រើនលើសលប់បានធ្វើឲ្យខ្សែភាពយន្តនេះបន្តចាក់បញ្ចាំងមួយថ្ងៃទៀតគឺថ្ងៃទី៥ខែធ្នូនេះដែលក្នុងមួយថ្ងៃៗមានចំនួនអ្នកទស្សនាជាមួយពាន់នាក់។ … អានបន្ថែម “កំណត់ហេតុនាងនាថ” ផ្ទុះកក្រើកនៅបាត់ដំបងមុនពេលចាក់បញ្ចាំង ខេត្តកំពង់ចាមនិងព្រះសីហនុ