រកស៊ីផ្លូវភេទមិនសូវកាក់កបធ្វើចោរលួចកាបូបម្តងជាប់អន្ទាក់នគរបាល

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់របស់ជនរងគ្រោះ បានសម្រេចហើយ តែរត់មិនរួច កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០ … អាន​បន្ថែម រកស៊ីផ្លូវភេទមិនសូវកាក់កបធ្វើចោរលួចកាបូបម្តងជាប់អន្ទាក់នគរបាល

ពលរដ្ឋរិះគន់អាជ្ញាធរខេត្ដសៀមរាបធ្វើផ្លូវអត់ដាក់ប្រព័ន្ធលូបណ្ដាលឲ្យទឹកជន់លិច​ខូច​ខាតផ្លូវស្ទើ​ទាំង​ស្រុង

ខេត្ដសៀមរាប៖ ផ្លូវក្រាលកៅស៊ូមួយខ្សែដែលទើបចំណាយថវិការដ្ឋជួសជុលកាលពីរដូវប្រាំងឆ្នំាមុនបានរងការខូចខាតស្ទើទាំងស្រុងដោយសារអាជ្ញាធរគ្មានប្រព័ន្ធលូបង្ហូទឹកដើម្បីបញ្ជៀសការជនលិចទើបបណ្ដាលឲ្យផ្លូវកៅស៊ូនោះទឹកជនលិចរៀងរាល់ថ្ងៃ។ ផ្លូវកៅស៊ូមួយខ្សែនេះមានចំណុចចេញពីខាងក្រោយផ្សារលើធំថ្មីឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងសៀមរាប ស្ថិតនៅភូមិតាវៀន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ កំណាត់ផ្លូវខាងលើនេះទទួលរងការខូតខាតស្ទើរតែទាំងស្រុងទៅហើយ ប៉ុន្ដែអាជ្ញាធរជាពិសេសប្រធានមន្ទីរសាធារណៈ មិនបានយកចិត្ដទុកដាក់និងជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋឡើយ។ ជារៀងរាល់ថ្ងៃបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឬពលរដ្ឋប្រើប្រាស់កំណាត់ផ្លូវខាងលើបានកើតក្តីព្រួយបារម្ភយ៉ាខ្លាំងដោយសារតែផ្លូវនេះត្រូវទឹកភ្លៀងជន់លិចនៅកន្លែងខ្លះធ្វើដំណើរ … អាន​បន្ថែម ពលរដ្ឋរិះគន់អាជ្ញាធរខេត្ដសៀមរាបធ្វើផ្លូវអត់ដាក់ប្រព័ន្ធលូបណ្ដាលឲ្យទឹកជន់លិច​ខូច​ខាតផ្លូវស្ទើ​ទាំង​ស្រុង

ចាប់ខ្លួនអតីតទណ្ឌិតម្នាក់នៅស្រុកអង្គស្នួលដកហូតថ្នាំញៀន៤កញ្ចប់

ខេត្តកណ្តាល៖ អតីតទណ្ឌិតម្នាក់នៅស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីវេលាម៉ោង២និង១០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិព្រៃគោល ឃុំលំហាច ស្រុកអង្គស្នួល … អាន​បន្ថែម ចាប់ខ្លួនអតីតទណ្ឌិតម្នាក់នៅស្រុកអង្គស្នួលដកហូតថ្នាំញៀន៤កញ្ចប់

អារផ្ដួលឈើភ្លាត់ស្នៀតរមៀលសង្កត់ស្លាប់ម្នាក់នៅក្នុងដែនសមត្ថកិច្ចបរិស្ថាន

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្ដាលព្រៃភ្នំដោយសារឈើ១ដើមធំរមៀលសង្កត់ ខណៈជនរងគ្រោះនិងបក្ខពួកអារផ្ដួលឈើ១ដើមធំ ហើយបានរមៀលធ្លាក់ពីជុំរាលភ្នំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឲ្យរាល់ខេត្តពោធិ៍សាត់។ ហេតុការណ៍អាក្រក់ខាងលើនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃភ្នំក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ខេត្តពោធិ៍សាត់ ជាតំបន់ការពារដោយសមត្តកិច្ចមន្រ្តីបរិស្ថាន … អាន​បន្ថែម អារផ្ដួលឈើភ្លាត់ស្នៀតរមៀលសង្កត់ស្លាប់ម្នាក់នៅក្នុងដែនសមត្ថកិច្ចបរិស្ថាន

សមត្ថកិច្ចនគរបាលស្រុកសន្ទុកប្រគល់គ្រាប់មិនទាន់ផ្ទុះប្រភេទB52មួយគ្រាប់ដល់ក្រុមកំចាត់មីននៅកម្ពុជា

ខេត្តកំពង់ធំ៖ គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្រ្គាមអាមេរិចប្រភេទB52មួយគ្រាប់ត្រូវបានក្រុមអ្នកធ្វើថ្នល់បានជីកកាយយកអាចម៍ដីក្រហមនៅក្នុងភូមិជីវ័ន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទះឃើញនៅក្នុងដីជម្រៅ៣ម៉ែត្រ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍ឃុំកកោះ បន្ទាប់មកត្រូវបានអធិការស្រុកសន្ទុករាយការណ៍ទៅក្រុមកំចាត់មីនកម្ពុជា។ ប្រភពពត័មានពីលោក ភឹម … អាន​បន្ថែម សមត្ថកិច្ចនគរបាលស្រុកសន្ទុកប្រគល់គ្រាប់មិនទាន់ផ្ទុះប្រភេទB52មួយគ្រាប់ដល់ក្រុមកំចាត់មីននៅកម្ពុជា

សមត្ថកិច្ចចាប់ខ្លួនចោរ៣នាក់ប្លន់ថៅកែកាប់ជ្រូកបញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពប្លន់យកលុយនិងទូរស័ព្ទដៃពីថៅកែកាប់ជ្រូកត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមមន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តព្រះ … អាន​បន្ថែម សមត្ថកិច្ចចាប់ខ្លួនចោរ៣នាក់ប្លន់ថៅកែកាប់ជ្រូកបញ្ជូនទៅតុលាការ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកលើកដែកចាប់ខ្លួន

ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនករបាលស្រុកលើកដែកបង្រ្កាបចាប់ខ្លួន ខណៈកំពុងអង្គុយរងចាំមួយមកទិញគ្រឿងញៀននៅក្បែរស្រះទឹក ក្នុងបរិវេនវត្តគីរីរតនារ៉ាម ហៅវត្តកំពង់ភ្នំ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង០៩ … អាន​បន្ថែម មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកលើកដែកចាប់ខ្លួន

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មខណៈដើរឆ្លងផ្លូវ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈបុរសរូបនេះកំពុងដើរឆ្លងផ្លូវជាតិលេខ៥ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីរំលងអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ … អាន​បន្ថែម បុរសម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មខណៈដើរឆ្លងផ្លូវ

បុរសម្នាក់ជិះម៉ូតូរ៉េពេញផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកថ្មដួលបែកក្បាលនិងថ្នល់រងរបួសធ្ងន់ទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់ទំនងជាមិនទាន់ស្វាងស្រវឹងនៅពេលយប់ លុះដល់ព្រឹកឡើងក៏ជិះម៉ូតូរ៉េពេញផ្លូវជ្រុលទៅបុករថយន្តដឹកថ្មចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបែកកក្បាលនឹងថ្នល់សន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ធ្ងរ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃស ខាងកើតសង្កាត់ព្រៃស ខណ្ឌដង្កោ … អាន​បន្ថែម បុរសម្នាក់ជិះម៉ូតូរ៉េពេញផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកថ្មដួលបែកក្បាលនិងថ្នល់រងរបួសធ្ងន់ទាំងព្រឹក

អ្នកនាង អម្ពរទេវី ធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី២៧នេះ

ភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ តារាសម្តែងស្រីល្បីឈ្មោះទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី បានធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការសម្ដែងនិងសាកសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់ ក្នុងរយៈពេលជាងកន្លះខែកន្លងមកនេះ។ … អាន​បន្ថែម អ្នកនាង អម្ពរទេវី ធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី២៧នេះ

ប្រជាពលរដ្ឋក្នុងស្រុកសង្កែសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាបឹងធម្មជាតិជាសម្បត្តិរួមត្រូវត្រូវបានអ្នកមានលុយរំលោភយកជាកម្មសិទ្ធិឯកជន

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋជិត១០០គ្រួសារដែលរស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ នាំគ្នាផ្តិតមេដៃសំណូមពរដល់អាជ្ញាធរជួយរកដំណោះស្រាយបញ្ហាបឹងធម្មជាតិមួយកន្លែងជាសម្បត្តិរួម ហើយត្រូវបានអ្នកមានលុយម្នាក់ទាមទារយកធ្វើជាកម្មសិទ្ធឯកជន។ ក្រុមប្រជាពលរដ្ឋលើកឡើងថា បឹងមួយកន្លែងដែលត្រូវបានអ្នកមានលុយម្នាក់កំពុងទាមទារយកធ្វើជាកម្មសិទ្ធ មានឈ្មោះថា បឹងតាអឿ … អាន​បន្ថែម ប្រជាពលរដ្ឋក្នុងស្រុកសង្កែសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាបឹងធម្មជាតិជាសម្បត្តិរួមត្រូវត្រូវបានអ្នកមានលុយរំលោភយកជាកម្មសិទ្ធិឯកជន

មានការលួចថតចម្លងស៊ីឌីក្លែងក្លាយយ៉ាងធំនៅក្នុងក្រុមហ៊ុនសន្តិសុខហ្គារូដា

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងអាជីវករបានរាយការណ៍មកថា នៅក្នុងទីតាំងក្រុមហ៊ុនសន្តិសុខហ្គារូដា ដែលស្ថិតនៅផ្ទះលេខ១ ផ្លូវទំនប់ទួលគោក ខណ្ឌឫស្សីកែវ មានការផលិតនិងថតចម្លងស៊ីឌីក្លែងក្លាយភាគច្រើនជារឿងភាពយន្តថៃ យកពីទូរទស្សន៍ខ្សែកាប លក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងបន្តទៅកាន់ខេត្តមួយចំនួនទៀត … អាន​បន្ថែម មានការលួចថតចម្លងស៊ីឌីក្លែងក្លាយយ៉ាងធំនៅក្នុងក្រុមហ៊ុនសន្តិសុខហ្គារូដា