គ្រូបង្វឹកក្រុមតោខៀវថ្មីចង់ឲ្យ Juan Cuadrado នៅជាមួយក្លិបនេះទៀត

តាមសារព័ត៌មាន BBC អ្នកចាត់ការ ទូទៅថ្មីរបស់ក្លិបតោខៀវ Chelsea លោក Antonio Conte បាននិយាយថា លោកចង់ឲ្យខ្សែបម្រើអន្តរជាតិកូឡុំប៊ី Juan Cuadrado បន្តនៅក្នុងក្លិបមួយនេះទៀតដែលជាផ្នែកមួយនៃផែនការរបស់លោកនៅឯកីឡដ្ឋាន Stamford Bridge ក្នុងរដូវកាលថ្មីនេះ។ Continue reading “គ្រូបង្វឹកក្រុមតោខៀវថ្មីចង់ឲ្យ Juan Cuadrado នៅជាមួយក្លិបនេះទៀត”

មហាសន្និបាតបក្សសាធារណរដ្ឋ មានការបែកបាក់យ៉ាងខ្លាំង

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ គណបក្សសាធារណរដ្ឋបានបើកមហាសន្និបាតទូទាំងប្រទេសនៅទីក្រុង Cleverland រដ្ឋ Ohio ដើម្បីជ្រើរើសយកបេក្ខភាពប្រធានាធិបតី និងអនុប្រធានាធិបតី តំណាងឲ្យគណបក្សនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។ Continue reading “មហាសន្និបាតបក្សសាធារណរដ្ឋ មានការបែកបាក់យ៉ាងខ្លាំង”

៦ប្រទេសដែលមានបំផុតនៅលើពិភពលោក តែទទួលជនភៀសខ្លួនតិចបំផុតទៅវិញ

៦ប្រទេសមានបំផុតនៅលើពិភពលោក  ដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលមានរហូតដល់ដល់ ៦០ភាគនៃសេដ្ឋកិច្ចសកល ប៉ុន្តែប្រទេសទាំងនោះបែជាទទួលជនភៀសខ្លួនតែ ៩ភាគរយប៉ុណ្ណោះ ក្នុងចំណោមជនភៀសខ្លួនលើពិភពលោក។ ចំណែកប្រទេសមានសេដ្ឋកិច្ចមធ្យម បែជាទទួលជនភៀសខ្លួនច្រើនជាងទៅវិញ។ Continue reading “៦ប្រទេសដែលមានបំផុតនៅលើពិភពលោក តែទទួលជនភៀសខ្លួនតិចបំផុតទៅវិញ”

កីឡាករ លឹម សុខឡុង នាំយកមេដាយមាសពី ព្រឹត្តិការណ៍កីឡា Asian University Games នៅសិង្ហបុរី

ភ្នំពេញ៖ ជោគជ័យជាបន្តបន្ទាប់របស់កីឡាករវាយកូនឃ្លីលើតុកម្ពុជានៅលើឆាកអន្តរជាតិនេះគឺជាការបោះជំហានថ្មីមួយទៀតរបស់កីឡាវាយកូនឃ្លីលើតុកម្ពុជា។ ជាក់ស្តែងកីឡាករលឹម សុខឡុងបាននាំ យកមេដាយមាសពីព្រឹត្តិការណ៍ប្រកួត កីឡា Asian University Games លើក ទី១៨ ឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរីមក ជូនប្រទេសកម្ពុជាក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនដូចជាកីឡាករម្ចាស់ផ្ទះសិង្ហបុរីវៀតណាមនិងម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ ហើយជ័យលាភីរូបនេះបានទទួល ការស្វាគមន៍ពីលោក ប៉ុន សុខ ប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយភាពកក់ក្តៅបំផុត ។ Continue reading “កីឡាករ លឹម សុខឡុង នាំយកមេដាយមាសពី ព្រឹត្តិការណ៍កីឡា Asian University Games នៅសិង្ហបុរី”

ចិននឹងបញ្ជូនអត្តពលិកចំនួន៤១៦រូបទៅចូលរួមកីឡាអូឡាំពិកនៅប្រេស៊ីល

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិនស៊ីនហួ បានឲ្យដឹងថា ចិនគ្រោងបញ្ជូនអត្តពលិក ចំនួន៤១៦រូបទៅចូលរួមដណ្តើមមេដាយក្នុងកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនៅខែក្រោយ ។ Continue reading “ចិននឹងបញ្ជូនអត្តពលិកចំនួន៤១៦រូបទៅចូលរួមកីឡាអូឡាំពិកនៅប្រេស៊ីល”

លិខិតមិត្តអ្នកអាន៖ ផ្លូវចម្ងាយ២០០ម៉ែត្រ អាជ្ញាធរស្រុកស្ទឹងត្រង់ គ្មានលទ្ធភាពជួសជុល

កាលពីថ្ងៃអាទិត្យមុនខ្ញុំបាទបានធ្វើដំណើរទៅកាន់ស្រុកកំណើតនៅឯស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម អ្វីដែលសំខាន់នោះគឺផ្លូវលំជនបទមួយខ្សែប្រវែង២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទឹកជប់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ រងការខូចខាតដែលបណ្តាលឲ្យប្រជា ពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរជាខ្លាំង។ ទិដ្ឋភាពបែបនេះខ្ញុំបាទបានឃើញផ្ទាល់ភ្នែកទាំងរថយន្ត ម៉ូតូ កង់ ច្រើនគ្រឿងជាប់ផុង និងរអិលដួលជាបន្តបន្ទាប់ ។ រីឯសិស្សសាលាមួយចំនួនចូលរៀនមិនទាន់ពេល ។ Continue reading “លិខិតមិត្តអ្នកអាន៖ ផ្លូវចម្ងាយ២០០ម៉ែត្រ អាជ្ញាធរស្រុកស្ទឹងត្រង់ គ្មានលទ្ធភាពជួសជុល”

អតីតកំពង់ស្រឡាងចាស់នៅឃុំទន្លេបិទក្លាយជាកន្លែងចាក់សំរាមហូរហៀរចូលក្នុងទន្លេមេគង្គ

ខេត្តត្បូងឃ្មុំ៖ តំបន់មាត់ទន្លេមេគង្គអតីតជាកំពង់ស្រឡាងចាស់នៅក្បែរផ្សារទន្លេបិទ ស្ថិតក្នុងឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ត្រូវប្រែក្លាយទៅជាទីតាំងចាក់សំរាមរហូតហូរហៀរចូលទៅក្នុងទន្លេមេគង្គតែអាជ្ញាធរមូលដ្ឋានមើលរំលងដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះមានការព្រួយបារម្ភ ចំពោះសុខភាពនិងអនាម័យផ្ទុយពីការ រស់នៅស្អាតផឹកស្អាត។ Continue reading “អតីតកំពង់ស្រឡាងចាស់នៅឃុំទន្លេបិទក្លាយជាកន្លែងចាក់សំរាមហូរហៀរចូលក្នុងទន្លេមេគង្គ”

ជនបរទេម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ បានឃាត់ខ្លួនជនបរទេសម្នាក់មកសាកសួរ ខណៈចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសរូបនោះមកស្នាក់នៅ និងបំរើការងារក្នុងក្រុងសៀមរាបគ្មានច្បាប់ទម្លាប់។ Continue reading “ជនបរទេម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប”

វាយប្រហារដោយកាំបិតនៅលើរថភ្លើងក្នុងប្រទេសអាល្លឺម៉ង់របួសជាង​២០នាក់

មានអ្នកដំណើរជាង ២០នាក់រងរបួសនៅលើរថភ្លើងក្នុងប្រទេសអាល្លឺម៉ង់ ក្រោយពេលជនដៃដល់បើការវាយប្រហារដោយកាំបិត។ Continue reading “វាយប្រហារដោយកាំបិតនៅលើរថភ្លើងក្នុងប្រទេសអាល្លឺម៉ង់របួសជាង​២០នាក់”

អតីតប្រធានាធិបតីហ្វុីលីពីន លោកស្រី Arroyo ត្រូវបានដោះលេងឲ្យមានសេរីភាព

តុលាការជាន់ខ្ពស់ហ្វុីលីពីន នៅថ្ងៃទី១៩ ខែកក្កដា នេះបានច្រានចោលការប្តឹងស្តីពីអំពើពុករលួយពាក់ព័ន្ធនិងអតីតប្រធានាធិបតី Gloria Macapagal Arroyo ហើយចេញដីការឲ្យដោះលែងលោកស្រីជាបន្ទាន់ក្រោយពេលជាប់ឃុំរយៈពេល៥ឆ្នាំនៅក្នុងមន្ទីរពេទ្យ។ Continue reading “អតីតប្រធានាធិបតីហ្វុីលីពីន លោកស្រី Arroyo ត្រូវបានដោះលេងឲ្យមានសេរីភាព”

អាជ្ញាធររាជធានីភ្នំពេញប្រគល់ការងារគ្រប់គ្រងភ្លើងបំភ្លឺសាធារណៈឲ្យទៅវិស័យឯកជនរយៈពេល២០ឆ្នាំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាការងារវិនិយោគថែទាំ ស្តារ និងអភិវឌ្ឍន៍ ប្រព័ន្ធបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញឲ្យទៅវិស័យឯកជនជាអ្នកគ្រប់គ្រងមានរយៈពេល២០ឆ្នាំគឺគិតចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០៣៦។ Continue reading “អាជ្ញាធររាជធានីភ្នំពេញប្រគល់ការងារគ្រប់គ្រងភ្លើងបំភ្លឺសាធារណៈឲ្យទៅវិស័យឯកជនរយៈពេល២០ឆ្នាំ”

សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូវិទ្យាល័យព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់

ខេត្តកំពង់ឆ្នាំង៖ សិស្ស គ្រូ និងអ្នកធ្វើដំណើរតាមផ្លូវ នាំគ្នារត់ប្រសាចពេញបន្ទាប់ពីសត្វឪម៉ាល់មួយសំបុកធំបានផ្អើល ដេញទិច កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៩ ខែក្កកដា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ Continue reading “សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូវិទ្យាល័យព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់”