នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់លួចទ្រព្យសម្បត្តិរបស់ជនជាតិជប៉ុននៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិជនបរទេសដែលជនជាតិជប៉ុនបានសម្រេច ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ Continue reading “នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់លួចទ្រព្យសម្បត្តិរបស់ជនជាតិជប៉ុននៅខេត្តបាត់ដំបង”

ទីតាំងលក់កន្ទុយលេខ ចាក់បាល់ ២កន្លែងធំៗកំពុងបើកលក់កណ្តាលក្រុងក្រចេះ ចំណែកអាជ្ញាធរសំងំស្ងៀមធ្វើដូចមិនដឹង

ខេត្តក្រចេះ៖ ទីតាំងលក់ឆ្នោតកន្ទុយលេខ ចាក់បាល់ ចំនួន២កន្លែងធំៗ កំពុងបើកលក់ដោយសេរីនៅកណ្តាលក្រុងក្រចេះ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅសំងំស្ងៀមធ្វើដូចមិនដឹងពីសកម្មភាពល្បែងស៊ីសង់ទាំងនេះ ហើយការបង្កើតឲ្យមានល្បែងស៊ីសង់នៅក្នុងមូលដ្ឋាននេះគឺផ្ទុយស្រលះពីគោលនយោបាយភូមិ-ឃុំមានសុវត្ថភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តឲ្យមានប្រសិទ្ធភាព ។ Continue reading “ទីតាំងលក់កន្ទុយលេខ ចាក់បាល់ ២កន្លែងធំៗកំពុងបើកលក់កណ្តាលក្រុងក្រចេះ ចំណែកអាជ្ញាធរសំងំស្ងៀមធ្វើដូចមិនដឹង”

បាត់ក្មេងស្រី២នាក់៣យប់ លួចមកសម្ងំដ៏ពពាក់ពពួនគ្នាជាមួយប្រុសឈ្មោល៤នាក់ក្នុងបន្ទប់ផ្ទះសំណាក់ សមុទ្រមាស

ភ្នំពេញ៖ ក្មេងស្រីស្ថិតក្នុងវ័យសិក្សា ចំនួន២នាក់បានបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារសាច់ញាតិនិងអាណាព្យាបាលគិតពេកក្រៃ ចុងក្រោយបែរជាពួកគេមកសម្ងំរស់នៅដ៏ពពាក់ពពួនគ្នាជាមួយប្រុសស្ទាវ៤នាក់ក្នុងបន្ទប់ផ្ទះសំណាក់ សមុទ្រមាស នេះទៅវិញ ។ Continue reading “បាត់ក្មេងស្រី២នាក់៣យប់ លួចមកសម្ងំដ៏ពពាក់ពពួនគ្នាជាមួយប្រុសឈ្មោល៤នាក់ក្នុងបន្ទប់ផ្ទះសំណាក់ សមុទ្រមាស”

លោក ប៉ា សុជាតិវង្ស អំពាវនាវដល់សីលវន្ដ សីលវតី ពេលដែលតាំងខ្លួនជាអ្នកបួសហើយត្រូវគោរពវិន័យឲ្យបានល្អ

ភ្នំពេញ៖ លោក  ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់សីលវន្ត សីលវតី ពេលបានបួសរៀនបាលី ធម៌អាថ៌ ចប់ត្រូវគោរពវិន័យឲ្យបានល្អទាំងការស្នាក់នៅ និងគង់ក្នុងវត្ត ក៏ដូចក្នុងពិធីនិមន្តចេញប្រតិបត្តិធម៌ទេស្នា នៅតាមភូមិ-ស្រុក ធ្វើយ៉ាងណាត្រូវគោរពធម៌វិន័យឲ្យបានខ្ជាប់ខ្ជួន ឲ្យបានថ្លៃថ្នូរទៅតាមប្រពៃណីទំនៀមទម្លាប់សាសនារបស់រដ្ឋ ខណៈបច្ចុប្បន្នមានព្រះសង្ឃមួយចំនួនកំពុងយកសាសនាជាន់ឈ្លី និងដើរលាបពណ៌បង្កើតឲ្យមានការគុំគួនឈានទៅអំពើហិង្សា។
 Continue reading “លោក ប៉ា សុជាតិវង្ស អំពាវនាវដល់សីលវន្ដ សីលវតី ពេលដែលតាំងខ្លួនជាអ្នកបួសហើយត្រូវគោរពវិន័យឲ្យបានល្អ”

នគរបាលខណ្ឌសែនសុខបង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានបង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរ គ្រឿងញៀន ៤នាក់មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ កាលពីម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នេះ។ Continue reading “នគរបាលខណ្ឌសែនសុខបង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរគ្រឿងញៀន”

ចាប់ស្រីស្អាតចងដៃ-ជើងទុកក្នុងសណ្ឋាគារយកគ្រឿងអលង្ការ និងទ្រព្យសម្បត្តិដោយសារចាញ់បោកតាមឆាត

ភ្នំពេញ៖ រឿងរ៉ាវចម្លែកៗបង្កើតជាគំនិតទុច្ចរិតបានកើតមានគ្រប់រូបភាពតាមឡាញ ឆាត ហ្វេសប៊ុក ហ្វ័សអាប់ ធ្វើឲ្យជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតអស់កេរ្តិ៍ខ្មាស់ បែកប្តីប្រពន្ធ សុទ្ធតែកើតចេញពីទំនុកចិត្ត និងខ្លះទៀត ជ្រួលច្របល់នឹងភាពលោភលន់ ។ ដូច្នេះគួរតែយើងទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចគលបោកប្រាស់នៃជនទុច្ចរិតកំពុងប្រព្រឹត្ត ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យប្រុស ស្រី១គូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេ បានប្រើល្បិចឆាត ជាមួយជនរងគ្រោះតាមហ្វ័សអាប់ ជាល្បិចលួងលោម ស្នេហា រួចហើយអន្ទងឲ្យមកជួប ក៏ចាប់ចងដៃ ចងជើង យកទូរស័ព្ទ គ្រឿងអលង្ការ និងប្រាក់កាសមួយចំនួន ។
Continue reading “ចាប់ស្រីស្អាតចងដៃ-ជើងទុកក្នុងសណ្ឋាគារយកគ្រឿងអលង្ការ និងទ្រព្យសម្បត្តិដោយសារចាញ់បោកតាមឆាត”

ស្ត្រីចំណាស់ជនជាតិទំពូនម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅស្រុកអណ្តូងមាស

ខេត្តរតនគិរី៖ ស្ត្រីវ័យចំណាស់ជនជាតិទំពូនម្នាក់សម្រេចចិត្តចងកបញ្ចប់ជីវិតដោយមិនដឹងមូលហេតុផឹឹកស្រាស្រវឹងនៅម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិម៉ាលិច ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ Continue reading “ស្ត្រីចំណាស់ជនជាតិទំពូនម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅស្រុកអណ្តូងមាស”

ក្រោយសាលាបឋមសិក្សាបាក់ទូកក្លាយជាកន្លែងផ្ញើម៉ូតូដោយម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍យកធ្វើជាចំណតសម្រាប់អតិថិជន

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចផ្លូវកែងសាលាបឋមសិក្សាបាក់ទូក ដែលម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍បានយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងផ្ញើកង់ម៉ូតូ និងចតរថយន្តពាសពេញផ្លូវបង្កឲ្យមានការកកស្ទះ ចំណែកមន្រ្តីពាក់ព័ន្ធនិងលោកអភិបាលខណ្ឌ មិនឃើញ និងមិនខ្វល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវមួយនេះទោះជាមានការកកស្ទះចរាចរក៏ដោយ។ Continue reading “ក្រោយសាលាបឋមសិក្សាបាក់ទូកក្លាយជាកន្លែងផ្ញើម៉ូតូដោយម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍យកធ្វើជាចំណតសម្រាប់អតិថិជន”

ផ្ទះប្រជាពលរដ្ឋ១៣ខ្នង ក្នុងស្រុកស្វាយជ្រំ ដួលរលំដោយសារភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋប្រមាណ១៣ខ្នង ក្នុងស្រុកស្វាយជ្រំ បានដួលរលំដោយសារមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

Continue reading “ផ្ទះប្រជាពលរដ្ឋ១៣ខ្នង ក្នុងស្រុកស្វាយជ្រំ ដួលរលំដោយសារភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់”

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតមីនចំនួន២កញ្ចប់ កាលពីវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចខាងមុខព្រះវិហារយេស៊ូ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ Continue reading “មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន”

ពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្គិ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្គិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ Continue reading “ពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្គិ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង”

ក្មេងស្ទាវ២ក្រុមដេញវាយគ្នាយ៉ាងអណាធិបតេយ្យត្រូវអាវុធហត្ថឃាត់ខ្លួនបាន៦នាក់

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេបានដេញវាយគ្នាពេញផ្លូវយ៉ាងអណាធិបតេយ្យហើយបណ្តាលឲ្យភាគីម្ខាងរងរបួសបាក់ជើងថែមទៀត។ Continue reading “ក្មេងស្ទាវ២ក្រុមដេញវាយគ្នាយ៉ាងអណាធិបតេយ្យត្រូវអាវុធហត្ថឃាត់ខ្លួនបាន៦នាក់”