ភ្នំពេញ៖នារីរងគ្រោះម្នាក់ត្រូវបានក្រុមចោរមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃបានសម្រេចរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលដោយមិនមានការរំខានដល់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១២២កែងផ្លូវលេខ២១៥នៅចំណុចក្បែរនឹងស្តុបDNដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។ ជនរងគ្រោះមានឈ្មោះឡា លីន ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរធ្វើការនៅម្តុំផ្លូវ២១៥ក្បែរនឹងDNស្នាក់នៅសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់ទើបតែចេញមកពីធ្វើការនៅឯម្តុំDNរួចក៏ដើរមកដល់មុខផ្ទះប្រហែលជាម៉ោងជិត២រំលងអាធាត្រឈានថ្ងៃកើតហេតុខ្លួនបានដកទូរស័ព្ទដៃម៉ាកOPPO១១យកទៅតេហៅបងប្អូនគាត់ដើម្បីអោយ បើកទ្វាស្រាប់តែបានមួយសន្ទុះក្រោយមកក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ1១២៥ពណ៌ខ្មៅមិនចាំសេរីមិនចាំស្លាកលេខបានជិះមកធ្វើសកម្មភាពវាយប្លុន់យកទូរស័ព្ទដៃនឹងវាយ៥ដៃចំកណ្តាល មុខបណ្តាលអោយជនរងគ្រោះរងរបួសបាក់ខ្ទង់ច្រមុះ … អានបន្ថែម វាយប្លន់យកទូរស័ព្ទដៃបានសម្រេចហើយរត់គេចខ្លួនដោយយសុវត្ថិភាពមិនរំខានសមត្ថកិច្ច