មុននេះបន្ដិច ឃាត់បុរសម្នាក់ក្នុងចំណោម២នាក់ វាយបុរសម្នាក់ចំកណ្តាលមុខ គ្រាន់តែគេមើលមុខ

ភ្នំពេញ៖ គ្រាន់តែមើលមុខ ចោទថាឌឺបុរស២នាក់ដេញវាយបុរសម្នាក់ចំកណ្តាលមុខ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១០៥ សង្កាត់បឹងត្របែក … អាន​បន្ថែម មុននេះបន្ដិច ឃាត់បុរសម្នាក់ក្នុងចំណោម២នាក់ វាយបុរសម្នាក់ចំកណ្តាលមុខ គ្រាន់តែគេមើលមុខ

ឃាត់ខ្លួនមុខសញ្ញាចែកចាយជួញដូរនូវសារធាតុញៀនម្នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពុងពោធិ៍ សហការគ្នាព័ទចាប់មុខសញ្ញាចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរួមទាំងវត្ថុតាង ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងអធិការដ្ឋាននគរបាលស្រុកក្រគរ ។ … អាន​បន្ថែម ឃាត់ខ្លួនមុខសញ្ញាចែកចាយជួញដូរនូវសារធាតុញៀនម្នាក់នៅខេត្តពោធិ៍សាត់

ស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តកំពត

ខេត្តកំពត៖ ភ្លៀងបន្តធ្លាក់បណ្តាប្រព័ន្ធធារាសាស្ត្រនានាចាប់មានទឹកយ៉ាងប្រសើរ និងបន្តបែងចែកដល់ដីស្រែប្រជាកសិករ ។ កត្តាទាំងនេះបាននិងកំពុងធ្វើឲ្យការអនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សានៅក្នុងខេត្តកំពត មានសភាពកាន់តែមមាញឹក ។ តាមតួលេខក្រៅផ្លូវការគិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ … អាន​បន្ថែម ស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តកំពត

រថយន្តទ្រុងធុនធំបុកសាំយ៉ុងដឹកម្ទេសពីក្រោយរងការខូចខាតទាំងសងខាង

ខេត្តពោធិ៍សាត់៖ រថយន្តទ្រុងធុនធំ បុករថយន្តសាំយ៉ុងដឹកម្ទេសពីក្រោយ បណ្ដាលឲ្យកម្ពប់រាយប៉ាយពេញផ្លូវ និងរងការខូចខាត់ទាំងសងខាង ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា … អាន​បន្ថែម រថយន្តទ្រុងធុនធំបុកសាំយ៉ុងដឹកម្ទេសពីក្រោយរងការខូចខាតទាំងសងខាង

នគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួនបន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងពីប្រធានហ៊ុនយូនីវើលហ្សលអង្គរគ្រុប (U.A.G) បានសម្រេចហើយព្យាយាមបណ្ដើរម៉ូតូគេចខ្លួនក៏ប្រទះសមត្ថកិច្ចសង្ស័យហៅសាកសួរទើបដឹងថា ជាចោរលួចម៉ូតូ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២២និង៣០នាទីយប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវ៥៩២ … អាន​បន្ថែម នគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

Update: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីសម្ពោធ «អគារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលប្រសិទិ្ធនាមថា … អាន​បន្ថែម Update: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីសម្ពោធ «អគារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

បុរសម្នាក់ដេកស្លាប់នៅមុខដអរិយក្សត្យសង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសម្នាក់ដែលជាជនអានាថា ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខកំពង់ដអរិយក្សត្យបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ សាកសពមិនត្រូវបានស្គាល់ឈ្មោះ អាយុប្រហែល៣០ឆ្នាំ … អាន​បន្ថែម បុរសម្នាក់ដេកស្លាប់នៅមុខដអរិយក្សត្យសង្ស័យខ្យល់គរ

សាសា ក្លាយជាថៅកែក្លឹបហាត់ប្រាណ និងប្រកាសវិលចូលសិល្បៈវិញ

ភ្នំពេញ៖ អស់រយៈពេលជិត២ឆ្នាំហើយដែលតារាចម្រៀងប្រចាំផលិតកម្ម Town កញ្ញាសាសាបានបាត់មុខពីសិល្បៈ។ នាងប្រកាសថាបានត្រៀមខ្លួនវិលមកកាន់វិថីសិល្បៈវិញដោយសន្យាថានឹងមានស្តាយប្លែកៗបំពេរទស្សនិកជនឡើងវិញ ក្រោយពីក្លាយខ្លួនជាថៅកែម្ចាស់ក្លឹបហាត់ប្រាណធំមួយនោះ។
Continue reading “សាសា ក្លាយជាថៅកែក្លឹបហាត់ប្រាណ និងប្រកាសវិលចូលសិល្បៈវិញ”

ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបើកវេទិការ ផ្សព្វផ្សាយនិងពិគ្រោះយោបល់លើគោលនយោបាយភូមិ-សង្កាត់​មានសុវត្ថិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានបើវេទិការ ផ្សព្វផ្សាយ​និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ នៅទីបរិវេណវត្តសំរោងកណ្ដាល ក្នុងសង្កាត់​សំរោងកណ្ដាល ខណ្ឌព្រែកព្នៅ មានការអញ្ជើញចូលរួមពីលោក … អាន​បន្ថែម ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបើកវេទិការ ផ្សព្វផ្សាយនិងពិគ្រោះយោបល់លើគោលនយោបាយភូមិ-សង្កាត់​មានសុវត្ថិភាព

អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុលោក ចាន់ ជួន ប្រព្រឹត្តអំពើជិះជាន់មកលើប្រជាពលរដ្ឋអ្នកជិតខាងភូមិផងរបងជាមួយ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានរាយការណ៍ថា មានអនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ខេត្តព្រះសីហនុ លោក ចាន់ ជួន បានប្រព្រឹត្តអំពើជិះជាន់មកលើរាស្ត្រដែលផ្ទុយពីការយកចិត្តទុកដាក់ខិតខំសាង​ផលបុណ្យរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ប្រការនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម … អាន​បន្ថែម អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុលោក ចាន់ ជួន ប្រព្រឹត្តអំពើជិះជាន់មកលើប្រជាពលរដ្ឋអ្នកជិតខាងភូមិផងរបងជាមួយ

ឆ្នោតសៀមនិងយួនត្រូវគេបើកឱ្យលេងដោយសេរីនៅក្រុងសៀមរាប សង្ស័យសមត្ថកិច្ចត្រូវថ្នាំញៀនអស់ហើយ!

ខេត្តសៀមរាប៖ ល្បែងឆ្នោតសៀមនិងយួន ត្រូវបានបើកឱ្យលេងដោយចំហនៅក្នុងក្រុង/ខេត្តសៀមរាប ប្រៀបដូចជាផ្សារត្រី គេដាក់ការសង្ស័យថា ប្រហែល​ពួក​គេ បង់លុយឱ្យសមត្ថកិច្ចមានដូចជា៖ប៉េអឹម នគរបាលខេត្ត នគរបាលក្រុង និងនគរបាល​តាមប៉ុស្តិ៍ … អាន​បន្ថែម ឆ្នោតសៀមនិងយួនត្រូវគេបើកឱ្យលេងដោយសេរីនៅក្រុងសៀមរាប សង្ស័យសមត្ថកិច្ចត្រូវថ្នាំញៀនអស់ហើយ!

ក្នុងរយៈពេល៣ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនញៀនថ្នាំ១០នាក់ និងវត្ថុតាងបញ្ជូនទៅ​តុលាការ​

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បានសហការជាមួយកម្លាំងនគរ​បាល​ប៉ុស្តិ៍តាមមូលដ្ឋាន ចុះប្រតិ​បត្តិការបង្ក្រាបករណីជួញដូរនិងប្រើ​ប្រាស់នូវសារធាតុញៀន ក្នុងរយៈពេល៣ថ្ងៃ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរ​បាលប្រឆាំងគ្រឿង​ញៀននៃស្នងការខេត្ត រហូត​ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ … អាន​បន្ថែម ក្នុងរយៈពេល៣ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនញៀនថ្នាំ១០នាក់ និងវត្ថុតាងបញ្ជូនទៅ​តុលាការ​