បុករះម៉ូតូ៤គ្រឿង រថយន្តទំនើប១គ្រឿង របួស៣នាក់ នៅកន្លែងលក់បបរស

ភ្នំពេញ ៖ មនុស្សចំនួន៣នាក់បានរងរបួសខណៈដែលនារីម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបុករះម៉ូតូចំនួន៤គ្រឿងនិងរថយន្តស៊េរីទំនើបចំនួនមួយគ្រឿងនិងបុករះឆ្នាំងបបរបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០៥នាទីយប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវព្រះមុនីវង្សនៅចំណុចស្តុបBSដែលស្ថិតនៅក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា ។ តាមប្រភពព័ត៌មានដែលនៅជុំវិញកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AT-6127បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិចមកឈប់ទិញបបរសលុះពេលដែលទិញរួចបំរុងនឹង បើកចេញទៅស្រាប់តែជាន់ហ្គែរបុករះម៉ូតូចំនួន៤គ្រឿងមានហុងដាឌ្រីមសេ125ស៊េរីឆ្នាំ២០១៩នឹងហុងដាឆ្នាំ២០១៤ពណ៌ខ្មៅនឹងកង់បីឥណ្ឌាពណ៌សអត់មានស្លាកលេខម៉ូតូហុងដាស្តុបពីពណ៌ទឹកសមុទ្រលាយពណ៌សពាក់ស្លាកលេខភ្នំពញ1GD-3570ដែលចតនៅចញ្ចើមផ្លូវមួយគ្រឿងនៅក្រោមរថយន្តនឹង២គ្រឿងទៀតគលើគ្នាហើយរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុកបន្តគូទរថយន្តសេរីទំនើបម៉ាករ៉េនរ៉ូវើពណ៌សពាក់ស្លាក លេខភ្នំពេញ2AE-6677បណ្តាលអោយរងការខូចខាតគូទក្រោយផ្នែកខាងស្តាំភ្លាមៗនោះដែររថយន្តបង្កនៅតែមិនទាន់អស់ល្បឿននោះទេជ្រុលបន្តទៅបុកនឹងឆ្នាំងបបរសអស់ចំនួន៣ឆ្នាំងរងការខូចខាតសម្ភារៈអស់មួយចំនួនទៀតក្រោយកើតហេតុគេឃើញសមត្ថកិច្ចបានមកជួយអន្តរាគមន៍នឹងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទុះ។ ក្រោយពេលកើតហេតុរថយន្តនឹងម៉ូតូទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ … អាន​បន្ថែម បុករះម៉ូតូ៤គ្រឿង រថយន្តទំនើប១គ្រឿង របួស៣នាក់ នៅកន្លែងលក់បបរស

លួចយកម៉ូតូបានម្តងបានញ៉ាម ផ្លោះរបងចូលលួចយកទ្រព្យសម្បត្តិម្ដងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្រោយពេលផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោលឆោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចផ្ទះវីឡាមួយកន្លែងនៅមុខធនាគារជាតិនៃកម្ពុជា … អាន​បន្ថែម លួចយកម៉ូតូបានម្តងបានញ៉ាម ផ្លោះរបងចូលលួចយកទ្រព្យសម្បត្តិម្ដងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បទល្មើសនេសាទក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ កំពុងបើកចំហការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ច្រើនប្រភេទ

ខេត្តត្បូងឃ្មុំ ៖ ប្រជា នេសាទបានឱ្យដឹងថា ក្នុងដែនទឹកនេសាទស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ កំពុងកើត មាននូវបទល្មើសនេសាទ ដោយការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ច្រើនប្រភេទ … អាន​បន្ថែម បទល្មើសនេសាទក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ កំពុងបើកចំហការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ច្រើនប្រភេទ

សម្តេចតេជោ ហ៊ុន សែន បានមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន បានមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

បុរសម្នាក់បើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្រូងផ្លូវបណ្តាលមនុស្សប្រុសស្រីចំនួន ៣នាក់របួសធ្ងន់

រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្រូងផ្លូវខ្ទេចទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣នឹង២០នាទីទាបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន … អាន​បន្ថែម បុរសម្នាក់បើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្រូងផ្លូវបណ្តាលមនុស្សប្រុសស្រីចំនួន ៣នាក់របួសធ្ងន់

ក្រសួងធនធានទឹក​បន្តអំពាវ​នាវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ពិសេសបណ្តាខេត្តតំបន់វាលទំនាបតែម្តង

ភ្នំពេញ​ ៖​ បណ្តា​ខេត្ត​កម្ពុជា​មួយ​ចំនួន​ ចាប់ពីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ​២០១៩​កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ និងមួយផ្នែកទៀតនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និង​ខេត្ត​-រាជធានី​ ខ្លះ​ទៀត​នឹងអាចមានភ្លៀងពីតិចទៅបង្គរ ទន្ទឹមនោះអាចមាន​ភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ​ … អាន​បន្ថែម ក្រសួងធនធានទឹក​បន្តអំពាវ​នាវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ពិសេសបណ្តាខេត្តតំបន់វាលទំនាបតែម្តង

រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពបានយ៉ាងល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ 


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា រាជធានីភ្នំពេញ ត្រីមាសទី៣នេះ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំជម្នះ ពុះពារការលំបាកស្មុគស្មាញ ដោយអនុវត្តិគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្ត … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពបានយ៉ាងល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ 


គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

ភ្នំពេញៈ ដើម្បីពង្រឹងសន្តិសុខ  សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។ … អាន​បន្ថែម គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

បុរសម្នាក់បើករថយន្តងោកមួយភាំងបុកចូលផ្ទះអ្នកលក់ចាប់ហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង និងបង្គោលភ្លើងមួយដើម

ភ្នំពេញ: បុរសម្នាក់បើករថយន្តងោកមួយភាំង ទៅបុកចូលផ្ទះអ្នកលក់ចាបហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី … អាន​បន្ថែម បុរសម្នាក់បើករថយន្តងោកមួយភាំងបុកចូលផ្ទះអ្នកលក់ចាប់ហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង និងបង្គោលភ្លើងមួយដើម

សម្តេចតេជោ​ ហ៊ុន​ សែន​ បង្រៀនចៅ​ស្រីអោយយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ

ប៊ុលហ្ការី ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ប្រាប់​សាធារណជននៅលេីហ្វេសប៊ុកសម្តេច​ នៅថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ តុលា​នេះ​ថា ​ចៅ​ស្រីខ្ញុំដែលកំពុងរៀននៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមក ជួបជីតានៅប្រទេសប៊ុលហ្ការី។ … អាន​បន្ថែម សម្តេចតេជោ​ ហ៊ុន​ សែន​ បង្រៀនចៅ​ស្រីអោយយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ

ចោរលួចស្រាបៀរ GANZBERG មួយកេស ត្រូវលោកចៅក្រមសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្ត​កណ្តាល៖ចោរលួចស្រាបៀរ GANZBERG ចំនួនមួយកេសនៅស្រុកលើកដែក កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបានលោក អាត ចន្ឌ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច” … អាន​បន្ថែម ចោរលួចស្រាបៀរ GANZBERG មួយកេស ត្រូវលោកចៅក្រមសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ទំនាស់បង្ហូរទឹកស្រែ​ឈានដល់ហិង្សា​ចាប់តាចងវាយ

ខេត្តកំពង់ចាម ៖ ទំនាស់រឿងបង្ហូរទឹកស្រែ ឈានដល់ការប្រើប្រាស់អំពើ​ហិង្សាដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងចាប់បុរសម្នាក់ ដែលមានវ័យ​ចំណាស់ជាងខ្លួន ចងដៃ ចងជើង រួចវាយដំ និងជ្រមុជទឹកស្រែ។ … អាន​បន្ថែម ទំនាស់បង្ហូរទឹកស្រែ​ឈានដល់ហិង្សា​ចាប់តាចងវាយ