ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់កប់ក្នុងដីចំការនៅទីតាំង២កន្លែងផ្សេងគ្នាតំបន់អតីតសមរភូមិសង្រ្គាមក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះទៅប្រមូលយកដើម្បីរក្សាទុករងចាំប្រគល់ឱ្យមន្រ្តីស៊ីម៉ាកយកទៅបំផ្លាញចោលបញ្ចៀសគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុអាក្រក់ណាមួយកើតឡើង។ របាយការណ៍បានបង្ហាញឱ្យដឹងថាកម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្រ្គាមមានចំនួន៦១នាក់ដែលចំនួននោះមានការកើនឡើង៣០នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ដែលមានជនរងគ្រោះចំនួនតែ៣១នាក់ប៉ុណ្ណោះ ។ការប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចដីចំការដំឡូងមីមួយកន្លែងក្នុងភូមិពន្សាយជើង … អានបន្ថែម ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់កប់នៅដីតំបន់អតីតសមរភូមិសង្រ្កាមនៃស្រុកស្វាយចេក