រថភ្លើងបុករថយន្តដឹកដី នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ ៖ រថភ្លើងចេញដំណើរពីខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តបាត់ដំបង បានបុកគ្នាជាមួយ រថយន្តដឹកដី បណ្តាលឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅគ្រាដែលអ្នកបើកបររថយន្តព្យាយាមបើកនៅលើផ្លូវរថភ្លើង ហើយខ្វះការប្រុងប្រយ័ត្ន តែគ្រោះថ្នាក់នេះមិនបង្កឲ្យមានបាត់បង់អាយុជីវិតមនុស្សនោះទេ … អាន​បន្ថែម រថភ្លើងបុករថយន្តដឹកដី នៅស្រុកមង្គលបូរី

ជំងឺរលាក់ជើងនិងមាត់ អាចរាលដាលពីសត្វទៅកាន់មនុស្សនៅកូរ៉េខាងត្បូង

ពលរដ្ឋកូរ៉េខាងត្បូងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺឆ្លងប្រភេទថ្មីដែលអាចឆ្លងរាលដាលពីសត្វ​ចិញ្ជឹមទៅកាន់មនុស្ស ដោយពេលនេះគេបានរកឃើញកើតមាននៅសត្វគោ ជ្រូកជាដើម​។ ជំងឺឆ្លងប្រភេទថ្មីកំពុងតែរាលដាលនៅតំបន់​Anseong​កូរ៉េខាងត្បូង ធ្វើឲ្យមន្ត្រីសុខាភិបាលបានប្រកាស់អាសន្នឲ្យបង្កើនការប្រុងប្រយ័តខ្ពស់ចំពោះជំងឺឆ្លង ដែលមានឈ្មោះថា​«​Foot and Mouth Disease(FMD) «ជំងឺរលាក់ជើងនិងមាត់»។ … អាន​បន្ថែម ជំងឺរលាក់ជើងនិងមាត់ អាចរាលដាលពីសត្វទៅកាន់មនុស្សនៅកូរ៉េខាងត្បូង

មានតែប្រទេសជាមិត្តប៉ុណ្ណោះ ទើបអាចជួយស្តាសេដ្ឋកិច្ចស៊ីរីឡើងវិញ

បច្ចុប្បន្នសង្គ្រំនៅក្នុងប្រទេសស៊ីរី​ ដូចជាបានស្ងប់ស្ងាត់ជាងមុន ដែលជាក្តីសង្ឃឹម ទទួលបានសន្តិភាពនិងសន្តិសុខពេញលេញ ដើម្បីឲ្យប្រទេសដែលរងការបំផ្លាញស្ទើរតែទាំងស្រុងលើកលែងតែទីក្រុង​Damascus ប៉ុណ្ណោះ​។ ចាប់តាំងពីឆ្នាំ​២០១១មកទលពេលនេះស៊ីរីមានតែការបំផ្លាញប៉ុណ្ណោះ​មិនមានការកសាងអ្វីមួយបានឡើយ​ ហើយ​នេះជាពេលវេលាដែលស៊ីរី ត្រូវតែស្វែងរកដៃគូសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិក្រោយសង្គ្រាម ។ … អាន​បន្ថែម មានតែប្រទេសជាមិត្តប៉ុណ្ណោះ ទើបអាចជួយស្តាសេដ្ឋកិច្ចស៊ីរីឡើងវិញ

កិច្ចពិភាក្សា ពាណិជ្ជកម្មអាមេរិក-ចិន​ចាប់ផ្តើម​ហើយ ដោយពិបាករកច្រកចេញ​បញ្ជប់សង្គ្រាម

កិច្ចពិភាក្សាជាន់ខ្ពស់រវាង​គណប្រតិភូពាណិជ្ជកម្ម ចិន និងអាមេរិក ធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ​នាថ្ងៃទី​៣០ខែមករា ។ ក្រុមអ្នកតាមដាននៃកិច្ចពិភាក្សលើកឡើងថា ប្រទេសទាំងពីរពិបាកឈានដល់កិច្ចព្រមព្រៀង បញ្ជប់ វិបត្តិខ្លាំងណាស … អាន​បន្ថែម កិច្ចពិភាក្សា ពាណិជ្ជកម្មអាមេរិក-ចិន​ចាប់ផ្តើម​ហើយ ដោយពិបាករកច្រកចេញ​បញ្ជប់សង្គ្រាម

សម្តេចតេជោ ហ៊ុន សែន ៖ កាលពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកសម្តេចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា  «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់» … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន ៖ កាលពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់

អបអរសាទរ នាយចយ មានដំណក់ឈាមរួមគ្នាជាមួយភរិយារូបស្អាត

ភ្នំពេញ៖ ក្រោយចូលរោងការដ៏គួរឲ្យភ្ញាក់ផ្អើលបានជិតមួយឆ្នាំរួចមកពេលនេះតារាកំប្លែង នាយចយទទួលដំណឹងល្អហើយដោយនាយនិងភរិយាស្រស់សោភាទទួលបានដំណក់ឈាមរួមគ្នាហើយ។ មានទស្សនិកជនជាច្រើនកំពុងរងចាំមើលថាតើកូននៅក្នុងផ្ទៃដែលទើបមានវ័យជាង២ខែនោះកាត់ទៅឪពុក ឬក៏ម្តាយ។ កាលពីចុងខែកុម្ភៈឆ្នាំ២០១៨ តារាកំប្លែងនាយ ចយ និងអ្នកនាង ប៉ិច … អាន​បន្ថែម អបអរសាទរ នាយចយ មានដំណក់ឈាមរួមគ្នាជាមួយភរិយារូបស្អាត

ស្ត្រី​ដៃ​ឆើតបន្លំចូល​លួច​យក​មាស១០តម្លឹង ពីជីវករលក់មាសបន្សល់តែរូបភាពក្នុងកាម៉េរ៉ាវីដេអូ

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ដៃ​ឆើតម្នាក់បាន​បន្លំ​លួច​យក​មាសពីអាជីវករ​លក់​មាស​ម្នាក់អស់​១០​តម្លឹង​ទាំង​ព្រលឹម​អុររួចគេចខ្លួនបាត់ ដោយ​បន្សល់​ទុក​តែ​រូបភាព​ស្ត្រី​រូប​នេះ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព សម្រាប់ឲ្យសមត្ថកិច្ចជំនាញស្រាវ ជ្រាវប៉ុណ្ណោះ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃពុធ ១០រោច … អាន​បន្ថែម ស្ត្រី​ដៃ​ឆើតបន្លំចូល​លួច​យក​មាស១០តម្លឹង ពីជីវករលក់មាសបន្សល់តែរូបភាពក្នុងកាម៉េរ៉ាវីដេអូ

ជាន់ហ្វ្រាំងបង្ខំដួលបោកលើផ្លូវជាតិរងរបួសធ្ងន់២នាកប្តីប្រពន្ធ

ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ឃើញ​​បាវច្រកអង្ករធ្លាក់នៅកណ្ដាលផ្លូវ​ ក៏ចាប់ហ្វ្រាំងទាំងបង្ខំ ធ្វើ​ឲ្យដួលបោកទាំងម៉ូតូទាំងមនុស្សរងរបួសធ្ងន់ ដេកស្ដូកស្ដឹងទាំង២នាក់ប្តីប្រពន្ធត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយ​សង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខថៃហ្គ័ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នក​ឃើញហេតុការណ៍ បានប្រាប់ថា មុនពេលគ្រោះថ្នាក់ បុរសស្ត្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-1792 ធ្វើដំណើតាមបណ្ដោយផ្លូវផ្លូវអាស៊ានថៃហ្គ័រ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាក ស្របពេលនោះក៏មានបាវអង្ករ​ទទេស្អាតមួយនៅកណ្ដាលផ្លូវ  ទើ​បជនរងគ្រោះចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំធ្វើអោយរអិល ដួល បោកនឹងថ្នល់ បណ្ដាលឲ្យ​ស្ត្រីជាប្រពន្ធរងរបួសបែកក្បាលបែកមាត់ ហូរឈាមពេញផ្លូវ ចំណែកបុរសជាប្តីបាក់ឆ្អឹងជំនីរបួសធ្ងន់សន្លប់ស្ដូកស្ដឹង​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមានជ័យបានមកដឹកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានយកម៉ូតូរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារ យកឯកសារដែលពាក់ព័ន្ធ មកទទួលត្រឡប់ទៅវិញ៕ សណ្តោស អាន​បន្ថែម ជាន់ហ្វ្រាំងបង្ខំដួលបោកលើផ្លូវជាតិរងរបួសធ្ងន់២នាកប្តីប្រពន្ធ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន

ប្រមុខកងទ័ពជេីងគោក កម្ពុជា-ថៃ ជួបពិភាក្សាការងាររួចបន្តជួបសម្តេចពិជ័យសេនា

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទ(ខ.ភ. ម) មេបញ្ជា​ការកងទ័ពជើង គោកស្វាគមន៍យ៉ាងរាកទាក់ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈ … អាន​បន្ថែម ប្រមុខកងទ័ពជេីងគោក កម្ពុជា-ថៃ ជួបពិភាក្សាការងាររួចបន្តជួបសម្តេចពិជ័យសេនា

ប្តីឲ្យទៅផ្សារទិញម្ហូប ឆ្លៀតនាំគ្នាចាក់ខ្លាឃ្លោក ប្រុសៗរត់អស់ នៅសល់តែស្រីៗ ចាប់បាន៦នាក់កំពុងឈ្ងោកអ៊ុត

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ បាន​ចុះ​​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ខ្លា​ឃ្លោក​) មួយ​កន្លែងដោយបាន​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៦​នាក់ ដែល​កំពុង​នាំ​គ្នា​អ៊ុត​ខ្លា​ឃ្លោកយកទៅព្រមាននិងអប់រំកុំឲ្យធ្វើបែបនេះទៀត គួរតែអាណិតប្តី និងកូនៗរង់ចាំហូបបាយនៅឯផ្ទះ … អាន​បន្ថែម ប្តីឲ្យទៅផ្សារទិញម្ហូប ឆ្លៀតនាំគ្នាចាក់ខ្លាឃ្លោក ប្រុសៗរត់អស់ នៅសល់តែស្រីៗ ចាប់បាន៦នាក់កំពុងឈ្ងោកអ៊ុត

បុណ្យចូលឆ្នាំចិន! ហាមដុតផាវ ដុតកាំជ្រួចបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ ជនណាបំពានលើសេចក្តីណែនាំនេះត្រូវទទួលទោសតាមច្បាប់

ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា​ ហាមដុតផាវ កាំជ្រួច និងបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ … អាន​បន្ថែម បុណ្យចូលឆ្នាំចិន! ហាមដុតផាវ ដុតកាំជ្រួចបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ ជនណាបំពានលើសេចក្តីណែនាំនេះត្រូវទទួលទោសតាមច្បាប់