ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុមទី៥២ ភូមិ១១ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ៅ បញ្ញារិទ្ធ ហៅ រិទ្ធ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះ ឌី ណារ័ត្ន ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆុងកាហ្វេ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាធានីភ្នំពេញ (ជាអ្នកឆក់) ។ ចំណែកវត្ថុុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរី២០១៩ ពណ៌ស អត់ស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន : 8137072 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Not5 ពណ៌ស ប្រើស៊ីមលេខ 077 … អានបន្ថែម នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនចោរឆក់ទូរស័ព្ទ២នាក់