ភ្នំពេញ៖ រថយន្តប្រភេទដឹកទំនិញមួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញយកមកចតចោលតាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្លេះមិនឃើញម្ចាស់មកយកវិញទេទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។ហេតុការណ៍នេះត្រូវគេប្រទះឃើញកាលពីថ្ងៃសុក្រ៦កើតខែពសាខឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹកនៅមុខផ្ទះល្វែងសង់ថ្មីផ្លូវ១០១១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រថយន្តដែលយកមកផ្លុងចោលខាងលើម៉ាកSOJEN ពណ៌សគេដោះស្លាកលេខចេញ ប្រភេទដឹកទំនិញទំងន់មួយតោនមានក្លុបពីក្រោយជិត។ សមត្ថកិច្ចបានប្រាប់ថាកាលពីព្រឹកភ្ញាល់ផ្អើរឿងខាងលើគឺមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថាប្រទះឃើញរថយន្តខាងលើត្រូវបានគេបើកយកមកទុកចោលតាំងពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកម្លេះមិនឃើញមកយកវិញទេដោយខ្លាចរថយន្តខាងលើមានពាក់ព័ន្ធនិងបទល្មើសទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យតែម្តង។ … អានបន្ថែម រថយន្តដឹកទំនិញមួយគ្រឿងត្រូវគេប្រទះឃើញយកមកចតចោលតាំងពីមុនបុណ្យចូលឆ្នាំខ្មែរ