ចិនដាក់ពង្រាយប្រព័ន្ធមីស៊ីលសំដៅទៅព្រំដែនប្រទេសឥណ្ឌា

សារព័ត៌មាន SCMP បានផ្សាយថា ចិនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយជាង១០០គ្រឿងសំដៅទៅកាន់តំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា។ តាមសារព័ត៌មាន SCMP បានផ្សាយទៀតថា កម្លាំងទាហានចិនបានបង្កើនសមត្ថភាពការពារនៅតំបន់ហេមម៉ាឡាយ៉ាក្នុងរដូវរងា។ ការដាក់ពង្រាយនោះគឺដើម្បីទប់តទល់ជាមួយឥណ្ឌាដែលបានដាក់ពង្រាយ៣កងពលកាំភ្លើងធំ M777 … អាន​បន្ថែម ចិនដាក់ពង្រាយប្រព័ន្ធមីស៊ីលសំដៅទៅព្រំដែនប្រទេសឥណ្ឌា

អ្នកដំណើរ២១នាក់រួចផុតពីសេចក្តីស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ(មានវីដេអូ)

កម្លាំងប៉ូលិសរដ្ឋតិចសាស់បានបញ្ជាក់ថា អ្នកដំណើរទាំង២១នាក់ និងក្រុមអាកាសយានិកបានរួចផុតពីសេចក្តីស្លាប់ ហើយបញ្ជូនចេញពីយន្តហោះដោយសុវត្ថិភាពមុនពេលយន្តហោះឆាបឆេះ។ សារព័ត៌មាន RT នៅថ្ងៃទី១៩ ខែតុលា បានផ្សាយថា យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងបានធ្លាក់ហើយឆាបឆេះនៅទីក្រុង … អាន​បន្ថែម អ្នកដំណើរ២១នាក់រួចផុតពីសេចក្តីស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ(មានវីដេអូ)

វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត ៦៥លានដូស

វៀតណាមបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុតដើម្បីជួយឲ្យជីវភាពរស់នៅរបស់ពលរដ្ឋល្អដូចដើមវិញ។ នៅក្នុងថ្ងៃទី១៨ខែតុលា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅជាង១,៥២លានដូស ។ ដូច្នេះសរុបចំនួនវ៉ាក់សាំងដែលវៀតណាមបានចាក់ជូនពលរដ្ឋមានជាង៦៤,៩៩លានដូសហើយ។ ក្នុងនោះអ្នកចាក់បានដូសទីមួយចំនួន ជាង៤៦,៤លានដូសនិងគ្រប់ចំនួនពីរដូសមានជាង ១៨,៤លានដូស។ ដោយការចាក់វ៉ាក់សាំងបានច្រើនចំនួនអ្នកឆ្លងនៅក្នុងប្រទេសវៀតណាមក៏បានថយចុះនៅសល់ប្រមាណតែជាង … អាន​បន្ថែម វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត ៦៥លានដូស

ហេតុអ្វីពេលមេឃជិតភ្លៀងពពកប្រែទៅជាពណ៌ប្រផេះឬខ្មៅងងឹត?

នៅពេលថ្ងៃក្តៅពពកស ប៉ុន្តែនៅពេលជិតភ្លៀងពពកបែរទៅជាពណ៌ខ្មៅប្រផេះ ឬខ្មៅងងឹត? ស្ថានភាពពពកខ្មៅមុនពេលភ្លៀង អ្នកណាៗក៏ដឹងដែរ ប៉ុន្តែមិនមែនអ្នកណាក៏ដឹងទាំងអស់ដែរពីហេតុផលដែលពពកពណ៌សប្រែទៅជាពណ៌ខ្មៅពេលមេឃជិតភ្លៀង។ ចម្លើយនៅទីនេះគឺកម្រិតនៃកម្រាស់ពពកនឹងសម្រេចផ្លាស់ប្តូរពណ៌នៃពពក ។ នៅពេលពពកស្តើងនឹងមានពណ៌ស ហើយបើពពកកាន់តែក្រាស់នឹងប្តូរទៅជាពណ៌ប្រផេះឬខ្មៅ។ … អាន​បន្ថែម ហេតុអ្វីពេលមេឃជិតភ្លៀងពពកប្រែទៅជាពណ៌ប្រផេះឬខ្មៅងងឹត?

WHO មានគម្រោងទិញថ្នាំព្យាបាលកូវីដ-១៩ ចែកចាយដល់ប្រទេសក្រីក្រ

កម្មវិធីរបស់អង្គការសុខភាពពិភពលោក បានឡើងគម្រោងទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទគ្រាប់លេបសម្រាប់អ្នកជំងឺស្រាល។ ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ប្រភេទ Molnupiravir ផលិតដោយក្រុមហ៊ុន Merck គឺជាប្រភេទថ្នាំដែលត្រូវអនុម័តដោយអង្គការWHO ហើយអង្គការនេះទិញយកដើម្បីចែកចាយដល់ប្រទេសក្រីក្រ … អាន​បន្ថែម WHO មានគម្រោងទិញថ្នាំព្យាបាលកូវីដ-១៩ ចែកចាយដល់ប្រទេសក្រីក្រ

តំណាងរាស្ត្រគណបក្សសាធារណរដ្ឋព្រមានថាអាមេរិកនឹងចាញ់ក្នុងសង្គ្រាមត្រជាក់ជាមួយចិន

តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋអាមេរិក បានព្រមានថាអាមេរិកនឹងចាក់នៅក្នុងសង្គ្រាមត្រជាក់ជាក់ជាមួយចិន នៅទស្សវត្សរ៍ខាងមុខ ក្រោយទីក្រុងប៉េកាំងបាញ់សាកល្បងមីស៊ីលល្បឿនលឿនអាចបំពាក់ក្បាល់គ្រាប់បរមាណូ។ ក្រុមចារកិច្ចអាមេរិកបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅការបាញ់សមីស៊ីលសាកល្បងខាងលើរបស់ចិន ដែលជាការគំរាមកំហែងដល់អាមេរិក។ តំណាងរាស្ត្រ Mike Gallagher បានបញ្ជាក់ថា … អាន​បន្ថែម តំណាងរាស្ត្រគណបក្សសាធារណរដ្ឋព្រមានថាអាមេរិកនឹងចាញ់ក្នុងសង្គ្រាមត្រជាក់ជាមួយចិន

កូរ៉េខាងជើងបាញ់មីស៊ីលចូលទៅកាន់ដែនសមុទ្រជប៉ុន

 នៅថ្ងៃទី ១៩ខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់ដែនសមុទ្រប្រទេសជប៉ុន ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីទីបញ្ជាការកងកម្លាំងសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលឆ្លងទ្វីបចូលទៅកាន់ដែនសមុទ្រជប៉ុន ប៉ុន្តែមិនបានបញ្ជាក់ថាមីស៊ីលប្រភេទណានោះឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ … អាន​បន្ថែម កូរ៉េខាងជើងបាញ់មីស៊ីលចូលទៅកាន់ដែនសមុទ្រជប៉ុន

រុស្ស៊ីផ្អាករាល់សកម្មភាពកិច្ចការបរទេសជាមួយអង្គការណាតូ

រុស្ស៊ីផ្អាករាល់សកម្មភាពទំនាក់ទំនងការបរទេសជាមួយអង្គការណាតូ ដើម្បីប្រឆាំងដល់សម្ព័ន្ធយោធាមួយនេះដែលបានបណ្តេញពលរដ្ឋរុស្ស៊ី៨រូប ។ ទន្ទឹមនឹងនោះគណៈប្រតិភូណាតូប្រចាំនៅទីក្រុងមូស្គូក៏ត្រូវចាកចេញពីប្រទេសរុស្ស៊ីផងដែរឱ្យបានមុនថ្ងៃទី ១ខែវិច្ឆិកា ហើយណាតូត្រូវបិទទ្វារការិយាល័យទំនាក់ទំនងជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកLavrov បានបញ្ជាក់ថា «ប្រសិនបើសមាជិកណាតូណាមួយមានបញ្ហាសំខាន់ចង់ទំនាក់ទំនងជាមួយរុស្ស៊ីគឺអាចទំនាក់ទំនងតាមស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសបែលហ្ស៊ិក»។ … អាន​បន្ថែម រុស្ស៊ីផ្អាករាល់សកម្មភាពកិច្ចការបរទេសជាមួយអង្គការណាតូ

អាមេរិកអំពាវនាវឱ្យកូរ៉េខាងជើងតភ្ជាប់កិច្ចពិភាក្សាឡើងវិញ

ឧបការីអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងតភ្ជាប់កិច្ចពិភាក្សាជាថ្មីឡើងវិញ ក្រោយពីជាប់គាំងអស់រយៈពេលយ៉ាងយូរមក។ លោក Sung Kim ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឥណ្ឌូនេស៊ី និងជាឧបការីអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានឱ្យដឹងក្រោយជំនួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu … អាន​បន្ថែម អាមេរិកអំពាវនាវឱ្យកូរ៉េខាងជើងតភ្ជាប់កិច្ចពិភាក្សាឡើងវិញ

ក្រោយអវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាន មេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងបាតុករជាង៥ពាន់នាក់

កន្លងមកប្រទេសជាសមាជិកអាស៊ានបានលុបឈ្មោះ មេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីនៃកិច្ចប្រជុំកំពូល ដោយអនុញ្ញាតឲ្យតំណាងដែលមិនមែនរដ្ឋាភិបាលចូលរួមជំនួសវិញ ។ នោះជាលើកដំបូងចាប់តាំងពីអាស៊ានបង្កើតឡើងដែលកិច្ចប្រជុំធំមិនអនុញ្ញាតឲ្យសមាជិកចូលរួមដោយសារតែវិបត្តិនយោបាយ។ នៅថ្ងៃទី១៨ខែតុលានេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង … អាន​បន្ថែម ក្រោយអវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាន មេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងបាតុករជាង៥ពាន់នាក់

អារ៉ាប៊ីសាអ៊ូឌីត អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដំណើរការហោះហើរអស់លទ្ធភាពដូចដើម

 អារ៉ាប៊ីសាអ៊ូឌីតបានអនុញ្ញាតឱ្យពលរដ្ឋប្រមូលផ្តុំគ្នា និងលុបចោលច្បាប់បង្ខំឱ្យពាក់ម៉ាស់នៅទីសាធារណៈចំពោះពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ កាលពីថ្ងៃទី១៧ ខែតុលា នាយកដ្ឋានអាកាសចរណ៍ស៊ីវិល អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសនេះទទួលបានការអនុញ្ញាតឱ្យដំណើរការហោះហើរដូចដើមវិញ។ សារព័ត៌មាន Saudi Arabia … អាន​បន្ថែម អារ៉ាប៊ីសាអ៊ូឌីត អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដំណើរការហោះហើរអស់លទ្ធភាពដូចដើម

កូវីដ-១៩ ថយចុះយ៉ាងខ្លាំងនៅក្នុងប្រទេសតំបន់អាស៊ាន

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានថយចុះយ៉ាងខ្លាំង គឺជារឿងល្អប្រសើរបំផុតសម្រាប់ប្រទេសក្នុងតំបន់បើកទ្វារសេដ្ឋកិច្ចឡើងវិញ។ ទាំងនោះក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងទប់ស្កាត់របស់ប្រទេសក្នុងតំបន់។ គេហទំព័រ Worldometers បានផ្សាយថាក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសក្នុងតំបន់អាស៊ានរកឃើញករណីឆ្លងកូវីដ-១៩ ជិត៣៥ពាន់នាក់ថ្មី … អាន​បន្ថែម កូវីដ-១៩ ថយចុះយ៉ាងខ្លាំងនៅក្នុងប្រទេសតំបន់អាស៊ាន