ក្រុមបិសាចក្រហម Manchester United កំពុងពឹងផ្អែកលើខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដើម្បីតទល់ជាមួយក្រុមមេឃខៀវManchester City នៅថ្ងៃនេះដែលនឹងជួបគ្នានៅ Old Trafford នៅថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ដោយក្រុមទាំងពីរត្រូវការពិន្ទុដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា។ Ronaldo បានបន្តរកគ្រាប់បាល់ឲ្យ United ក្នុងក្របខ័ណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍ជាមួយនឹងលទ្ធផល២គ្រាប់ម្នាក់ឯងក្នុងលទ្ធផលស្មើ 2-2 នៅលើទឹកដី Atalanta ខណៈដែលគាត់បានស៊ុតបញ្ចូលទីដើម្បីសង្គ្រោះពិន្ទុជាលើកទី៣ ក្នុងការប្រកួតអឺរ៉ុបចំនួន៤ប្រកួតកន្លងមក ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៩គ្រាប់ក្នុង១២ប្រកួតចាប់តាំងពីការត្រឡប់មកក្លិបដែលបានធ្វើឱ្យគាត់ក្លាយជាគ្រួសារដំបូងគេរបស់ក្លិបបិសាចក្រហម។ ជាការពិតណាស់ វាជាការចាប់អារម្មណ៍របស់ក្រុម Man … អានបន្ថែម Man Utd ពឹងផ្អែកលើ Ronaldo ដើម្បីតទល់ជាមួយក្រុម Man City នៅថ្ងៃនេះ