ក្រសួងកីឡារបស់ប្រទេសអេក្វាឌ័របានអះអាងកាលពីថ្ងៃអាទិត្យថាកីឡាករ Sprinter Alex Quinonez ដែលជាម្ចាស់មេដាយសំរឹទ្ធជើងឯកពិភពលោករបស់អេក្វាឌ័របានទទួលមរណភាពនៅទីក្រុង Guayanquilដែលជាស្រុកកំណើតរបស់គាត់កាលពីថ្ងៃសុក្រថ្ងៃទី២២ ខែតុលា។ កាសែត El Universo ដែលមានមូលដ្ឋាននៅទីក្រុង Guayaquil បានសរសេរថា Quinonez ដែលមានអាយុ៣២ឆ្នាំ និងបុគ្គលម្នាក់ទៀតត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល៩និង២០នាទីយប់ថ្ងៃសុក្រ នៅផ្នែកភាគពាយព្យនៃទីក្រុង។ Quinonez បានឈ្នះមេដាយសំរឹទ្ធរត់ចម្ងាយ២០០ម៉ែត្រនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩នៅទីក្រុង Doha ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដូចគ្នានៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងឆ្នាំ២០១២។ គាត់ត្រូវបានព្យួរនៅខែកក្កដាមុនការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូពីបទប្រឆាំងនឹងសារធាតុញៀន។ ក្រសួងកីឡារបស់ប្រទេសនេះបានសរសេរនៅលើ Twitter ថា “ជាមួយនឹងភាពសោកសៅជាខ្លាំង យើងបញ្ជាក់ពីឃាតកម្មលើកីឡាករកីឡារបស់យើង Alex Quinonez។ យើងបានបាត់បង់កីឡាករដ៏អស្ចារ្យម្នាក់ អ្នកដែលអនុញ្ញាតឱ្យយើងសុបិន … អានបន្ថែម ម្ចាស់មេដាយសំរឹទ្ធជើងឯកពិភពលោក Quinonez បានស្លាប់នៅប្រទេសអេក្វាឌ័រ