ចាប់បានជនសង្ស័យ៣នាក់ដែលយកកាំភ្លើងកែច្នៃបាញ់សម្លាប់មនុស្សរួចរត់គេចខ្លួនបានហើយ

ខេត្តកំពង់ធំ៖ មានករណីឃាតកម្មសម្លាប់មនុស្សនៅស្រុកសណ្ដានកាលពីរសៀលម៉ោង២និង៣០នាទីថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០១៦នៅតំបន់បឹងធំ ខាងត្បូងភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាករណីឃាតកម្មបាញ់សម្លាប់បង្កឡើងដោយជនសង្ស័យ៣នាក់​មានទី១ឈ្មោះ​ … អាន​បន្ថែម ចាប់បានជនសង្ស័យ៣នាក់ដែលយកកាំភ្លើងកែច្នៃបាញ់សម្លាប់មនុស្សរួចរត់គេចខ្លួនបានហើយ

ព្រឹកថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០១៦នេះតែងតាំងលោកញឹម វណ្ណឌិន ជាអភិបាលស្រុកស្អាង ក្រោមអធិបតីភាព លោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងលោកទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុកស្អាងប្រមាណជាង៤០០រូបផងដែរ។

ដោយ​ តុង​ ឡេង អាន​បន្ថែម ព្រឹកថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០១៦នេះតែងតាំងលោកញឹម វណ្ណឌិន ជាអភិបាលស្រុកស្អាង ក្រោមអធិបតីភាព លោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងលោកទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុកស្អាងប្រមាណជាង៤០០រូបផងដែរ។

អាវុធហត្ថខណ្ឌដូនពេញបង្ក្រាបមេខ្លោងស្រី២នាក់ ដលហូតថ្នាំញៀនជិត៤០កញ្ចប់

ភ្នំពេញ​៖​ ស្រី្ត២នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយអាវុធហត្ថក្រុងនិងអាវុធហត្ថខណ្ឌឬស្សីកែវ​ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់​ ដោយម្នាក់ឃាត់ខ្លួននៅមូលដ្ឋានខណ្ឌដូនពេញ​ និងម្នាក់ទៀតឃាត់ខ្លួននៅមូលដ្ឋានខណ្ឌឬស្សីកែវ​ ក្នុងថ្ងៃតែមួយ​ ។ ករណីទី១​ បានធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ … អាន​បន្ថែម អាវុធហត្ថខណ្ឌដូនពេញបង្ក្រាបមេខ្លោងស្រី២នាក់ ដលហូតថ្នាំញៀនជិត៤០កញ្ចប់

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែងនៅសង្កាត់ជើងឯកឃាត់មនុស្ស៣នាក់​ ដកហូតវត្ថុតាងមួយចំនួន​

ភ្នំពេញ​ ៈ​ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោក្រោមការបញ្ជាផ្ទាល់ពីលោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ស្ថិតក្នុងភូមិបុរីកម្មករ … អាន​បន្ថែម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែងនៅសង្កាត់ជើងឯកឃាត់មនុស្ស៣នាក់​ ដកហូតវត្ថុតាងមួយចំនួន​

រថយន្តដឹកឈើបើករេកន្ទុយ ប៉ះក្មេងស្រីកំពុងជិះកង់ទៅទិញទឹកកកស្លាប់នៅស្រុកកំចាយមារ

ខេត្តព្រៃវែងៈ​ ក្មេងស្រីម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យដោយសារតែរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើសំពីងសំពោងហើយបាន រេកន្ទុយឈើ ដែលនៅខាងក្រោយរថយន្តទៅប៉ះ ខណៈ កំពុងជិះ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ … អាន​បន្ថែម រថយន្តដឹកឈើបើករេកន្ទុយ ប៉ះក្មេងស្រីកំពុងជិះកង់ទៅទិញទឹកកកស្លាប់នៅស្រុកកំចាយមារ

អយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញចេញសេចក្តីថ្លែងការណ៍​ ករណីបណ្តឹង​ឈ្មោះ​ ស្រី​ ចំរើន​ ដែលបានប្តឹង​ កញ្ញា​ ខុម​ ចាន់តារាទីហៅ​ ស្រីមុំ

ដោយ​ សុខ​ ខេមរា អាន​បន្ថែម អយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញចេញសេចក្តីថ្លែងការណ៍​ ករណីបណ្តឹង​ឈ្មោះ​ ស្រី​ ចំរើន​ ដែលបានប្តឹង​ កញ្ញា​ ខុម​ ចាន់តារាទីហៅ​ ស្រីមុំ

សកម្មភាពបោះបង្គោលវាតទីរំលោភយកដីបឹង ព្រែកទប់ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់

ខេត្តព្រះសីហនុ៖​ បង្គោលបាញ់ថ្នាំក្រហមជាច្រើនត្រូវបានមនុស្សមួយក្រុមយកទៅបោះនៅជុំវិញបឹងព្រែកទប់តំបន់ហាមឃាត់កាលពីពេលថ្មីៗនេះដោយគេសង្ស័យថាជាសញ្ញាណនៃការរំលោភកាន់កាប់សាជាថ្មីបន្ទាប់ពីសកម្មភាពរំលោភកាន់កាប់ដីតំបន់បឹងព្រែកទប់នេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់អ្នកខេត្តព្រះសីហនុក៏ដូចជារាជរដ្ឋាភិបាលកម្ពុជារហូតមានសជណលេខ៧២ចុះថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសសើរើនិងពិនិត្យឡើងវិញអ្នកដែលពាក់ព័ន្ធកាន់កាប់មិនប្រក្រតីលើដីតំបន់បឹងព្រែកទប់បឹងស្តុកទឹកស្អាតតាមនីតិវិធីដើម្បីប្រមូលដីបឹងព្រែកទប់យកមកវិញ។ ពាក់ព័ន្ធនឹងការបោះបង្គោលខាងលើនេះយោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននិយាយប្រាប់ឲ្យដឹងថាការវាស់វែងនិងបោះបង្គោលដែលមានបាញ់ថ្នាំពណ៌ក្រហមខាងលើនេះគឺគេធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ដោយក្រុមអ្នកចុះវាស់វែងមានគ្នាចំនួន៤នាក់ក្នុងនោះមានម្នាក់ជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ផងដែរដឹកនាំដោយឈ្មោះហេងប៉ិចជាកូនប្រុសលោកហេងហ៊ុយ។ សកម្មភាពនៃការចុះវាស់វែងរបស់ពួកគេធ្វើឡើងហាក់ដូចជាមន្រ្តីជំនាញសុរិយោដីយ៉ាងដូច្នេះដែរគឺមានអ្នកទាញខ្សែវាស់មានអ្នកកត់ត្រាកំណត់ព្រំនិងមានអ្នកចាំបោះបង្គោលបាញ់ថ្នាំក្រហមយ៉ាងសកម្មផងដែរ។ជុំវិញការចុះវាស់វែងនិងបោះបង្គោលនេះគេមិនដឹងថាក្នុងគោលបំណងបែបណានោះទេប៉ុន្តែគ្រាន់តែដឹងថាឈ្មោះហេងប៉ិចនេះគឺជាមនុស្សសំខាន់បំផុតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីបឹងព្រែកទប់ខាងលើនេះកន្លងមក​។ លោកនួនប៉ុកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោខេត្តព្រះសីហនុបានបញ្ជាក់ថាជុំវិញសកម្មភាពការចុះវាស់វែងក៏ដូចជាការបោះបង្គោលនៅលើដីបឹងព្រែកទប់ដែលជាតំបន់ហាមឃាត់ខាងលើនេះលោកមិនបានដឹងនោះទេហើយបញ្ហានេះក៏គ្មានការពាក់ព័ន្ធជាមួយមន្រ្តីជំនាញរបស់លោកដែរពីព្រោះរឿងដីបឹងព្រែកទប់នេះបើគ្មានបទបញ្ជាណាមួយពីរដ្ឋមន្រ្តីក្រសូងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទេនោះក៏មិនអាចធ្វើអ្វីបានដែរ។សម្រាប់បុគ្គលណាដែលមានការពាក់ព័ន្ធចុះធ្វើសកម្មភាពវាស់វែងឬបោះបង្គោលខាងលើនេះបុគ្គលនោះត្រូវតែទទូលខុសត្រូវដោយខ្លូនឯងចំពោះមុខច្បាប់។ លោកសុខសុខមុមប្រធានអង្គការស្រាវជ្រាវជាតិនៃកម្ពុជាសាខាខេត្តព្រះសីហនុបានបង្ហាញទស្សនៈថាយោងតាមសកម្មភាពនៃការលួចបោះបង្គោលនេះគឺជាការរំលោភកាន់កាប់ខុសច្បាប់សាជាថ្មីរបស់ពួកអ្នកមានអំណាចធ្វើឲ្យបឹងព្រែកទប់ដែលជាដីសាធារណៈរបស់រដ្ឋកំពុងក្លាយទៅជាដីកម្មសិទ្ធិឯកជនដែលផ្ទុយពីសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ គួររំលឹកថាដីតំបន់បឹងព្រែកទប់នេះបើយោងតាមសជណលេខ៧២ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០១៦របស់ទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅថ្មីៗបានប្រកាសសើរើនិងពិនិត្យឡើងវិញអ្នកដែលជាប់ពាក់ព័ន្ធកាន់កាប់មិនប្រក្រតីលើដីតំបន់បឹងព្រែកទប់បឹងស្តុកទឹកស្អាតតាមច្បាប់ដើម្បីប្រមូលដីបឹងព្រែកទប់យកមកវិញស្នើសុំដាក់បឹងព្រែកទប់ជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យប៉ុន្តែសជណខាងលើនេះហាក់ដូចជាមិនមានប្រសិទ្ធភាពសោះដោយសកម្មភាពនៃការរំលោភបំពានដីបឹងព្រែកទប់ចេះតែកើតមានជាហូរហែ។ … អាន​បន្ថែម សកម្មភាពបោះបង្គោលវាតទីរំលោភយកដីបឹង ព្រែកទប់ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់

សម្តេចតេជោប្រតិកម្មចំពោះក្រុមប្រឆាំងបញ្ហាLike ហ្វេសប៊ុក

ខេត្តព្រះវិហារ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរិះគន់ក្រុមអ្នកប្រឆាំងថាខ្លួនLike ឲ្យទៅលោកនេះទេប៉ុន្តែចូលទៅLike លោកហ៊ុនសែន។ សម្តេចសង្កត់ធ្ងន់ថាបើល្ងង់ណាស់មកសួរហ៊ុនសែនវិញអធិរាជហ្វេសប៊ុកចុះឡប់អីក៏ឡប់ម្លេ៉ះ។ សម្តេចតេជោបានរិះគន់បែបនេះកាលពីព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នៅឃុំម្លូព្រៃមួយស្រុកឆែបខេត្តព្រះវិហារក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រស្ករសរូយហ្វេងខេមបូឌាអីុនធើណេសិនណល់ដែលជាគម្រោងវិនិយោគដ៏ធំ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន័ថាសម្តេចមានអ្នកLike ហ្វេសប៊ុក៣៨លាននាក់ជាងនៅតែបន្តិចទៀតចូលដល់៤លាននាក់ហើយ។ខ្លួនឯងលេងចាញ់គេចេះតែបង្កភាពញុះញង់។ សម្តេចតេជោត្រូវគេបញ្ចូលទៅក្នុងTop’5 ពិភពលោកមានថ្ងៃខ្លះសម្តេចបានលេខ១ពិភពលោកថ្ងៃខ្លះមាននៅក្នុងលេខ៥ពិភពលោក។ក្នុងនោះមានជាមួយលោកបារា៉ក់អូបាម៉ាមានខ្ញុំនៅជាមួយគេជាមួយឯងហ្នឹងដែលគេLike ច្រើននោះ។ … អាន​បន្ថែម សម្តេចតេជោប្រតិកម្មចំពោះក្រុមប្រឆាំងបញ្ហាLike ហ្វេសប៊ុក

ជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់​ នៅផ្ទះសំណាក់ឈ្មោះ WISH YOU WERE HERE (អូរត្រេះ១) បន្ទប់លេខ៤

ខេត្តព្រះសីហនុៈ​​​ កាលពីវេលាម៉ោងម៉ោង១៥:០០នាទីថ្ងៃទី ១៩​ ខែមេសា​ ឆ្នាំ២០១៦ មានជនបរទេសម្នាក់បានស្លាប់ នៅផ្ទះសំណាក់ឈ្មោះ WISH YOU WERE … អាន​បន្ថែម ជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់​ នៅផ្ទះសំណាក់ឈ្មោះ WISH YOU WERE HERE (អូរត្រេះ១) បន្ទប់លេខ៤

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ

ភ្នំពេញៈ​ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន(MPWT) បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុមដើម្បីជួបពិភាក្សាការងារជាមួយលោក … អាន​បន្ថែម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ

បាត់កន្ទុយរុឺម៉កកង់បីជាង១០ថ្ងៃរួចរកឃើញនៅហាងបញ្ចាំយុហោ(ឬស្សី)

ភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​ បន្ទាប់ពីម្ចាស់រឺុម៉ក់កង់បី​ បានបាត់កន្ទុយរុឺម៉កកង់បីជាង១០ថ្ងៃរួចរកឃើញនៅហាងបញ្ចាំយុីហោ(ឬស្សី) ដែលមានអាស័យដ្ឋានផ្ទះលេខ១០D តាមបណ្ដោយផ្លូវ១៨៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលបញ្ចាំកន្ទុយរុឺម៉កកង់បីដែលបានបាត់កាលពីមុនចូលឆ្នាំខ្មែរហើយខាងក្រុមអ្នករត់រុឺម៉កកង់បីប្រទះឃើញកន្ទុយរុឺម៉កកង់បីសមាជិកខ្លួនដែលបាត់នោះក៏លើកគ្នាចំនួនជាង២០នាក់រួមមានទាំងអ្នកសម្របសម្រួលមកដោះស្រាយតែត្រូវភាគីម្ចាស់ហាងបញ្ចាំនិយាយថាខ្លួនជាជនរងគ្រោះដូចជាមិនចេះច្បាប់និងនីតិវិធីនៃការទទួលបញ្ចាំនេះសោះ ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១ថ្ងៃត្រង់ … អាន​បន្ថែម បាត់កន្ទុយរុឺម៉កកង់បីជាង១០ថ្ងៃរួចរកឃើញនៅហាងបញ្ចាំយុហោ(ឬស្សី)

ផ្ទះ៣១ខ្នងបានរងការខូចខាតដោយខ្យល់កន្ត្រាក់ព្រោះតែភ្លៀងកក់ខែ

បន្ទាយមានជ័យ:ផ្ទះ៣១ខ្នងដែលសង់ពីឈើប្រក់ស័ង្កសីនិងស្បូវស្ថិតក្នុងឃុំ ប្រាសាទ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានរងការខូចខាតនិងដួលរលំដោយខ្យល់កន្ត្រាក់ព្រោះតែភ្លៀងកក់ខែកាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦ហើយនៅព្រឹកថ្ងៃទី១៩ខែមេសានេះសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយលោក លី សារី បាននាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនគ្រួសាររងគ្រោះទាំងនោះ។ លោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានសម្តែងការសោកស្តាយចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនេះ … អាន​បន្ថែម ផ្ទះ៣១ខ្នងបានរងការខូចខាតដោយខ្យល់កន្ត្រាក់ព្រោះតែភ្លៀងកក់ខែ