ចុមមេចទៅជាឮថាៈ​ កម្លោះ​ ម៉ៅ ហាជី​ លេចចេញជាដំណឹងលែងលះប្រពន្ធកូនមួយ? ?

ភ្នំពេញ៖​ អតីតបេក្ខជនកម្មវិធីCambodia idol បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយមានអ្នកទម្លាយថា លោកធ្លាប់មានប្រពន្ធ និងកូនវ័យ៥ឆ្នាំម្នាក់ ហើយពេលនេះទើបនឹងសម្រេចចិត្តលែងលះប្រពន្ធជាអ្នកចម្រៀងច្រៀងតាមតន្រ្តីសម័យតាមខេត្តដែលធ្លាប់ស៊ីអត់ស៊ីឃ្លានជាមួយគ្នាកន្លងមក។ ក្រោយស្ងប់ស្ងាត់ជុំវិញរឿងរ៉ាវបណ្តឹងជាមួយទូរទស្សន៍ហង្សមាសមិនបានប៉ុន្មានផងស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសទើបនឹងល្បីឈ្មោះម៉ៅ … អាន​បន្ថែម ចុមមេចទៅជាឮថាៈ​ កម្លោះ​ ម៉ៅ ហាជី​ លេចចេញជាដំណឹងលែងលះប្រពន្ធកូនមួយ? ?

ខឹងសុំលុយប្រពន្ធផឹកស្រាមិនបានទាញបំពង់ទីបវាយផ្អើលអ្នកភូមិត្រូវសមត្ថកិច្ចដាក់ខ្នោះ

ខេត្តកំពង់ស្ពឺ៖​ បុរសម្នាក់ដែលប្រើអំពើហឹង្សាលើប្រពន្ធព្រោះតែខឹងសុំលុយ១០០០០រៀលយកទៅទិញផឹកស្រាមិនបានក៏ទាញបំពង់ទីបវាយបណ្តាលអោយរងរបួសក្រោយបង្កត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១មេសា២០១៦។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានអោយដឹងថាៈ​ បុរសដែលប្រើអំពើហឹង្សាលើប្រពន្ធនេះមានឈ្មោះ​ សយ​ ប៊ន​ អាយុ៣៩ឆ្នាំចំណែកប្រពន្ធ​ រងគ្រោះមានឈ្មោះ​ ញន​ ថន​ … អាន​បន្ថែម ខឹងសុំលុយប្រពន្ធផឹកស្រាមិនបានទាញបំពង់ទីបវាយផ្អើលអ្នកភូមិត្រូវសមត្ថកិច្ចដាក់ខ្នោះ

តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក​ ប៊ុន សក្តិ ចូលរោងការ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ប៊ុន សក្ដិ បានសម្រេចចិត្តចូល​រោងការ​ ​ហើយនៅព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៦នេះ។ គេនៅមិនទាន់ដឹងអំពីប្រវត្តិស្នេហ៍រវាងលោក និងនារីដែលលោកសម្រេចចិត្តទទួលយកជាភរិយានៅឡើយទេ។ … អាន​បន្ថែម តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក​ ប៊ុន សក្តិ ចូលរោងការ

ពលរដ្ឋប្រឈមនឹងកង្វះទឹកប្រើប្រាស់ក្នុុងក្រុងបានលុង

ខេត្តរតនគិរី៖ ពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការកង្វះទឹកប្រើប្រាស់ដោយអាកាសធាតុក្តៅធ្វើឲ្យទឹកបឹងអូរ ទន្លេ មានការរីងស្ងួតឆាប់រហ័សជាងពេលឆ្នាំមុនៗទៅទៀត ចំណែកឯអណ្តូងទឹកនៅក្នុងក្រុងបានលុងក៏មានការរីងស្ងួតបណ្តើរៗធ្វើឲ្យក្រុមគ្រួសារខ្លះដើររកអ្នកជីកអណ្តូងទឹក និងស្តារអណ្តូងចាស់ៗ នាពេលកន្លងទៅនេះមានការប្រើប្រាស់គ្រប់គ្រាន់ប្រចាំក្រុមគ្រួសាររបស់គាត់ ឥឡូវនេះបែរទៅជារីងស្ងួតប្រើប្រាស់អត់គ្រប់តាមតម្រូវការក្រុមគ្រួសារនីមួយៗ។ បងស្រីម្នាក់ឈ្មោះខាន់ ប្តីរបស់គាត់ធ្វើទាហានខេត្តរតនគិរីដែលមានលំនៅដ្ឋានស្ថិតនៅភូមិភ្នំស្វាយ … អាន​បន្ថែម ពលរដ្ឋប្រឈមនឹងកង្វះទឹកប្រើប្រាស់ក្នុុងក្រុងបានលុង

បាក់រណ្តៅដីរ៉ែមាសនៅស្រុកភ្នំព្រឹកសង្កត់មនុស្សស្លាប់ម្នាក់

បាត់ដំបងៈ បើគិតមកទល់នឹងម៉ោង៧ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សពបុរស វ័យចំណាស់ម្នាក់មិនទាន់ត្រូវបានយកចេញពីរណ្តៅរ៉ែមាសនៅឡើយទេ បន្ទាប់ពីពួកគេបាននាំគ្នាចុះទៅក្នុងរណ្តៅដើម្បីរុករករ៉ែមាស ដែលជាតំបន់ហាមឃាត់របស់អង្គភាព ជំនាញ នាពេលកន្លងមក … អាន​បន្ថែម បាក់រណ្តៅដីរ៉ែមាសនៅស្រុកភ្នំព្រឹកសង្កត់មនុស្សស្លាប់ម្នាក់

អាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូគ្រឿងញៀន២ករណីក្នុងថ្ងៃផ្សេងគ្នា

ខេត្តកំពង់ចាម៖ យោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមកំលាំងជំនាញអាវុធហត្ថ បានចះុបង្រ្កាបករណីជួញដូរគ្រឿងញៀនទទួលបានលទ្ធផលជាបន្តបន្ទាប់។ លោកវរសេនីយ៍ សែម ឃាង … អាន​បន្ថែម អាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូគ្រឿងញៀន២ករណីក្នុងថ្ងៃផ្សេងគ្នា

លោករដ្ឋមន្ត្រីថោង ខុន ផ្តាំផ្ញើរអត្តពលិកពេលចូលរួមកម្មវិធីជប់លៀងជាមួយវត្តមានសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្រាប់ពេលខាងមុខ

ភ្នំពេញ៖ ដើម្បីបពង្រឹងនូវវិន័យ សេចក្តីថ្លៃថ្នូរ ​នៅពេលជួបជាមួយថ្នាក់ដឹកនាំកំពូលក្នុងឱកាសពិធីជប់លៀង នាល្ងាចថ្ងៃទី៤ខែមេសាឆ្នាំ២០១៦ខាងមុខ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិ បានផ្តាំផ្ញើរដល់អត្តពលិកកម្ពុជាទាំងអស់ត្រូវតែមានរបៀបរៀបរយត្រឹវចេះគោរពឱនលំទោនដោយការគូសមនៅពេលបានជួបថ្នាក់ដឹកនាំរបស់យើង។ … អាន​បន្ថែម លោករដ្ឋមន្ត្រីថោង ខុន ផ្តាំផ្ញើរអត្តពលិកពេលចូលរួមកម្មវិធីជប់លៀងជាមួយវត្តមានសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្រាប់ពេលខាងមុខ

រថយន្តនីសាន់ណាវ៉ារ៉ាបើកបុករឺម៉កកង់បីបណ្តាលអោយរងរបួស​ ធ្ងន់ស្រាល៤នាក់

ភ្នំពេញ​៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារតែរថយន្តមួយគ្រឿងបើកបរ​យ៉ាងលឿន​បាន​ជ្រុល​ទៅបុកពេញទំហឹងខណះកំពុងចតឈប់ទិញបារីបណ្តាលអោយរឺម៉កកង់បីក្រឡាប់ផ្ងារជើង។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ខែមីនា​ឆ្នាំ​២០១៦​ តាមបណ្តោយផ្លូវបេតុង​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍​សែន​។ តាមប្រភពពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា​មុនពេល​កើត​ហេតុ​គេឃើញ​រឺម៉ក​កង់​បី​មួយ​គ្រឿង​ដែល​បើកបរ​ពីរ​ជើង​ទៅ​ត្បូង​ជិះគ្នា៤នាក់លុះមកដល់ចំនុចកើតហេតុនាក់បើករឺម៉កកង់បីឈប់ចូលទិញបារីដោយអង្គុយនៅលើរឺម៉កកំពុងចាំអ្នកលក់អាប់លុយភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា​ មិនចាំស្លាកលេខបើកមកយ៉ាងលឿនក្នុងទិសដៅស្របគ្នាបានជ្រុលទៅបុករឺឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងរងរបួសស្រាលបីនាក់ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។ ក្រោយ​ពេលកើតហេតុ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ម្នាក់​ត្រូវ​បាន​រថយន្ត​សាមុយឯកជនដឹកជនរងគ្រោះទៅព្យាបាលនៅពេទ្យកាល់ម៉ែត្ររីឯរឺម៉កកង់បីត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុកនៅ​អធិកាដ្ឋាន​នគរបាល​ចរាចរណ៍​ខណ្ឌពោធិ៍​សែនជ័យ​។ ដោយ៖ … អាន​បន្ថែម រថយន្តនីសាន់ណាវ៉ារ៉ាបើកបុករឺម៉កកង់បីបណ្តាលអោយរងរបួស​ ធ្ងន់ស្រាល៤នាក់

ជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿន បានរេចង្កូតឡើងលើចញ្ចើមផ្លូវ ហើយជ្រុលទៅបុកស៊ុមសួនច្បារ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលទៅបុករង្វង់មូលស៊ុមសួនច្បារ បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតអូស្ត្រាលី … អាន​បន្ថែម ជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿន បានរេចង្កូតឡើងលើចញ្ចើមផ្លូវ ហើយជ្រុលទៅបុកស៊ុមសួនច្បារ បណ្ដាលឲ្យរងការខូចខាត

ឃាត់មនុស្ស៤នាក់បន្ទាប់ពីជិះម៉ូតូគេចកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដាក់គោលដៅឆែកអាវុធហើយស្រែកគំរាមបាញ់

ភ្នំពេញ៖ ឃើញសមត្ថកិច្ចដាក់គោលដៅឆែកអាវុធ និងជាតិអាកុល ជិះម៉ូតូគេច ធ្វើអោយមានការសង្ស័យ កម្លាំងបានជិះម៉ូតូដេញចាប់មកបានហើយជន២នាក់ក្នុងចំណោម៤នាក់បាន ស្រែកគំរាមយកកាំភ្លើងបាញ់សមត្ថកិច្ចទាំងខ្លួនមិនមានអ្វី រឺធ្វើការជាកងកំលាំងអ្វីសោះឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ … អាន​បន្ថែម ឃាត់មនុស្ស៤នាក់បន្ទាប់ពីជិះម៉ូតូគេចកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដាក់គោលដៅឆែកអាវុធហើយស្រែកគំរាមបាញ់

នារីបំរើការខារ៉ាអូខេរូបស្រស់២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិចោមចៅឃាត់ខ្លួន ពីបទរក្សាទុកសារធាតុញៀន១កញ្ចប់តូច

ភ្នំពេញ៖ កំលាំងល្បាតប៉ុស្តិ៍ចោមចៅធ្វើការឃាត់នារីរូបស្រស់បំរើការ ខារ៉ាអូខេ ២នាក់ រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ យកមកសួរនាំកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ៣១ មិនា … អាន​បន្ថែម នារីបំរើការខារ៉ាអូខេរូបស្រស់២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិចោមចៅឃាត់ខ្លួន ពីបទរក្សាទុកសារធាតុញៀន១កញ្ចប់តូច

រថយន្ដក្នុងល្បឿនលឿនពេកបណ្ដាលអោយក្រឡាប់ធ្លាក់ថ្នល់ ស្លាប់ខ្លួនឯងភា្លមៗនៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ នគរបាលម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបើកបររថយន្ដក្នុងល្បឿនលឿនពេកបណ្ដាលឲ្យធ្លាក់ថ្នល់ក្រឡាប់ជាច្រើនត្រឡប់និងស្លាប់ខ្លួនឯងនៅនិងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ … អាន​បន្ថែម រថយន្ដក្នុងល្បឿនលឿនពេកបណ្ដាលអោយក្រឡាប់ធ្លាក់ថ្នល់ ស្លាប់ខ្លួនឯងភា្លមៗនៅកន្លែងកើតហេតុ