ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ក្នុងខេត្តស្វាយរៀងមានការព្រួយបារម្មណ៏និងភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់ខណះដែលមានក្រុមក្មេងទំនើងសង្ស័យញៀនថ្នាំជាច្រើននាក់តែងតែធ្វើសកម្មភាពអុកឡុកគប់កញ្ចក់រថយន្តតូចធំដែលធ្វើដំណើរស្ទើរជារៀងរាល់យប់មិនដែលខានហើយគេចខ្លួនដោយសុវត្ថភាព។ ជាក់ស្ដែងកាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នៅមុខមន្ទីអប់រំយុវជននិងកីឡាខេត្តក្នុងភូមិស្រះវង្សសង្កាត់-ក្រុងស្វាយរៀង មានក្រុមក្មេងទំនើងជាច្រើននាក់បានយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងខណះធ្វើឲ្យភ្ញៀវដែលកំពុងជិះលើរថយន្តម្នាក់ៗភ័យលោះព្រលឹងចុងសក់គ្រប់ៗគ្នាដោយស្មានតែមានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងតាមពិតក្មេងទំនើងគប់កញ្ចក់រថយន្តសោះ។ ក្រោយពីបង្កហេតុពួកក្មេងទំនើងទាំងនោះក៏រត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរដោយមិនមានការអន្តរាគមន៏ពីសមត្ថកិច្ចមូលដ្ឋានអ្វីនោះទេ។ ពាក់ពន្ធ័និងករណីខាងលើនេះអធិការនគរបាលក្រុងស្វាយរៀងលោក ប្រាក់ ជុត … អានបន្ថែម Update ៖ រថយន្តក្រុងមួយគ្រឿងត្រូវក្រុមក្មេងទំនើងសង្ស័យញៀនថ្នាំគប់បែកកញ្ចក់ខូចខាតយ៉ាងដំណំនៅក្រុងស្វាយរៀង