ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅម្តុំប្លុកបឹងកក់ក្រោយស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញបានឲ្យដឹងថាល្បែងអាប៉ោងនិងហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅម្តុំនោះដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាទៅបង្រ្កាបឡើយ។ ប្រជាពលរដ្ឋដែលមានប្តីនិងកូនរងផលប៉ះពាល់ពីបនល្បែងទាំងនោះបាននិយាថា ទីតាំងល្បែងអាប៉ោងមួយកន្លែងនេះបានបើកដំណើរការស្ទើរតែ១២ម៉ោងចាប់ពីព្រឹករហូតដល់ព្រលប់និងលេងចាញ់ឈ្នះម្នាក់ៗអស់រាប់សិបលានរៀល ។លើសពីនោះទៅទៀតមេបនល្បែងអាប៉ោងដុះស្លែនិងថៅកែហ្គេមបាញ់ត្រីនៅប្លុកនោះបានអះអាងថា ពួកគេបានរត់ការបង់លុយឲ្យអាជ្ញាធរមានសមត្ថកិច្ចពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋានអស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាចុះបង្ក្រាបវង់ល្បែងរបស់គេបាននោះទេ … អានបន្ថែម មេប៉ុស្តិ៍ និងអធិការខណ្ឌដូនពេញស្ងាត់មាត់មិនហ៊ានបង្រ្កាបល្បែងស៊ីសងនៅក្រោយស្ថានទូតបារាំង?