ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសស្រាលខណៈពួកគេបានជិះម៉ូតូធ្លាក់ជង្ហុកដួលហើយត្រូវរថយន្តបើកមកកិនតែម្តង។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ស្ថិតភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះមឿង ស៊ីនឿន ភេទប្រុសអាយុ២០ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងស្នាក់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើលស្រុកសំរោងទង។ … អានបន្ថែម ស្លាប់ម្នាក់រងរបួសស្រាលម្នាក់ខណៈពួកគេជិះម៉ូតូធ្លាក់ជង្ហុកហើយរថយន្តមកកិន