ភ្នំពេញ៖ នៅចុងសប្តាហ៍នេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានចេញមុខប្រតិកម្មទៅកាន់ក្រុមហ៊ុនស្មាតអាស្យាតាដែលបានកាត់លេខដែលនាងកំពុងប្រើប្រាស់ទៅលក់ឲ្យអ្នកផ្សេងប្រើទៅវិញ។ ទោះជាយ៉ាងណាមិនបាន២៤ម៉ោងផង សារនេះត្រូវបានលុបចេញពីគណនីហ្វេសប៊ុករបស់នាងដែលមានអ្នកFollow ច្រើនជាង៣លាននាក់នោះ។ នេះគឺជាករណីលើកដំបូងដែលសិល្បករលំដាប់ប្រទេសបានចេញមុខរិះគន់ចំៗទៅកាន់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជានោះដែលប្រតិកម្មនេះបានធ្វើឡើងក្រោយពីក្រសួងសាមីបានចេញសេចក្តីប្រកាសមួយទៅកាន់ក្រុមហ៊ុននេះ។ តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាសរូបនេះបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដែលមានអ្នកFollow ច្រើនជាង៣លានគណនីនោះដោយនាងបានស្នើទៅក្រសួងប្រៃសណីយ៍ឱ្យជួយដោះស្រាយរឿងក្រុមហ៊ុនស្មាតដែលបានយកលេខទូរស័ព្ទរបស់នាងកាត់លក់ឱ្យគេបន្ត ខណៈដែលនាងកំពុងតែប្រើ។អ្នកនាង … អានបន្ថែម តារាចម្រៀងល្បី ពេជ្រ សោភា លុបសាររិះគន់ក្រុមហ៊ុនស្មាតរឿងកាត់លេខរបស់នាងដែលប្រើជាង១០ឆ្នាំទៅលក់ឲ្យអ្នកផ្សេង