👸🏻👑កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia 2020ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួមទស្សនាគាំទ្រជាច្រើន។ ទន្ទឹមគ្នានេះដែរកម្មវិធីក៏ទទួលបានទាំងការកោតសរសើរ និងរិះគន់មួយចំនួនផងដែរ។ … អាន​បន្ថែម 👸🏻👑កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់

ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

ភ្នំពេញ៖ បុរសដែលសង្ស័យថាបានបោកប្រាស់ប្រាក់យុវជនជាច្រើន ដោយសន្យាថានឹង ជួយឲ្យយុវជនទាំងនោះកំពុងរងការចោទប្រកាន់ពីក្រុមយុវជនជាច្រើនដែលពួកគេបាន ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីជំនាញដើម្បីធ្វើការស្រាវជ្រាវរកយុត្តិធម៌។ ថ្មីៗនេះមានការសង្ស័យលើផលិតកម្មDL ថាបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត … អាន​បន្ថែម ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

នៅពីក្រោយការផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងតក់ក្រហល់

ភ្នំពេញ៖ជិតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយស្រាប់តែ កម្មវិធីប្រកួតសម្រស់ Miss GrandCambodia 2020 ត្រូវធ្វើការផ្លាស់ប្តូរទីតាំងប្រកួតភ្លាមៗយ៉ាងតក់ក្រហល់គឺមុនពេល៣ថ្ងៃប៉ុណ្ណោះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់។ ​កម្មវិធីប្រកួត Miss GrandCambodia 2020 បានក្លាយជារបត់ថ្មីនៃព្រឹត្តិការណ៍ប្រកួតសម្រស់របស់កម្ពុជា បើទោះបីជាកម្មវិធីនេះលេចចេញរឿងចម្រូងចម្រាសច្រើនមែនប៉ុន្តែវានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កន្លងមកកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្យMiss GrandCambodia 2020គ្រោងឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិត នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះប៉ុន្តែត្រូវបានផ្លាស់ប្តូរ។ មានការបារម្ភជាច្រើនពីសំណាក់ទស្សនិកជនថានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រពិសេសអ្នកចូលទស្សនាដោយផ្ទាល់ ខណៈការប្រកួតត្រូវបានប្តូរទៅកាន់អគារ ព្រីមៀរសែនសុខជំនួសវិញ។ … អាន​បន្ថែម នៅពីក្រោយការផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងតក់ក្រហល់

ស្រស់សង្ហា ខ្លាំង! ម៉ុង ប៊ុនណូរ៉ា ក្នុងឈុតប្រណីតបុរាណខ្មែរនាសម័យលង្វែក

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រស់បអ្នកគាំទ្រតារាសម្តែង ម៉ុង ប៊ុនណូរ៉ា ក្រោយពីលោកបានគ្រង់ឈុតប្រណីតបុរាណ នាសម័យលង្វែកផងដែរ។ ក្រៅពីឈុតនេះលោកគ្រោងសហការជាមួយក្រុមអ្នកជំនាញច្នៃឈុតបុរាណដើម្បីបញ្ចេញឈុតមួយចំនួនបន្ថែមទៀត។ ​តារាសម្តែងរូបនេះលើកឡើងថា បើទោះបីជាមិនមែនជាលើកដំបូងដែលលោកបានគ្រងសម្លៀកបំពាក់បែបបុរាណខ្មែរ ប៉ុន្តែលើកនេះលោកទទួលបានអារម្មណ៍ថ្មីប្លែកមិនធ្លាប់មានព្រោះតែសម្លៀកបំពាក់ខ្មែរបុរាណឈុតនេះឆ្នៃយ៉ាងប្រណីតនិងស្រស់ស្អាតខ្លាំង។ លោកបន្តថា ឈុតនេះត្រូវបានរចនា ដោយលោក Meak Koun ។ … អាន​បន្ថែម ស្រស់សង្ហា ខ្លាំង! ម៉ុង ប៊ុនណូរ៉ា ក្នុងឈុតប្រណីតបុរាណខ្មែរនាសម័យលង្វែក

តារាកំប្លែង នាយឆ្អឹង ជួបទុក្ខធំក្រោយឪពុកបង្កើតទទួលមរណភាព

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០តារាកំប្លែង នាយឆ្អឹងបានបង្ហោះសារក្រៀមក្រំមួយអំពីមរណភាពរបស់ឪពុក។ សពត្រូវបានតំកល់ធ្វើបុណ្យនាសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​សាររំលែកទុក្ខដ៏ក្រំចំពោះតារាកំប្លែងនាយឆ្អឹង ត្រូវបានបង្ហោះព្រោងព្រាតក្រោយពីឪពុកបង្កើតរបស់លោកទទួលមរណភាព។ នាយឆ្អឹងក៏បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងកម្សត់ថា”មុននេះបន្តិចលោកឪពុកខ្ញុំគាត់បានទៅចោលខ្ញុំហើយ សូមលោកពុកទៅឲ្យបានសុខ។ … អាន​បន្ថែម តារាកំប្លែង នាយឆ្អឹង ជួបទុក្ខធំក្រោយឪពុកបង្កើតទទួលមរណភាព

យុវជនចង់ក្លាយជាតារាល្បីសូមប្រុងប្រយ័ត្នល្បិចបោកថ្មីមួយនេះ!

​ភ្នំពេញ៖ លេចចេញករណីបោកប្រាស់ថ្មីមួយដោយការប្រើ គណនីយហ្វេសប៊ុកមិនពិតដោយបានប្រើប្រាស់រូបថតផលិតករភាពយន្តនៃស្ថានីយទូរទស្សន៍របស់ប្រទេសថៃម្នាក់ឆាតទៅកាន់យុវជនដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហាឲ្យមកធ្វើការដាក់ពាក្យដោយសន្យាថានឹងផ្តល់ការងារសិល្បៈជាច្រើនជុំវិញការថតភាពយន្ត និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាឱកាសជួយឲ្យពួកគេរកប្រាក់កម្រៃបានរាប់រយដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ។ ​ការបែកធ្លាយករណីនេះត្រូវបានទម្លាយឲ្យដឹងពីក្រុមយុវជនដែលធ្លាប់រងគ្រោះព្រោះជឿជនឆបោកទាំងនោះ។ ពួកគេលើកឡើងថាគណនីយហ្វេសប៊ុកដែលគេសង្ស័យថាជាការបោកប្រាស់ពួកគេនេះមានឈ្មោះជាភាសាខ្មែរថា”នឹងទីផ្សារស្ពតពាណិជ្ជកម្ម អ្នកបង្ហាញម៉ូត” … អាន​បន្ថែម យុវជនចង់ក្លាយជាតារាល្បីសូមប្រុងប្រយ័ត្នល្បិចបោកថ្មីមួយនេះ!

ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ

ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។រូបថតដ៏ទាក់ទាញជាច្រើនសន្លឹកត្រូវបានបង្ហាញជាមួយនឹងសម្រស់ស្រស់ផូរផង់គួរឲ្យចាប់អារម្មណ៍ទោះបីជិតគ្រប់ខែហើយក៏ដោយ។ ទីបំផុតកូនក្នុងផ្ទៃរបស់តូតាពេលនេះមានវ័យជាង៧ខែ ខណៈដែលទើបនឹងរៀបការបាន៦ខែប៉ុណ្ណោះហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលជាសាកលនៃជំងឺកូវីដ-១៩ដ៏ស្រួចស្រាវនោះក៏ដោយ។ទោះជាយ៉ាងណាមិនមានការរិះគន់ណាមួយនោះទេ ចំពោះការមានផ្ទៃពោះមុនរៀបការនេះ ស្របពេលដែលមានសិល្បករជាច្រើនបានជ្រើសរើសរួមរស់ជាមួយគ្នាទាំងមិនទាន់រៀបការក៏មានរហូតសិល្បករខ្លះបានមានផ្ទៃពោះទាំងមិនទាន់រៀបការផងដែរ។ រូបថតផ្អែមល្ហែម និងយកចិត្តទុកដាក់ពីស្វាមី កាន់តែធ្វើឲ្យ តារាស្រីរូបនេះទទួលបានការសរសើរពីភព្វសំណាងរបស់នាងខ្លាំងដែលបានស្វាមីពូកែយកចិត្ត និងមានជំនាញលើការងាររកស៊ីច្រើនមុខផងដែរ។ ​គេចាំបានថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture  ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនិងបានចូលរោងការកាលពីរថ្ងៃទី១៦ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញក្រោមមានភ្ញៀវប្រមាណជាង១ពាន់នាក់។ ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជា បើកកសិដ្ឋានចិញ្ចឹមសត្វ ភោជនីយដ្ឋាន ហាងលក់មាសពេជ្រ និងផលិតផលអនឡាញផ្ទាល់របស់នាងជាដើម៕       … អាន​បន្ថែម ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ

ជា វិបុល សាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា

ភ្នំពេញ ៖ ពិធីករ លោក ជា វិបុល បានប្រកាសនូវដំណឹង សុំឃ្លាតឆ្ងាយពីសិល្បៈមួយរយៈដើម្បីសាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះតែមិនដែលបានលឺលោកបង្ហើបម្តងណាសោះ។ ​ពិធីបួសក្នុងរយៈពេលខ្លីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០នាវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ព្រះតេជគុណបានបញ្ជាក់ដោយសំណេរជ្រះថ្លាជូនបុណ្យដល់ញាតិមិត្តថា៖«សូមអនុមោទនាបុណ្យដោយថ្លៃថ្លានៃការបួសរបស់ខ្ញុំបាទដែលកើតចេញពីសទ្ធានៃការបួសនេះ សូមអោយកើតជាកុសលដល់ ញាតិ មិត្តបងប្អូនទាំងឡាយ សូមលាចាកឆ្ងាយមួយរយៈដើម្បីបំពេញបុណ្យនៅក្នុងព្រះពុទ្ធសាសនា»។ ព្រះតេជគុណ  ក៏បានបន្តដោយពាក្យពេចន៍អរគុណដល់សាច់ញាតិក្នុងការសម្រេចបំណងរបស់ខ្លួនថា៖ «សូមអរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនប្រពន្ធកូនដែលបានចូលរួមអនុមោទនាបុណ្យ»។ ជាមួយគ្នានេះដែរ អ្នកនាង គង់ សុជាតិ ជាភរិយាក៏បានបង្ហោះសារបន្ថែមនូវពាក្យពេចន៍បង្ហាញមោទកភាពក្នុងការសាងផ្នួសរបស់ស្វាមីថា៖«សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។ ដំណឹងដ៏ល្អនេះក៏ទទួលបានការសាទរ និងចូលរួមអនុមោទនាបុណ្យពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយពាក្យពេចន៍គោរពថា៖ «សាធុៗដោយជ្រះថ្លា សូមអនុមោទនាលោកបង»៕ដោយ៖ វឌ្ឍនា          អាន​បន្ថែម ជា វិបុល សាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា

ក្រៅពីមិនអាចធ្វើឲ្យកក្រើកបាន បទចម្រៀង៤បទរបស់ព្រាប សុវត្ថិ ក្លាយជាអាយ៉ៃឆ្លើយឆ្លងរវាងទស្សនិកជន និងផលិតករ

ភ្នំពេញ៖ ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងព្រាប សុវត្ថិ អាចស្ងប់ចិត្តបាននៅឡើយបើទោះបីជាបទចម្រៀងប្រមាណ៤បទបន្ទាប់របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងឱកាសភ្ជុំបិណ្ឌកន្លងទៅនេះមិនអាចផ្ទុះកក្រើកខ្លាំងដូចការរំពឹងទុក។ វាក៏បានក្លាយជាប្រធានបទសម្រាប់ទស្សនិកជន និងផលិតករធ្វើការជជែកវែកញែកគ្នាជាហូរហែផងដែរ។ បន្ទាប់ពីភ្ជុំបិណ្ឌរួចមែនប៉ុន្តែការជជែកវែកញែករឿងបទចម្រៀងទាំង៤បទរបស់តារាចម្រៀងរូបនេះត្រូវបានទស្សនិកជនរិះគន់ថាជាបទចម្រៀងដែលគុណភាពនៃការផលិតនៅមានកម្រិតមិនទាន់សាកសមទៅនឹងកេរ្ដិ៍ ឈ្មោះរបស់លោក។ ត្រឹមតែទទួលបានបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ប៉ុន្តែហាក់មិនទាន់អាចបំពេញចិត្តអ្នកគាំទ្របាន … អាន​បន្ថែម ក្រៅពីមិនអាចធ្វើឲ្យកក្រើកបាន បទចម្រៀង៤បទរបស់ព្រាប សុវត្ថិ ក្លាយជាអាយ៉ៃឆ្លើយឆ្លងរវាងទស្សនិកជន និងផលិតករ

តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

អន្តរជាតិ៖ គូស្វាមីភរិយារវាងលោក DingDong និង Marian Rivera ហៅក្រៅ ម៉ារីម៉ា ក្រៅពីជាប់ឈ្មោះជា គ្រួសារមានមុខមាត់ស្អាតប្រចាំប្រទេសហ្វីលីពីនហើយ … អាន​បន្ថែម តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ គេសង្កេតឃើញតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ពួកគេជាបន្តបន្ទាប់។ សម្លៀកបំពាក់ប្រពៃណីសម្រាប់តារាស្រី៤ដួងខាងក្រោមនេះបានក្លាយជាទីចាប់អារម្មណ៍ផងដែរខណៈកាន់តែធ្វើឲ្យរូបសម្រស់របស់ពួកគេកាន់តែស្រស់ស្អាតបែបសុភាពរាបសារសមជានារីខ្មែរ។ ​ទី១-គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា។ ទោះមានស្វាមី និងកូនប្រុសម្នាក់ប៉ុន្តែរូបរាងរបស់តារាស្រីរូបនេះនៅមិនមានការផ្លាស់ប្តូរនោះដែរ។ ក្នុងសម្លៀកបំពាក់បែបហូលត្បាញដោយស្នាដៃកូនខ្មែរអមដោយអាវប៉ាក់ពណ៌ស … អាន​បន្ថែម ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ

ភ្នំពេញ៖ មានលេចចេញករណីមិនប្រក្រតីមួយបានកើតមានឡើងជាច្រើនឆ្នាំមកហើយលើផលិតកម្មDL ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធធ្វើចំណាត់ការ។ នោះគឺជាករណីសង្ស័យថា ផលិតកម្មនេះបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ ​ករណីសង្ស័យលើផលិតកម្មដែលគេមិនសូវស្គាល់ថាបានផលិតស្នាដៃដុំកំភួនលើវិស័យសិល្បៈនេះបានកើតមានឡើងក្រោយពីមានយុវជនមួយចំនួនបានបញ្ចេញសារ និងទម្លាយរឿងរ៉ាវបោកប្រាស់របស់ផលិតកម្មនិងស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការស៊ើបអង្កេតករណីមួយនេះ។ ​យុវជនម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថាយុវជនជាច្រើនបន្តបន្ទាប់បានឃើញការប្រកាសជ្រើសរើសតារាស្ទើគ្រប់ជំនាញទាំងអស់នៅលើ FaceBook Page របស់ផលិតកម្មខាងលើក៏បានទាក់ទងដើម្បីធ្វើការដាក់ពាក្យចូលរៀនដោយពាក្យនោះត្រូវយកទៅដាក់ផ្ទាល់នៅទីស្នាក់ការផលិតកម្មនៅខាងក្រោយព្រះបរមរាជវាំងខណៈម្នាក់ៗត្រូវបង់៥ម៉ឺនរៀលដើម្បីចូលរៀនជំនាញដែលចង់រៀនប៉ុន្តែអស់រយៈពេលជាច្រើនខែដែលមិនដែលបានទទួលដំណឹងអ្វីសោះខណៈការហៅទូរស័ព្ទទំនាក់ទំនងទៅកាន់ថៅកែផលិតកម្មខាងលើមិនសូវចូល ពេលខ្លះចូលក៏ចេះតែនិយាយលើកពេលនេះពេលនោះមិនចេះចប់។ មានការលើកឡើងដែរថាមានយុវជនជាច្រើនបានចាញ់បោកផលិតកម្មខាងលើព្រោះតែបានដាក់ពាក្យរួចហើយប៉ុន្តែមិនមានឱកាសរៀនជំនាញទាំងនោះ ឬការចូលសម្តែងដូចការសន្យារបស់បុរសម្នាក់ដែលអះអាងថាខ្លួនជាចាងហ្វាងផលិតកម្មនោះទេ។ ប្រភពដដែលបានបន្តថាលោក ប្រភពដដែលលើកឡើងដែរថាមានអ្នកទៅដាក់ពាក្យជាច្រើនចង់ឃើញថ្នាក់រៀន និងស្ទីតយោសម្រាប់ការផលិតភាពយន្តឬបទចម្រៀង ប៉ុន្តែពួកគេមិនដែលបានឃើញនោះទេ។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្មដោយភាគីផលិតកម្មលើកឡើងថាអាចនឹងទទួលបានប្រាក់កម្រៃពីការថតប្រមាណ១៧០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវឲ្យខ្លួនធ្វើការកក់សម្លៀកបំពាក់បែបបុរាណចំនួន៤ឈុតដើម្បីថត៤ថ្ងៃជាប់ៗដែលក្នុងមួយឈុតត្រូវជួលក្នុងតម្លៃ៤០ដុល្លារអាមេរិកប៉ុន្តែដល់ថ្ងៃថតបែជាត្រូវខាងផលិតកម្មនោះលើកថ្ងៃថតពីមួយថ្ងៃទៅមួយថ្ងៃដែលពេលខ្លះលោកត្រូវទៅចាំជួបចាប់តាំងពីព្រឹកដល់ល្ងាចហើយមិនបានលទ្ធផល ខណៈទំនាក់ទំនងទៅកាន់បុរសជាថៅកែផលិតកម្មនោះក៏ចេះតែលើកពេលនិងបញ្ជាក់ថារវល់រហូត ទើបលោកនឹកសង្ស័យថាជាការគេចវេសមិនទទួលខុសត្រូវនិងជារឿងបោកប្រាស់ប៉ុណ្ណោះ។ពួកគេស្នើឲ្យក្រសួងមន្ត្រីពាក់ព័ន្ធធ្វើការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីមួយនេះដើម្បីបញ្ចៀសឲ្យយុវជនជៀសផុតពីការចាញ់បោកជនឆ្លៀតឱកាសនិងនាំឲ្យជះឥទ្ធិពលមិនល្អក្នុងសង្គមសិល្បៈ។ ​គួរបញ្ជាក់ដែរថាកន្លងទៅក៏មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មឈ្មោះ DL នេះបានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ»ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារនិងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្សៅប៉ុណ្ណោះប៉ុន្តែរូបភាពដែលគេសង្ស័យថាជាការក្លែងបន្លំនេះនៅតែមានដដែល៕          ដោយ ៖វឌ្ឍនា អាន​បន្ថែម យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ