ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពី តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមរៀបរាប់ពីភាពឈឺចាប់មួយចំនួនពិសេសមូលហេតុនៃការបែកបាក់ស្វាមីជាជនបរទេស ព្រោះមានអ្នកទីបី។ តបទៅនឹងសារដែលផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនេះអតីតស្វាមីនាងលក្ខណ៍ លោកMorten Kvammen បានចេញលិខិតស្រាយបំភ្លឺជុំវិញរឿងនេះ ឲ្យសារធារណៈជនបានដឹងដើមចមច្បាស់វិញម្តង។ កន្លងទៅដោយសារមិនអាចទ្រាំនិងពាក្យចោទជជីកសួរពីអ្នករួមអាជីព និងសាច់ញាតិបានទៀតនោះ ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍បានដាច់ចិត្តបញ្ជាក់រឿងរ៉ាវខ្លះនៅពីក្រោយការចែកផ្លូវគ្នាដើរជាមួយស្វាមី។ពេលកន្លងទៅនាងមិនដែលរំលឹក ឬទម្លាយអ្វីស៊ីជម្រៅពាក់ព័ន្ធជីវិតគូរដែលបែកបាក់ ឲ្យមហាជនបានដឹងឡើយ បានត្រឹមសម្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារឲ្យមហាជនបានឃើញដោយគ្រាន់តែបង្ហើបថា ដោយសារទ្រាំរស់នៅជាមួយគ្នាទៀតលែងបានទើបសម្រេចចិត្តផ្តិតមេដៃលែងលះតាមសំណើររបស់អតីតស្វាមី។ តារាស្រីរូបនេះបានដាច់ចិត្តបង្ហោះសារដែលបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានអ្នកទីបីជ្រៀតជ្រែកទើបធ្វើឲ្យជីវិតគ្រួសាររបស់នាងមានបញ្ហារហូតឈានដល់ការបែកបាក់ដូចសព្វថ្ងៃ។នាងថាអតីតស្វាមីគេងឱបមនុស្សស្រីថ្មីទាំងមិនដែលទំនាក់ទំនងរកកូន និងគ្មានផ្តល់ប្រាក់សូម្បីមួយសេន ។ ទោះជាយ៉ាងណា ក្រោយពេលបានដឹងអំពីការរៀបរាប់ប្រាប់មហាជននេះអតីតស្វាមីរបស់ទូច ស្រីលក្ខណ៍ ចេញមុខមកបរិយាយសារស័ព្ទជាច្រើនពាក់ព័ន្ឋការដើរដល់ផ្លូវបំបែក ។ នៅក្នុងលិខិតនោះបកស្រាយជាភាសាខ្មែរ និងអង់គ្លេស ដោយអតីតស្វាមីទូច ស្រីលក្ខណ៍លើកឡើងថា នាងព្យាយាមមិនឲ្យលោកបានជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាឲ្យនាងបានរស់នៅសព្វថ្ងៃ។ លោកបានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និងមានទំនាក់ទំនងរួមគ្នាជាមួយបុរសសាច់ដុំដូចក្នុងរូបនោះ តាំងពីអំឡុងខែ១២ ឆ្នាំ២០១៩មក។ពោលគឺក្នុងពេល ដំណឹងលែងលះមិនទាន់បានដឹងឮ ។ លិខិតដដែលអះអាងដែរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែកលើឆាកតន្ត្រី ដើម្បីកាន់តែឲ្យគេមើលឃើញ លោកថា ជាភាគីមិនល្អ។ លោក Morten Kvammen បានលើកឡើងទៀតថា ការដែលនាងចោទថា លោកឈប់ស្រឡាញ់កូន និងបោះបង់នាង មិនផ្តល់លុយកាក់ គឺជារឿងមិនពិត គឺចង់តបទៅវិញថា អ្នកនាងមានស្នេហាថ្មីនិងចង់បែកបាក់ជាមួយលោកមុនទើប ក្លាយជាមូលហេតុនៃការ ប្រេះឆានេះឡើង។ ទូច ស្រីលក្ខណ៍នៅមិនទាន់មានប្រតិកម្មខ្លាំងៗចំពោះការបកស្រាយបំភ្លឺរបស់អតីតស្វាមីនៅឡើយ ដោយនាងលើកឡើងថាគឺជារឿងមិនពិត … អានបន្ថែម អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់