ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”
ភ្នំពេញ៖ មានការរិះគន់ខ្លាំងៗទៅកាន់ផលិតកម្មសាន់បន្ទាប់ពីផលិតកម្មនេះបានបញ្ចេញបទចម្រៀងថ្មីមួយក្រោមចំណងជើងថា ”ស្រលាញ់BTSពេញបេះដូង” ដែលច្រៀងដោយតារាចម្រៀងចំណូលថ្មីម្នាក់។ ការរិះគន់គឺព្រោះតែបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញ។ ស្វាគមន៍តារាចម្រៀងចំណូលថ្មីកញ្ញា ម៉ានីតា ផលិតកម្មសាន់ដេបានបញ្ចេញ បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ។ ចេញមិនបានប៉ុន្មានម៉ោងផងបទចម្រៀងដែលត្រូវបានផ្សាយនៅលើគណនីយហ្វេសប៊ុក និងChanel Youtube ផ្លូវការរបស់ផលិតកម្មនោះ ត្រូវបានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជន។ អ្នករិះគន់បានធ្វើការចែករំលែក(Share) និងបញ្ចេញយោបល់(Comment) អមដោយពាក្យដៀមដាមវាយប្រហាខ្លាំងៗមានដូចជា ជាផលិតកម្មមានវ័យចំណាស់មួយប៉ុន្តែបង្កើតស្នាដៃមិនមានគុណភាពខ្សោយជាងផលិតកម្មតូចៗដែលទើបបង្កើតថ្មី។ ក្រៅពីនោះមានការលើកឡើងថាជាការច្រៀងបែបសូត្រមេសូត្រទៅតាមការជ្រួលជ្រើមរបស់អ្នកគាំទ្រតារាចម្រៀងកូរ៉េក្រុមBTSនោះ … អានបន្ថែម ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”