ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាហាក់មានសន្ទុះលឿន ក្រោយពីមហាជនបានគាំទ្រខ្លាំង ព្រោះជាឱកាសក្នុងការលើកមុខមាត់ស្ត្រីកម្ពុជាលើឆាកអន្តរជាតិពិសេសនាំយកនូវវប្បធម៌ប្រពៃណីខ្មែរទៅបង្ហាញលើវេទិកាប្រកួតទាំងនោះ។ ស្របពេលដែលកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០បានបញ្ចប់ភ្លាម ដំណឹងនៃការប្រកាសឲ្យបេក្ខនារីដែលមានទំនុកចិត្តអាចដាក់ពាក្យចូលរួមប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១ភ្លែត។ ទន្ទឹមនឹងនេះក្រុមអ្នកគាំទ្រវិស័យកញ្ញាឯករួមទាំងគណនីហ្វេសប៊ុកដែលគាំទ្រវិស័យនេះបានចាប់ផ្តើមបញ្ចេញមុខបេក្ខភាពដែលខ្លួនពេញចិត្ត និងជឿជាក់ថាពួកគេមានសមត្ថភាពពេញលេញក្នុងការក្លាយជាកញ្ញាឯកតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ការប្រកាសជ្រើសរើសបេក្ខនារីថ្មីនេះក៏ស្របពេលដែលប្រទេសជិតខាងបានបញ្ចេញមុខបេក្ខភាពរបស់ខ្លួនរួចជាស្រេចហើលដែរដើម្បីបន្តឈានទៅប្រកួតកម្មវិធីដ៏សម្បើមនេះ។ អ្វីដែលកាន់តែពុះកញ្ជ្រោលខ្លាំងនៅកម្ពុជានាពេលនេះគឺការទម្លាយមុខមាត់ អត្តសញ្ញាណរបស់បេក្ខនារីមួយចំនួន … អានបន្ថែម យុវតីស្រស់សោភាជាច្រើនរូបត្រូវបានអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១នេះ