សេង មង្គល ទទូលស្គាល់ថា បានបែកបាក់គូស្នេហ៍នារីវ័យក្មេងនោះហើយ

កន្លងមកលេចចេញរូបភាព និងភាសាស្នេហាផ្អែមជាងមេស្ករនោះធ្លាប់ ត្រូវបានលោកបង្ហោះជាមួយនឹងនារីវ័យក្មេងស្រស់សោភាឈ្មោះ តីតី រហូតលោកថែមទាំងហៅនារីវ័យក្មេងរូបនេះជាប្រពន្ធពេញៗមាត់ផងដែរ។ ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់មួយរយៈធំ បានបង្កើតឲ្យលេចចេញការ ជជែកគ្នាក្នុងចង្កោមអ្នកសិល្បៈ និងមានការជជីកគ្នាសួរគ្នាពីក្រុមអ្នកគាំទ្រលោកផងដែរ រហូតពួកគេបានដាក់ក្តីសង្ស័យថា … អាន​បន្ថែម សេង មង្គល ទទូលស្គាល់ថា បានបែកបាក់គូស្នេហ៍នារីវ័យក្មេងនោះហើយ

មានមុខមាត់ស្រដៀងតារាកូរ៉េហើយ គឹម មីនយុន ពូកែទាំងច្រៀងនិងរាំថែមទៀត

ភ្នំពេញ៖ កន្លងទៅលោក គឹម មីនយុន ធ្វើឲ្យ​មានការយល់ច្រឡំខ្លះថាជាតារាចម្រៀង ឬតារាសម្តែងពីប្រទេសកូរ៉េ ព្រោះតែលោកមុខមាត់ស្រដៀងគ្នាទៅនឹងតារាអាស៊ីនៃប្រទេសមួយនេះដែលសូម្បីតែការតុបតែងខ្លួន ស្លៀកពាក់ ក្បាច់រាំ ក៏គេស្ទើតែច្រឡំផងដែរ។ ​គឹម មីនយុន ធ្លាប់បានធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈការបញ្ចេញសមត្ថភាពសិល្បៈមួយចំនួនជាបន្តបន្ទាប់ពិសេសស្នាដៃសម្តែងក្នុងភាពយន្តភាគ និងស្នាដៃបទចម្រៀងទាំងភាសាខ្មែរ និងអង់គ្លេសមានដូចជាបទ”លង់ស្នេហ៍អូនហើយ” បទ”អ្នកថ្មី” បទ I’m … អាន​បន្ថែម មានមុខមាត់ស្រដៀងតារាកូរ៉េហើយ គឹម មីនយុន ពូកែទាំងច្រៀងនិងរាំថែមទៀត

សែនសោកស្តាយម្ចាស់បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា”ដែលកំពុងល្បីលើTik Tok គឺអ្នកស្រី កាក់ ចន្ធី បានទទួលមរណភាព២ឆ្នាំមុនដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា” បាននិងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមនានា ពិសេស Tik Tokក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះជាយ៉ាងណាម្ចាស់សំនៀងដ៏ពិរោះប្លែកនេះគឺជាអ្នកចម្រៀងឈ្មោះ កាក់ ចន្ធី ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺម្ចាស់បទចម្រៀងមួយនេះបានទទួលមរណភាពហើយកាលពីឆ្នាំ២០១៨ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ​នៅតាមផ្ទះ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួនក៏បានលើកយកបទចម្រៀងនេះមកច្រៀង និងមានអ្នកច្រៀងតាមប៉ុន្តែមានមនុស្សមិនច្រើនឡើយដែលបានស្គាល់ពីម្ចាស់សំនៀងដើម។តាមការពិតអ្នកនាង កាក់ ចន្ធី គឺ​ជា​តារា​ចម្រៀង​ល្បីនិយមច្រៀងបទ​ចម្រៀង​ចង្វាក់ រ៉ុកខេនរ៉ូល និងធ្លាប់​មាន​ប្រវត្តិ​កម្សត់ បាន​បាត់​បង់​ជីវិត​អស់​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​ហើយ ដោយ​បន្សល់​តែ​បទ​ចម្រៀង​ជា​ច្រើន ដែល​ក្នុង​ចំណោម​នោះ មាន​ខ្លះ បាន និង​កំពុង​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Tik Tok។ ជាការសោកស្តាយដែលបទចម្រៀងរបស់អ្នកនាងដែលកំពុងទទួលបានការគាំទ្រច្រើនបែបជាមិនត្រូវបានបង្ហាញមុខលើឆាកតន្ត្រីច្រើនទៅវិញ។  អ្នកនាង បានបាត់បង់ជីវិតក្នុងវ័យ៣៨ឆ្នាំគួរឲ្យសោកស្ដាយ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីអំឡុងខែ មីនា ២០១៨គ្រាដែលតារាចម្រៀងខ្មែររូបនេះ បានធ្វើដំណើតាមម៉ូតូកង់បី pass app មកដល់ស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏មានរថយន្តម៉ាក ព្រុសមួយគ្រឿងជិះឡើងលឿនមកបុកម៉ូតូកង់បីដែលមានអ្នកនាង ជិះលើនោះបណ្តាលអ្នកនាង មានគ្រោះថ្នាក់ធ្ងន់រហូតដល់ស្លាប់។ កន្លងទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី រ៉ុកខែនរ៉ូល កាក់ ចន្ធី  ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នេះផងដែរ។ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ អមដោយសារលើកសរសើរពី ទេពកោសល្យផ្នែកចំរៀង តន្ត្រីរបស់ចន្ធី បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើកហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្ត្រីសម័យរបស់ខ្មែរ។ រសជាតិថ្មីទាំងអត្ថន័យ … អាន​បន្ថែម សែនសោកស្តាយម្ចាស់បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា”ដែលកំពុងល្បីលើTik Tok គឺអ្នកស្រី កាក់ ចន្ធី បានទទួលមរណភាព២ឆ្នាំមុនដោយគ្រោះថ្នាក់ចរាចរណ៍

តារាហូលីវូដ​អ្នកស្រី Angelina Jolie គ្រងឈុតប្រពៃណីខ្មែរ មេីលទៅគួរឲ្យ…

អន្តរជាតិ៖​ តារាសម្តែងក្នុងខ្សែភាពយន្តហូលីវូដ​ដ៏ល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ មួយរូបគឺអ្នកស្រី  Angelina Jolie​ បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងសមសួន ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្ត ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់មហាជនខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតសមរម្យ។ … អាន​បន្ថែម តារាហូលីវូដ​អ្នកស្រី Angelina Jolie គ្រងឈុតប្រពៃណីខ្មែរ មេីលទៅគួរឲ្យ…

គគ្រឹកគគ្រេងមិនធម្មតាមង្គលការ ប៉ែន ស្រីពេជ្រ យប់មិញ

ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យបានប្រមាណជិត១ឆ្នាំ ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស អ្នកនាងប៉ែន ស្រីពេជ្រ បានដឹកដៃបុរសកំពូលស្នេហ៍ ចូលរោងការជាផ្លូវការហើយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ។ ពិធីជប់លៀងធំធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់ដោយមានការចូលរួមច្រើនកុះករដោយសិល្បករសិល្បការិនី ជាច្រើន។ ​ស្រីពេជ្រគឺជាពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសក្នុងកម្មវិធីប្រគំតន្ត្រីមួយចំនួនដែលឧស្សាហ៍ចាប់ដៃគូជាមួយលោក រ៉ាស៊ី លោកជា វិបុល និងលោក វិសាលជាដើម។ នាងនិងគូស្នេហ៍ បានស្គាល់គ្នា និងមើលចិត្តថ្លើមគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ហើយទើបបានភ្ជាប់ពាក្យនឹងគ្នានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ។ពិធីការិនីនិងតារាសម្ដែងស្រអែមស្រស់ រូបនេះ រីករាយជាខ្លាំងនៅពេលដែលនាងគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ហើយមានមិត្តរួមអាជីពជាច្រើនបានទៅអបអរសាទរនៅថ្ងៃពិសេសរបស់នាង។ នេះចាត់ទុកថាជាពិធីមង្គលការទ្រង់ទ្រាយធំរបស់សិល្បករខ្មែរបន្ទាប់ពីលេចចេញជំងឺកូវីដ១៩ចាប់តាំងពីដើមឆ្នាំ២០២០មក ខណៈដែលមានសិល្បករមួយចំនួនបានលុបចោល និងខ្លះបានត្រឹមតែជាការជួបជុំសាច់ញាតិជិតដិតរៀបចំពិធីសែនព្រេន មួយចំនួនបង្គ្រប់កិច្ចប៉ុណ្ណោះព្រោះតែពួកគេមិនចង់រំលងពាលាល្អនិងទទួលយកគ្នាជាប្តីប្រពន្ធមានចាស់ទុំដឹងលឺនិងស្របទៅតាមប្រពៃណីខ្មែរបុរាណផងដែរ។ មានការបញ្ជាក់ដែរថាពិធីមង្គលការពិធីការិនីរូបនេះក៏មានការចូលរួមច្រើនកុះករពីសំណាក់ក្រុមមន្ត្រី និងអ្នកជំនួញមានមុខមាត់ព្រោះតែស្វាមីនាងត្រូវបានគេស្គាល់ជាកូនប្រុសមន្ត្រីរាជការនិងអ្នកជំនួញល្បីឈ្មោះម្នាក់ផងដែរ។ ពិធីការិនីសម្បុរស្រអែមស្រប់រូបនេះធ្លាប់លើកឡើងដែរថាក្រោយរៀបមង្គលការនាងនៅតែបន្តការងារសិល្បៈជាធម្មតា ខណៈដែលកូន​កំលោះជាស្វាមី​ដែល​មាន​ឈ្មោះ​ថា ឆេង ពន្លក​នេត្រា គឺជា​អ្នក​ធ្វើ​ការ​ផ្នែក​ទីផ្សារ ៕                   … អាន​បន្ថែម គគ្រឹកគគ្រេងមិនធម្មតាមង្គលការ ប៉ែន ស្រីពេជ្រ យប់មិញ

តោះពួកយើងបើទំនេរនាំគ្នាមករៀនMake Up សាមញ្ញៗបែបតារាស្រីទាំងនេះ

ថៃ ៖ ដូចដែរអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកទាំងមូលកំពុងតែជួបបញ្ហាមួយដែរមិនទាន់ដោះស្រាយរួច ក្នុងឆ្នាំថ្មីនេះគឺ វីរុស Covid-19 ។ បើទោះបីជាមាន ការបង្ហាញថា វ៉ាក់សាំងការពារជំងឺត្រូវបានរកឃើញហើយក៏ដោយ តែយើងនៅតែឃើញបណ្តាប្រទេសធំៗដូចជា អាមេរិក … អាន​បន្ថែម តោះពួកយើងបើទំនេរនាំគ្នាមករៀនMake Up សាមញ្ញៗបែបតារាស្រីទាំងនេះ

ការនិយាយភាសាអង់គ្លេស និងភាសាបារាំង របស់ រ៉េត សារីតា ទទួលបានការសរសើរពីសារព័ត៌មានអន្តរជាតិមួយ(មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការសរសើរជាច្រើនពីបណ្តាញសារព័ត៌មានស្តីពីកញ្ញាឯកដែលបានផ្តោតអារម្មណ៍មកលើកញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០។ បង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីក្រោយពីគេហទំព័រសារព័ត៌មានរបស់ប្រទេសហ្វីលីពីនមានឈ្មោះថា Sash Factor  ដែលគេស្គាល់ថាជាសារព័ត៌មាននិងគេហទំព័រផ្សព្វផ្សាយអំពីកញ្ញាឯកនៅជុំវិញពិភពលោកនោះ បានថ្លែងការកោតសរសើរ និងបានធ្វើការកាត់តនូវការនិយាយជាភាសាអង់គ្លេស និងភាសាបារាំង របស់បវរកញ្ញាចក្រវាឡកម្ពុជា រូបនេះផងដែរ។ ការកាត់តអមដោយពាក្យសរសើរលើកទឹកចិត្តថានាងគឺជានារីដ៏ស្រស់ស្អាត … អាន​បន្ថែម ការនិយាយភាសាអង់គ្លេស និងភាសាបារាំង របស់ រ៉េត សារីតា ទទួលបានការសរសើរពីសារព័ត៌មានអន្តរជាតិមួយ(មានវីដេអូ)

«ឱភ្នំពេញអើយ»ចម្រៀងដែលនាំឲ្យអ្នកស្តាប់នឹកស្រណោះជីវិតប្រជាជនខ្មែរនារបបខ្មៅងងឹត

ភ្នំពេញ​៖​ អ្នកធ្លាប់ឆ្លងកាត់ជិវិតដ៏កម្សត់វេទនា ក្នុងរបបខ្មែរក្រហមពិតជាទប់អារម្មណ៍មិនក្តុកក្តួលមិនបានឡើយ ក្រោយពីបានស្តាប់ បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» បើទោះបីជាបទនេះបាន​ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពីតថភាពមួយជ្រុងតូច ​នៃការងើបផុតភ្លាមពីរបបដ៏ខ្មៅងងឹតនោះក៏ដោយ។ បើយោងតាមឯកសារមួយបានបង្ហាញថា បទ«ឱភ្នំពេញអើយ»ច្រៀងដោយអ្នកស្រី … អាន​បន្ថែម «ឱភ្នំពេញអើយ»ចម្រៀងដែលនាំឲ្យអ្នកស្តាប់នឹកស្រណោះជីវិតប្រជាជនខ្មែរនារបបខ្មៅងងឹត

ពរពោះកូនដំបូងជាង៧ខែមែនក៏ សូដា នីតា និងយុទ្ធ ឋានៈ បន្តរក្សាជំហររៀបការនៅ៣ឆ្នាំក្រោយ

ភ្នំពេញ៖ ប្រកាសបើកចំហរចំណងស្នេហ៍ត្រឹមជាង២ខែប៉ុណ្ណោះតារាចម្រៀង និងសម្តែង សូដា នីតា និងលោក យុទ្ធឋានៈ មានដំណឹងល្អហើយគឺការទទួលបានតំណក់ឈាមរួមគ្នាមានវ័យជាង៧ខែហើយ ហើយកូនក្នុងផ្ទៃ សូដា នីតាគឺជាកូនប្រុសថែមទៀតផង។ ទោះជាយ៉ាងណាពួកគេបន្តប្រកាន់ជំហររួមរស់នឹងគ្នាបន្តរហូតដល់៣ឆ្នាំក្រោយទើបចូលរោងការ។ តារាចម្រៀង និងសម្តែង សូដា នីតា និងលោក យុទ្ធឋានៈ ធ្លាប់បានលេចចេញដំណឹងភ្ជាប់ពាក្យដោយស្ងាត់ៗរហូតអ្នកទាំងពីរបានប្រកាសពីចំណងស្នេហ៍ដោយបើកចំហរកាលពីអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅដោយពួកគេលើកឡើងថាការស្រលាញ់កើតចេញពីក្តីអាណិត និងការព្យាយាមធ្វើល្អដាក់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាតំណក់ឈាមរួមគ្នានេះនឹងអាចជម្រះមន្ទិលនិងពាក្យលេចលឺផងដែរថា ស្នេហារបស់ពួកគេគឺជាស្នេហាបែបលេងសើច ឬស្នេហាមួយឆាវដែលមិនមានភាពច្បាស់លាស់នោះ។ សូដា នីតា និងយុទ្ធ ឋានៈបានរៀបចំសែនព្រេនភ្ជាប់ពាក្យទទួលយកគ្នាជាស្វាមីភរិយានេះនឹងអាចឆ្លុះបញ្ចាំងពីស្នេហាដែលកាន់តែរឹងមាំច្បាស់លាស់ និងបន្សាបនូវដំណឹងលេចលឺថាជាស្នេហាភ្លើងចំបើង បានតែមួយខ្យល់នោះ។ តារាស្រីរូបនេះបានទទួលស្គាល់ថានាងពិតជាពរពោះកូនដំបូងរួមគ្នាជាមួស្វាមីនិងបានប្រកាសផ្អាកទទួលយកការងារសិល្បៈជាបណ្តោះអាសន្ន ដើម្បីត្រៀមខ្លួនសម្រាលកូនប្រុសដំបូង។   ជាមួយគ្នានេះដែរលោក យុទ្ធ ឋានៈ វិញបានប្រាប់ ថារឿងមានកូនដំបូងរួមគ្នាគឺជារឿងពិតហើយពេលនេះភរិយាលោកពរពោះជាង៧ខែមកហើយដែរហើយតាមការពិនិត្យអេកូគឺពិតណាស់ថាជាកូនប្រុស។ លោកថាពិតជាសប្បាយរីករាយក្នុងនាមមានឈ្មោះជាឪពុកគេ ហើយអារម្មណ៍នេះមិនខុសពីបុរសដទៃឡើយ។ ទោះជាយ៉ាងណាលោកនៅតែរក្សាជំហររួមគ្នាជាមួយភរិយាទុករឿងមង្គលការនៅមួយឡែកដដែលគឺមិនរៀបការក្នុងអំឡុង៣ឆ្នាំនេះឡើយ។ លោកបញ្ជាក់ដែរថា មានឈ្មោះដែលស្រលាញ់ហើយគឺឈ្មោះ ស៊ិន សុផាកន ប៉ុន្តែមិនទាន់ប្រាកដក្នុងការដាក់ឈ្មោះនេះនៅឡើយដែលត្រូវរ់ងចាំការគន់គូរពីសំណាក់ព្រះសង្ឃផងដែរថា តើការដាក់ឈ្មោះនេះត្រូវនឹងថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសដែរឬយ៉ាងណា ៕      ដោយ៖ វឌ្ឍនា អាន​បន្ថែម ពរពោះកូនដំបូងជាង៧ខែមែនក៏ សូដា នីតា និងយុទ្ធ ឋានៈ បន្តរក្សាជំហររៀបការនៅ៣ឆ្នាំក្រោយ

អម្ពរ ទេវី គ្រាន់តែដឹងកូនត្រលប់ទៅបម្រើការងារ ជាយោធាវិញ ស្រាប់តែពោលពាក្យដូច្នេះ…

អាមេរិក៖​ អ្នកនាង អម្ពរទេវី បានបង្ហោះរូបភាពជាមួយនឹងកូនប្រុស ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតែប៉ុណ្ណោះព្រមទាំងពោលពាក្យពេចន៍ជាច្រើននៅពេលដែល ដឹងថាពេលវេលាជុំគ្រួសារមានតែរយៈពេលខ្លី ដោយសារកូនប្រុសត្រូវបំពេញការងារជាយោធា នៅឯបន្ទាយទាហានវិញ។ ជាក់ស្តែងអតីតតារាស្រីជេីងចាស់រូបនេះ​ … អាន​បន្ថែម អម្ពរ ទេវី គ្រាន់តែដឹងកូនត្រលប់ទៅបម្រើការងារ ជាយោធាវិញ ស្រាប់តែពោលពាក្យដូច្នេះ…

២០រឿងរ៉ាវប្លែកៗនិងភ្ញាក់ផ្អើលខ្លាំងកើតមានក្នុងសង្គមសិល្បៈកាលពីឆ្នាំ២០២០

ភ្នំពេញ៖ ២០រឿងរ៉ាវប្លែកៗនិងភ្ញាក់ផ្អើលខ្លាំងកើតមានក្នុងសង្គមសិល្បៈកាលពីឆ្នាំ២០២០មាន៖ ទី១.ពេជ្រ សូលីកា បាក់ទឹកចិត្តខ្លាំងក្រោយផ្ទុះរឿងឃាតកម្ម ម្តាយបង្កើតតារាចម្រៀងពេជ្រ សូលីកា ឈ្មោះ ស៊ិន ស្រីនាង ភេទស្រីអាយុ៤៥ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ក្រោយធ្វើឃាតទៅលើស្ត្រីចងការប្រាក់បានធ្វើឲ្យផ្ទុះកក្រើកអស់មហាជននៅដើមឆ្នាំ ២០២០នេះ៕ ​ទី២.ម៉ាក សែនសូនីតា មិនរំសាយមង្គលការភ្ញៀវជាង១ពាន់នាក់ព្រោះ Covid -19 ទេ៖មង្គលការតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាកសែនសូនីតា និងផលិតករភាពយន្តល្បីឈ្មោះនោះ បានរៀបចំធ្វើតាមកំណត់ដោយចាប់ផ្តើមរៀបចំពិធីសូត្រមន្តកាលពីរសៀលថ្ងៃទី១៥ ខែមីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ។ មង្គលការនាងមានភ្ញៀវប្រមាណជាង១ពាន់នាក់ នេះមិនបានរំសាយពិធីនេះទេបើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺ Covid -19 ក៏ដោយ៕ ទី៣.ពលរដ្ឋមានការតវ៉ា រឿងលោក ព្រាប សុវត្ថិ យកដីផ្លូវសាធារណៈដាក់សម្ភារផ្សេងៗ៖ដើម ខែមីនា ឆ្នាំ២០២០នេះ លេចករណីពលរដ្ឋមានការតវ៉ា រឿងលោក ព្រាប សុវត្ថិ យកដីផ្លូវសាធារណៈដាក់សម្ភារផ្សេងៗ និងចតរថយន្ត ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជាលទ្ធផលនៃការសម្របសម្រួលនេះលោក ព្រាប សុវត្ថិ បានអះអាងថា លោក គ្មានចេនាក្នុងការរំលោភចង់បានដីសាធារណៈនោះទេ ប៉ុន្តែដោយសារផ្ទះរបស់លោកសាសង់មិនទាន់រួច ហើយរូបលោក នឹងទទួលអនុវត្តតាមសំណូមពររបស់ប្រជាពលរដ្ឋ ៕ ទី៤.ឪពុក ឱកសុគន្ធកញ្ញា បញ្ចេញសារ”កូនមិនស្គាល់ឪពុក”៖លោក ឱក បូនី ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញាបានធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនក្រោយពីលោកបានបញ្ចេញការបញ្ចេញសារខូចចិត្តរឿងកូនមិនស្គាល់ឪពុក។ ហេតុផលត្រូវបានទម្លាយខ្លះៗថា ដោយសារបញ្ហាឪពុកម្តាយចែកផ្លូវគ្នាគ្រាដែលនាងនៅតូចនិងរស់នៅតែជាមួយម្តាយដោយភាពតស៊ូ ទើបគម្លាតមនោសញ្ចេតនារវាងតារាស្រីរូបនេះនិងឪពុកកាន់តែឆ្ងាយ ៕ ទី៥.ផ្ទុះរឿងស្នេហាក្រៅឆាករវាងជា វិបុល និង កែវ ចាន់និមល ៖លេចរឧងចចាមអារ៉ាមក្នុចង្កោមអ្នកសិល្បៈជុំវិញទំនាក់ទំនងរវាងពិធីករលោក ជា វិបុល និងដៃគូ  កែវ ចាន់និមល រហូតធ្វើឲ្យគង់ សុជាតិធ្លាក់ខ្លួនឈឺនិងត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។ជម្លោះត្រូវបានស្ងប់ស្ងាត់ក្រោយ កែវ ចាន់និមលមិនខ្វល់ ហើយ គង់ សុជាតិ និងស្វាមីបង្ហាញភាពផ្អែមល្ហែមឡើងវិញ។ ទី៦.មាស សុខសោភា ប្រកាសបញ្ចប់ការងារនៅផលិតកម្មថោន៖តារាចម្រៀង មាស សុខសោភា សម្រេចចិត្តប្រកាសបញ្ចប់ការងារនៅផលិតកម្មថោន កាលពីដើម ខែមិថុនា ក្រោយពីចូលច្រៀងក្នុងផលិតកម្មថោនរយៈពេល៩ ឆ្នាំ ។ ចុងក្រោយនាងត្រូវបានគេបញ្ចេញដំណឹងថាចូលច្រៀងនៅផលិតកម្មរាមរបស់អ្នកនាងស្រីអូន៕ ទី៧.ឪពុកខាត់ សុឃីម ទទួលមរណភាព៖លោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថា លាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ៕   … អាន​បន្ថែម ២០រឿងរ៉ាវប្លែកៗនិងភ្ញាក់ផ្អើលខ្លាំងកើតមានក្នុងសង្គមសិល្បៈកាលពីឆ្នាំ២០២០

បទ”មីខ្មៅ” របស់ រ៉ាប៊ីលេចចេញការប្រតិកម្ម ពីក្រុមជនជាតិស្បែកខ្មៅមួយចំនួន(មានវីដេអូ)

​ភ្នំពេញ៖ បទចម្រៀងថ្មីរបស់តារាចម្រៀង រ៉ាប៊ី គឺបទ”មីខ្មៅ” នោះ ស្រាប់តែធ្វើឲ្យលេចចេញការរិះគន់ និងប្រតិកម្មមួយចំនួនពីប្រជាជនដែលមានសម្បុរស្បែកពណ៌ខ្មៅមួយចំនួនដែលពួកគេថាជាបទចម្រៀងដែលកំប្លែងប៉ុន្តែបានឆ្លុះបញ្ចាំងពី ការរើសអើងពណ៌សម្បុរសមនុស្សដូចគ្នានោះ។ ការប្រតិកម្មនេះក៏ក្រោយពីបទចម្រៀងបទ”មីខ្មៅ” របស់ផលិតកម្មថោនទើបនឹងបញ្ចេញ បទចម្រៀង Audio ជាផ្លូវការកាលពី២សប្តាហ៍មុនដោយមានអ្នកចូលទស្សនាជិត១លានដងរួចមកហើយ។ … អាន​បន្ថែម បទ”មីខ្មៅ” របស់ រ៉ាប៊ីលេចចេញការប្រតិកម្ម ពីក្រុមជនជាតិស្បែកខ្មៅមួយចំនួន(មានវីដេអូ)