រុស្ស៊ី៖ លោកខាងលិចកំពុងតែដើរហួសបន្ទាត់ក្រហមដែលខ្លួនបានកំណត់

អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោក Maria Zakharova បានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានបោះបង់តម្លៃរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោកខាងលិចបានដើរផុតបន្ទាត់ក្រហមដែលខ្លួនបានកំណត់ទុក ។ … អាន​បន្ថែម រុស្ស៊ី៖ លោកខាងលិចកំពុងតែដើរហួសបន្ទាត់ក្រហមដែលខ្លួនបានកំណត់

អាល្លឺម៉ង់គាំទ្រ ការរឹបអូសទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោកChristian Lindner បានបញ្ជាក់មុនកិច្ចប្រជុំរដ្ឋមន្ត្រី G7 ចាប់ផ្តើមឡើងនៅថ្ងៃទី ១៨ខែឧសភាថា បណ្តាប្រទេសលោកខាងលិចគួរតែរឹបអូសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់រុស្ស៊ី ក្នុងនោះមានធនាគារជាតិរុស្ស៊ី ជាដើម។ … អាន​បន្ថែម អាល្លឺម៉ង់គាំទ្រ ការរឹបអូសទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលរុស្ស៊ី

ករណីស្លាប់ដោយកូវីដ- ១៩ នៅកូរ៉េខាងជើង កើនឡើង ៦២នាក់ WHO ស្នើរផ្តល់ជំនួយបន្ទាន់

នៅថ្ងៃទី១៧ខែឧសភា កូរ៉េខាងជើងបានរកឃើញមានករណីគ្រុនក្តៅបន្ថែម ២៦៩.៥១០នាក់ ធ្វើឲ្យចំនួនករណីគ្រុនក្តៅកើនឡើងដល់ទៅជាង ១,៤លាននាក់ ។ នៅពេលនេះកូរ៉េខាងជើងមិនទាន់មានតួលេខស្តីពីការធ្វើតេស្តរកឃើញករណីឆ្លងកូវីដ-១៩ នោះឡើយទេ ។ សារព័ត៌មានជាតិកូរ៉េខាងជើង … អាន​បន្ថែម ករណីស្លាប់ដោយកូវីដ- ១៩ នៅកូរ៉េខាងជើង កើនឡើង ៦២នាក់ WHO ស្នើរផ្តល់ជំនួយបន្ទាន់

Liverpool ផ្តួលក្រុម Southampton ដើម្បីប្រជែងយកជើងឯក Premier League នៅថ្ងៃចុងក្រោយរដូវកាលនេះ

លោក Jurgen Klopp បានវាយតម្លៃពីឱកាសរបស់ក្រុមហង្សក្រហមLiverpool ក្នុងការឈ្នះពាន Premier League ថា “មិនទំនង ប៉ុន្តែអាចធ្វើទៅបាន” … អាន​បន្ថែម Liverpool ផ្តួលក្រុម Southampton ដើម្បីប្រជែងយកជើងឯក Premier League នៅថ្ងៃចុងក្រោយរដូវកាលនេះ

លោក Peseiro ត្រូវបានតែងតាំងជា​គ្រូ​បង្វឹកក្រុមជម្រើសជាតិ​នីហ្សេរីយ៉ា​ជាផ្លូវការ

ទីបំផុតសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ាបានបញ្ជាក់ពីការតែងតាំងអតីតគ្រូបង្វឹក Porto និង Sporting លោក Jose Peseiro ពីរសប្តាហ៍មុនពេលចាប់ផ្តើមការប្រកួតជម្រុះពានរង្វាន់ Africa Cup … អាន​បន្ថែម លោក Peseiro ត្រូវបានតែងតាំងជា​គ្រូ​បង្វឹកក្រុមជម្រើសជាតិ​នីហ្សេរីយ៉ា​ជាផ្លូវការ

ព្យុះខ្សាច់ វាយប្រហារអ៊ីរ៉ាក់ មនុស្សរាប់ពាន់នាក់ត្រូវចូលមន្ទីរពេទ្យ

ព្យុះខ្សាច់ទ្រង់ទ្រាយធំបានវាយប្រហារប្រទេសអុីរ៉ាក់កាលពីថ្ងៃទី១៦ខែឧសភា បណ្តាលឱ្យមនុស្សជាង៤ពាន់នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ អាកាសយានដ្ឋាន សាលារៀន និងទីតាំងផ្សេងៗនៅទូទាំងប្រទេសត្រូវបិទទ្វារ។ សារព័ត៌មាន AFP បានផ្សាយថា នេះជាព្យុះខ្សាច់លើកទី៨ហើយដែលវាយប្រហារអុីរ៉ាក់ ចាប់តំាងពីពាក់កណ្តាលខែមេសា … អាន​បន្ថែម ព្យុះខ្សាច់ វាយប្រហារអ៊ីរ៉ាក់ មនុស្សរាប់ពាន់នាក់ត្រូវចូលមន្ទីរពេទ្យ

WHO សន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

នៅថ្ងៃទី១៧ខែឧសភា ដោយក្តីបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ទៅនោះ អង្គការសុខភាពពិភពលោក WHO បានសន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ បណ្ឌិត Poonam Khetrapal … អាន​បន្ថែម WHO សន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

នាយករដ្ឋមន្ត្រីស្រីលង្កា៖ នៅសល់ប្រេងសាំងអាចប្រើប្រាស់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថា ប្រេងសាំងស្តុកនៅក្នុងប្រទេសនេះប្រើប្រាស់គ្រប់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋលះបង់មួយចំនួនដើម្បីជួយដល់ប្រទេសជាតិរួចផុតពីវិបត្តិ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់៧៥លានដុល្លារ ដើម្បីទិញទំនិញចាំបាច់បំផុត។ … អាន​បន្ថែម នាយករដ្ឋមន្ត្រីស្រីលង្កា៖ នៅសល់ប្រេងសាំងអាចប្រើប្រាស់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ

Chelsea ដាក់គោដៅចង់បាន Robert Lewandowski ប្រជែងជាមួយ Barcelona

ក្លិបតោខៀវ Chelsea អាចនឹងចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ Robert Lewandowski បើទោះបីជាខ្សែប្រយុទ្ធ Bayern Munich ពេញចិត្តក្នុងការផ្ទេរទៅ Barcelona … អាន​បន្ថែម Chelsea ដាក់គោដៅចង់បាន Robert Lewandowski ប្រជែងជាមួយ Barcelona

កូរ៉េខាងជើង ទទួលបានការលើកលែងទណ្ឌកម្ម ដើម្បីជួយទប់ស្កាត់កង្វះស្បៀងអាហារ

អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានបើកភ្លើងខៀវឱ្យបរទេសផ្តល់ជំនួយជាបន្ទាន់ក្នុងវិស័យកសិកម្ម ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែជួបផលលំបាកដោយសារតែការឆ្លងរាលដាលកូវីដ -១៩ ។ តាមគេហទំព័ររបស់ (FAO) បានផ្សាយថា អង្គការនេះមានតួនាទីជួយដោះស្រាយគ្រោះអត់ឃ្លាននៅលើពិភពលោក … អាន​បន្ថែម កូរ៉េខាងជើង ទទួលបានការលើកលែងទណ្ឌកម្ម ដើម្បីជួយទប់ស្កាត់កង្វះស្បៀងអាហារ

អតីតម្ចាស់ជើងឯក Wimbledon និងម្ចាស់មេដាយប្រាក់អូឡាំពិក Laura Robson ប្រកាសចូលនិវត្តន៍

កីឡាការិនី​អង់គ្លេស Laura Robson ​ដែល​ឈ្នះ​ជើងឯក Wimbledon នៅ​អាយុ១៤ឆ្នាំ និង​មេដាយ​ប្រាក់​អូឡាំពិក​នៅ​អាយុ១៨ឆ្នាំបាន​បញ្ជាក់​ពី​ការ​ចូល​និវត្តន៍​ពី​កីឡា​វាយ​តឺន្នីស។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានឡើងដល់២៧ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយបានឈានដល់ជុំទី៤នៅពានរង្វាន់ Wimbledon … អាន​បន្ថែម អតីតម្ចាស់ជើងឯក Wimbledon និងម្ចាស់មេដាយប្រាក់អូឡាំពិក Laura Robson ប្រកាសចូលនិវត្តន៍

ណាតូធ្វើសមយុទ្ធជាមួយប្រទេសហ្វាំងឡង់ ស៊ុយអែត អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ី

ណាតូចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមានឈ្មោះថា ‘Hedgehog 2022’ ដោយមានការចូលរួមពីប្រទេសជាដៃគូនៅ Estonia ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នេះជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសក្នុងតំបន់ Baltic។ អង្គការណាតូបានប្រកាសថា … អាន​បន្ថែម ណាតូធ្វើសមយុទ្ធជាមួយប្រទេសហ្វាំងឡង់ ស៊ុយអែត អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ី