ទីក្រុង Heihe ប្រទេសចិនប្រកាសផ្តល់រង្វាន់ជាង១៥ពាន់ដុល្លារស្វែងរកប្រភពឆ្លងកូវីដ-១៩

មន្ត្រីរដ្ឋាភិបាលខេត្ត Heihe ទីក្រុងព្រំដែននៅតំបន់ភាគឦសាននៃប្រទេសចិន បានប្រកាសផ្តល់រង្វាន់១៥ពាន់ដុល្លារសម្រាប់អ្នកដែលបានផ្តល់ព័ត៌មានពីប្រភពនៃការឆ្លងកូវីដ-១៩ថ្មី។ សារព័ត៌មានAFP បានដកស្រង់ការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខេត្ត Heihe បញ្ចាក់ថា ចាំបាច់ត្រូវតែអនុវត្តសង្គ្រាមប្រឆាំងកូវីដ-១៩ សម្រាប់ពលរដ្ឋគ្រប់រូប … អាន​បន្ថែម ទីក្រុង Heihe ប្រទេសចិនប្រកាសផ្តល់រង្វាន់ជាង១៥ពាន់ដុល្លារស្វែងរកប្រភពឆ្លងកូវីដ-១៩

បារាំងអំពាវនាវឱ្យតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអុីរ៉ង់

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានឱ្យដឹងថា ចាំបាច់ត្រូវតែតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអុីរ៉ង់ ពឹងផ្អែកទៅលើអ្វីដែលបានពិភាក្សានៅថ្ងៃទី២០ខែមិថុនា ជាពេលវេលាដែលផ្អាកកិច្ចពិភាក្សា។ នៅក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសបារាំង … អាន​បន្ថែម បារាំងអំពាវនាវឱ្យតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអុីរ៉ង់

ឆេះសាលារៀនសិស្សសាលា២៦នាក់ស្លាប់

នៅថ្ងៃទី៨ ខែវិច្ឆិកា មានកុមារ២៦នាក់ស្លាប់ មានអាយុចាប់ពី៥-៦ឆ្នាំ ក្រោយពីសាលារៀនត្រូវអគ្គិភ័យឆាបឆេះនៅទីក្រុង Maradi ភាគខាងត្បូងប្រទេសNiger ។ សាលារៀនដែលភ្លើងឆាបឆេះសាងសង់ឡើងពីឈើងាយក្នុងការឆាបឆេះ។ អភិបាលរដ្ឋ … អាន​បន្ថែម ឆេះសាលារៀនសិស្សសាលា២៦នាក់ស្លាប់

ប្រធានាធិបតីកូរ៉េខាងត្បូងសន្យានាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ

នៅថ្ងៃទី៩ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងនាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ ក្រោយកូវីដ-១៩ និងក្រោយបើកដំណើរការសេដ្ឋកិច្ចជាតិ។ នៅខែវិច្ឆិកានេះ កូរ៉េខាងត្បូង … អាន​បន្ថែម ប្រធានាធិបតីកូរ៉េខាងត្បូងសន្យានាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ

ពលរដ្ឋអាមេរិកបានជួបជុំគ្រួសារក្រោយរយៈពេល២០ខែបិទព្រំដែន

ចាប់ពីថ្ងៃទី៨ខែវិច្ឆិកាទៅ រដ្ឋាភិបាលអាមេរិកបានសម្រេចលុបច្បាប់រឹតត្បិតការធ្វើដំណើរតាមផ្លូវគោកនិងផ្លូវអាកាសក្រោយរយៈពេលជាង២០ខែបានបិទព្រំដែនដោយសារតែកូវីដ-១៩ ។ ក្នុងពេលនេះគ្រួសារដែលបែកបាក់បានជួបជុំគ្នាវិញហើយ។ នៅលើស្ពាន Rainbow ព្រំដែនអាមេរិក-កាណាដា បានបញ្ចប់ការរឹតត្បិតដោយបើកដំណើរការឡើងវិញ តាំងពីព្រឹកព្រលឹមថ្ងៃទី ៨ខែវិច្ឆិកា(ពេលវេលាអាមេរិក)។ … អាន​បន្ថែម ពលរដ្ឋអាមេរិកបានជួបជុំគ្រួសារក្រោយរយៈពេល២០ខែបិទព្រំដែន

ក្លិបអង់គ្លេសចំនួន៥ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីសុវត្ថិភាពកន្លែងអង្គុយទស្សនាចាប់ពីខែមករា ឆ្នាំ២០២២

ក្លិប Manchester United, Tottenham Hotspur, Manchester City, Chelsea និង Cardiff City បាន​ទទួល​ការ​យល់ព្រម​ឱ្យ​មាន​អាជ្ញាប័ណ្ណ​ឈរ​សុវត្ថិភាព​ក្នុង​កន្លែង​អង្គុយ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករាឆ្នាំក្រោយទៅ។ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​កីឡា​អង់គ្លេសលោក Nigel Huddleston បាន​និយាយ​នៅ​ថ្ងៃ​អង្គារនេះ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានណែនាំអាជ្ញាធរសុវត្ថិភាពកីឡា (SGSA) នៅក្នុងខែកញ្ញាដើម្បីសាកល្បងការឈរដោយសុវត្ថិភាពនៅក្នុងទីលាននៅក្របខ័ណ្ឌ Premier League និង Championship ដែលបានជ្រើសរើសដើម្បីចាត់វិធានការដំបូងក្នុងការបង្កើតតំបន់ឈរដែលមានអាជ្ញាប័ណ្ណ។ … អាន​បន្ថែម ក្លិបអង់គ្លេសចំនួន៥ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីសុវត្ថិភាពកន្លែងអង្គុយទស្សនាចាប់ពីខែមករា ឆ្នាំ២០២២

លោក Xavi បានបង្ហាញមុខជាអ្នកចាត់ការថ្មីរបស់ក្លិប Barcelona

លោក Xavi ត្រូវ​បាន​គេ​បង្ហាញ​ខ្លួន​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ក្លិប Barcelona ហើយនៅកីឡដ្ឋាន Nou Camp។ វីរបុរសរបស់ក្លិប​កាតាឡាន់មួយនេះ​បាន​ត្រឡប់​មក​ក្លិប​វិញ​ដើម្បី​ជំនួស​តំណែងលោក Ronald Koemanដែល​ត្រូវ​បាន​បណ្តេញ​ចេញ​បន្ទាប់​ពី​ដឹកនាំ​បាន១៤ខែ។ ក្លិប Barcelona មានការប្តូរគ្រូបង្វឹកញឹកញាប់រយៈពេលចុងក្រោយនេះបន្ទាប់ពីគ្រូបង្វឹក៤នាក់ក្នុងរយៈពេលតិចជាងពីរឆ្នាំ។ លោក Xavi បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកនៅក្លិប Al-Sadd ដើម្បីត្រឡប់ទៅក្លិបចាស់ដែលគាត់ធ្លាប់លេងនិងទទួលបានភាពជោគជ័យ ។ អតីតកីឡាករវ័យ៤១ឆ្នាំរូបនេះត្រូវបានបង្ហាញដល់អ្នកគាំទ្រជាទីគោរពរបស់គាត់នៅឯកីឡដ្ឋានរបស់ក្លិបកាលពីថ្ងៃចន្ទ។ លោក Xavi នឹងសង្ឃឹមថា វាមិនមែនជាសញ្ញាដ៏អាក្រក់នោះទេ ជាមួយនឹងក្លិបយក្ស LaLiga ដែលបណ្តេញគ្រូបង្វឹក៤នាក់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំកន្លះនៅ Barcelona ។ ពីមុនគាត់ត្រូវបានគេមើលឃើញថាបានត្រៀមខ្លួន ខណៈដែលគាត់បាននិយាយលាដោយអារម្មណ៍ដល់កីឡាកររបស់គាត់នៅក្លិប Al-Sadd ។ បច្ចុប្បន្នក្រុមអតីតរបស់គាត់មិនទាន់ចាញ់នៅរដូវកាលនេះក្នុងប្រទេសកាតា … អាន​បន្ថែម លោក Xavi បានបង្ហាញមុខជាអ្នកចាត់ការថ្មីរបស់ក្លិប Barcelona

ក្លិប Genoa ជ្រើសរើសអតីតគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន លោក Shevchenko ជាអ្នកចាត់ការថ្មី

ក្លិប Genoa បានតែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន លោក Andriy Shevchenko ជាគ្រូបង្វឹកថ្មីរបស់ពួកគេលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៤ ក្លិប Serie A បានប្រកាសកាលពីថ្ងៃអាទិត្យ។ អតីតខ្សែប្រយុទ្ធរបស់ក្រុម AC Milan ដែលបានឈ្នះពានរង្វាន់ Ballond’Or ឆ្នាំ២០០៤ បន្ទាប់ពីបានជួយក្រុមនេះឱ្យលើកពាន Serie A និង Champions League មកជំនួសកន្លែងលោក Davide Ballardiniបន្ទាប់ពីការបណ្តេញចេញ កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា “Genoa បានប្រកាសថា Andriy Shevchenko បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដឹកនាំក្រុមរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤” ។ លោក Shevchenko វ័យ៤៥ឆ្នាំបានដឹកនាំក្រុមអ៊ុយក្រែនទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃជើងឯកអឺរ៉ុបជាលើកដំបូងក្នុងឆ្នាំនេះ ដែលពួកគេត្រូវចាញ់ដោយក្រុមអង់គ្លេសនៅទីក្រុងរ៉ូម។ គាត់បានប្រកាសពីការចាកចេញពីការដឹកនាំក្រុមជម្រើសជាតិពីតួនាទីនៅក្នុងខែសីហា បន្ទាប់ពីគ្រប់គ្រងរយៈពេលប្រាំឆ្នាំ … អាន​បន្ថែម ក្លិប Genoa ជ្រើសរើសអតីតគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន លោក Shevchenko ជាអ្នកចាត់ការថ្មី

កីឡាករគ្រីឃីត​អូស្ត្រាលី​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ចុងខែវិច្ឆិកានេះ

នាយកប្រតិបត្តិកីឡាគ្រីឃីត (Cricket) អូស្ត្រាលី លោក Nick Hockley បាននិយាយថា អ្នកលេងកីឡាគ្រីឃីតអាជីពទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីបានទទួលយ៉ាងហោចណាស់មួយដូសនៃវ៉ាក់សាំង COVID-19 ហើយទាំងអស់នឹងត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅចុងខែនេះ។ កីឡាករក្នុងកិច្ចសន្យាជាតិត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅខែកញ្ញា ខណៈដែល៩៧ភាគរយនៃអ្នកលេងក្នុងស្រុកបានទទួលវ៉ាក់សាំងលើកទី២។ លោក Hockley បានបន្តថា “មនុស្សគ្រប់គ្នាកំពុងបង្ហាញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។ យើង​ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ​យ៉ាង​ពេញ​លេញ១០០ភាគរយ​សម្រាប់​កីឡាករ​អន្តរជាតិ​ទាំង​បុរស និង​ស្ត្រី ហើយ​បន្ទាប់​មក​យើង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ដំបូង​ចំនួន១០០ភាគរយ​សម្រាប់​ក្រុម​លេង​ក្នុង​ស្រុក​របស់​យើង។ មានកម្មវិធីអប់រំធំមួយ ទីប្រឹក្សាវេជ្ជសាស្រ្តរបស់យើងបានបើកវគ្គសិក្ខាសាលាសម្រាប់បុគ្គលិក … អាន​បន្ថែម កីឡាករគ្រីឃីត​អូស្ត្រាលី​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ចុងខែវិច្ឆិកានេះ

អូស្ត្រាលី៖ អ្នកដែលមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រឈមការស្លាប់ក្រោយឆ្លងកូវីដ១៩ កើនឡើងដល់១៦ដង

ការរកឃើញថ្មីនៅក្នុងប្រទេសអូស្ត្រាលីបង្ហាញឲ្យឃើញថា ពលរដ្ឋដែលមិនចាក់វ៉ាក់សាំងហើយឆ្លងកូវីដ១៩ ប្រឈមនឹងការស្លាប់កើនឡើងដល់ទៅ១៦ដងបើប្រៀបធៀបនិងអ្នកបានចាក់វ៉ាក់សាំង កូវីដ១៩។ សារព័ត៌មានរ៉យទ័រ បានដកស្រងព័ត៌មានពីក្រសួងសុខាភិបាលរដ្ឋ New south Wales បានប្រកាស … អាន​បន្ថែម អូស្ត្រាលី៖ អ្នកដែលមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រឈមការស្លាប់ក្រោយឆ្លងកូវីដ១៩ កើនឡើងដល់១៦ដង

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងធ្វើអ្វីក្រោយចូលនិវត្តន៍?

លោកស្រី Angela Merkel បានប្រកាសឱ្យដឹងថា ក្រោយចូលនិវត្តន៍លោកស្រីនឹងមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយឡើយ ដោយលោកស្រីនឹងចំណាយពេលចុងក្រោយទៅធ្វើអ្វីមួយដែលលោកស្រីចូលចិត្ត។ លោកស្រី Angela Merkel បានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន … អាន​បន្ថែម អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងធ្វើអ្វីក្រោយចូលនិវត្តន៍?

ករណីឆ្លងកូវីដ-១៩ក្នុងប្រទេសវៀតណាមនៅតែខ្ពស់ដដែលបើទោះបីបានចាក់វ៉ាក់សាំងបានជាង ៩០លានដូសក្តី

ក្នុងមួយថ្ងៃៗវៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋ ប្រមាណ១លាននាក់នៅទូទាំងប្រទេស ហើយមកទល់ពេលនេះ ចំនួនវ៉ាក់សាំងបានចាក់ជូនពលរដ្ឋគឺមានជាង ៩០,៦លានដូសហើយ។ ក្នុងចំណោមនោះអ្នកចាក់ដូសទីមួយមានជាង ៦១,៣លាននាក់ និងចាក់គ្រប់ចំនួន២ដូសមានជាង ២៩,៣លាននាក់។ នៅពេលនេះដែរ … អាន​បន្ថែម ករណីឆ្លងកូវីដ-១៩ក្នុងប្រទេសវៀតណាមនៅតែខ្ពស់ដដែលបើទោះបីបានចាក់វ៉ាក់សាំងបានជាង ៩០លានដូសក្តី