ថៃត្រៀមលុបច្បាប់បម្រាមគោចរនៅខេត្តក្រុងចំនួន១៧

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានប្រកាសថានឹងលុបច្បាប់រឹតត្បិតបម្រាមគោចរនៅខេត្តក្រុងចំនួន១៧ ក្នុងនោះមានរាជធានីបាងកក ចាប់ពីថ្ងៃទី៣១ខែតុលា ដែលជាពេលវេលាបើកទ្វារស្វាគមន៍អ្នកទេសចរ ហើយដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។ ច្បាប់ដែលនាយករដ្ឋមន្ត្រីថៃបានអនុម័ត ត្រូវបានប្រកាសជាមួយរាជក្រឹត្យ។ ជាមួយគ្នានោះដែរ … អាន​បន្ថែម ថៃត្រៀមលុបច្បាប់បម្រាមគោចរនៅខេត្តក្រុងចំនួន១៧

ក្រុមភេរវកម្ម IS បំផ្ទុះគ្រាប់បែកបំផ្លាញបង្គោលភ្លើង ធ្វើឲ្យរដ្ឋធានីកាប៊ុលស្ថិតក្នុងភាពងងឹត

ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២២ខែតុលា បានសារភាពទទួលស្គាល់ថា ក្រុមរបស់ខ្លួនបានបំផ្ទុះគ្រប់បែកបំផ្លាញបង្គោលភ្លើង ធ្វើឲ្យរដ្ឋធានីអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងស្ថានភាព គ្មានអគ្គិសនីយ៍ប្រើប្រាស់។ … អាន​បន្ថែម ក្រុមភេរវកម្ម IS បំផ្ទុះគ្រាប់បែកបំផ្លាញបង្គោលភ្លើង ធ្វើឲ្យរដ្ឋធានីកាប៊ុលស្ថិតក្នុងភាពងងឹត

ម៉ាឡេស៊ីអាចនឹងបើកទ្វារព្រំដែននៅខែវិច្ឆិកាឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានប្រកាសថា ប្រទេសនេះនឹងសាកល្បងបើកព្រំដែនសម្រាប់អ្នកទេសចរបរទេសនៅខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយរយៈពេលជិត២ឆ្នាំបិទទ្វារព្រំដែន ។ រដ្ឋមន្ត្រី Nancy Shukri បានឲ្យដឹងថា … អាន​បន្ថែម ម៉ាឡេស៊ីអាចនឹងបើកទ្វារព្រំដែននៅខែវិច្ឆិកាឆ្នាំ២០២១

បាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ស្លាប់៤នាក់

មានករណីបាញ់ប្រហារមួយបានកើតឡើងនៅទីក្រុង Tacoma ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី២១ខែតុលា(ពេលវេលានៅអាមេរិក) បានសម្លាប់មនុស្ស៤នាក់ ។ កម្លាំងប៉ូលិសកំពុងស្វែងរកតាមចាប់ខ្លួនជនដៃដល់ ។ នៅលើបណ្តាញសង្គម … អាន​បន្ថែម បាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ស្លាប់៤នាក់

រុស្ស៊ី៖ ផ្ទុះរោងចក្រផលិតរំសេវកាំភ្លើង ស្លាប់១៦នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ១៦នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតរំសេវកាំភ្លើងក្នុងតំបន់ Ryazan ភាគកណ្តាលនៃប្រទេសរុស្ស៊ី។ សារព័ត៌មានRT បានផ្សាយថា ការផ្ទុះកើតឡើងនៅព្រឹកថ្ងៃទី ២២ខែតុលា ស្ថិតនៅរោងចក្រផលិតរំសេវគ្រាប់កាំភ្លើង ។ … អាន​បន្ថែម រុស្ស៊ី៖ ផ្ទុះរោងចក្រផលិតរំសេវកាំភ្លើង ស្លាប់១៦នាក់

អាមេរិកទទួលស្គាល់បរាជ័យក្នុងការសាកល្បងមីស៊ីលល្បឿនលឿន ជាការដើរថយក្រោយបើប្រៀបធៀបជាមួយចិន-រុស្ស៊ី

ក្នុងពេលដែលចិននិងរុស្ស៊ីបានប្រកាសពីភាពជោគជ័យនៅក្នុងការសាកល្បងមីស៊ីលល្បឿនលឿននោះ នៅអាមេរិកវិញក៏បានសាកល្បងនឹងគេដែរ ប៉ុន្តែការសាកល្បងនោះបរាជ័យ។ ទាំងនោះបង្ហាញឱ្យឃើញថា អាមេរិកកំពុងតែដើរថយក្រោយ ក្នុងការប្រកួតប្រជែងមីស៊ីលល្បឿនលឿនជាមួយរុស្ស៊ីនិងចិន។ នៅថ្ងៃទី២១ខែតុលា(ពេលវេលានៅអាមេរិក) មន្ទីរបញ្ចកោណបានប្រកាសថា អាមេរិកកំពុងតែដើរថយក្រោយក្នុងការប្រកួតប្រជែងមីស៊ីលល្បឿនលឿនជាមួយចិននិងរុស្ស៊ី ក្រោយការសាកល្បងថ្មីបំផុតបរាជ័យ … អាន​បន្ថែម អាមេរិកទទួលស្គាល់បរាជ័យក្នុងការសាកល្បងមីស៊ីលល្បឿនលឿន ជាការដើរថយក្រោយបើប្រៀបធៀបជាមួយចិន-រុស្ស៊ី

WHO៖ បុគ្គលិកសុខាភិបាលរាប់សិបលាននាក់មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយ

តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅពេលនេះមានបុគ្គលិកសុខាភិបាលរហូតដល់ទៅ ១៣៥លាននាក់នៅ១១៩ប្រទេសជុំវិញពិភពលោក មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយ ។ ទាំងនោះបង្ហាញឱ្យឃើញថា មានបុគ្គលិកសុខាភិបាលតែ២/៥នាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួន។ តាមតួលេខរបស់អង្គការសុខភាពពិភពលោកដែលបានប្រកាសកាលពីថ្ងៃទី២១ខែតុលាបង្ហាញឱ្យឃើញថា គិតត្រឹមខែឧសភាឆ្នាំ ២០២១ … អាន​បន្ថែម WHO៖ បុគ្គលិកសុខាភិបាលរាប់សិបលាននាក់មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយ

ថៃអនុញ្ញាតឲ្យអ្នកទេសចរមកពី ៤៦ប្រទេសចូលក្នុងទឹកដីរបស់ខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានឱ្យដឹងថា ប្រទេសរបស់លោកនឹងអនុញ្ញាតឱ្យអ្នកទេសចរមកពី៤៦ប្រទេស និងដែនដីចូលក្នុងទឹកដីថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីដើមខែវិច្ឆិកាឆ្នាំ២០២១តទៅ។ នាយករដ្ឋមន្ត្រីប្រាយុទ្ធបានបញ្ជាក់ថា អ្នកទេសចរមកពី៤៦ប្រទេសនិងដែនដី ដែលមានករណីឆ្លងកូវីដ-១៩ទាប ទទួលបានការអនុញ្ញាតឱ្យចូលក្នុងទឹកដីថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយតាមជើងហោះហើរនានា ឱ្យតែបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសឡើងហើយធ្វើតេស្តរហ័សអវិជ្ជមានកូវីដ-១៩ … អាន​បន្ថែម ថៃអនុញ្ញាតឲ្យអ្នកទេសចរមកពី ៤៦ប្រទេសចូលក្នុងទឹកដីរបស់ខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

រុស្ស៊ីបាញ់សាកល្បងមីស៊ីល Bulava ដោយជោគជ័យចេញពីសមុទ្រស

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាបានបាញ់មីស៊ីលឆ្លងទ្វីបប្រភេទ Bulava ចេញពីនាវាមុជទឹកដើរដោយថាមពលបរមាណូនៅតំបន់សមុទ្រស ជិតរង្វង់មូលនៃប៉ូលខាងជើងផែនដី។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលបរមាណូ Knyaz … អាន​បន្ថែម រុស្ស៊ីបាញ់សាកល្បងមីស៊ីល Bulava ដោយជោគជ័យចេញពីសមុទ្រស

Andy Murray ចាញ់ Diego Schwartzman ក្នុងព្រឹត្តិការណ៍ European Open ក្នុងជុំទី២

កីឡាករវាយតឺន្នីស Andy Murray របស់​ចក្រភព​អង់គ្លេស​​បាន​ធ្លាក់​ចេញ​ក្នុង​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ European Open ក្នុង​ទីក្រុង Antwerp ក្រោមស្នាដៃកីឡាករ​លេខ ១៤ … អាន​បន្ថែម Andy Murray ចាញ់ Diego Schwartzman ក្នុងព្រឹត្តិការណ៍ European Open ក្នុងជុំទី២

បុរសម្នាក់ត្រូវបានកាត់ទោសចំពោះការស្លាប់របស់កីឡាករបាល់ទាត់ Emiliano Sala ដោយធ្លាក់យន្តហោះ

បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់កីឡាករបាល់ទាត់អាហ្សង់ទីន Emiliano Sala ក្នុងការធ្លាក់យន្តហោះធុនស្រាលកាលពីឆ្នាំ២០១៩ នឹងត្រូវកាត់ទោសនៅទីក្រុង Cardiff កាលពីថ្ងៃចន្ទទី១៩ ខែតុលាកន្លងទៅ។ លោក David Henderson ត្រូវបានចោទប្រកាន់កាលពីឆ្នាំមុនពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពយន្តហោះ និងប៉ុនប៉ងបណ្តេញអ្នកដំណើរដោយគ្មានការអនុញ្ញាត ឬមានការអនុញ្ញាតមិនត្រឹមត្រូវ។ លោក Henderson ដែលបដិសេធការចោទប្រកាន់ត្រូវបានចោទប្រកាន់ថា បានរៀបចំជើងហោះហើរដើម្បីនាំយកអតីតខ្សែប្រយុទ្ធក្រុម Nantes ពីប្រទេសបារាំងមកកាន់ទឹកដីក្រុម Cardiff ជាកន្លែងដែលគាត់គ្រោងនឹងចាប់ផ្តើមហ្វឹកហាត់ជាមួយក្លិបវែលដែលពេលនោះជាក្របខ័ណ្ឌ Premier League ។ យន្ដហោះនេះបានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរកោះឆានែនហ្គឺនស៊ី ដោយបានសម្លាប់កីឡាករ Sala វ័យ២៨ឆ្នាំ និងអ្នកបើកយន្តហោះឈ្មោះ David Ibbotson។ នៅក្នុងសវនាការតុលាការមុនត្រូវបានគេចោទប្រកាន់ថា Ibbotson មិនត្រូវបានផ្តល់អាជ្ញាប័ណ្ណក្នុងការហោះហើរយន្តហោះពាណិជ្ជកម្មទេ ហើយថា គាត់មិនត្រូវបានបញ្ជាក់ថា អាចហោះហើរយន្តហោះប្រភេទដែលពាក់ព័ន្ធនោះទេ។ កីឡាករ Sala បានក្លាយជាកំណត់ត្រារបស់ក្លិប Cardiff បន្ទាប់ពីថ្លៃ១៥លានផោន (១៩លានដុល្លារ) … អាន​បន្ថែម បុរសម្នាក់ត្រូវបានកាត់ទោសចំពោះការស្លាប់របស់កីឡាករបាល់ទាត់ Emiliano Sala ដោយធ្លាក់យន្តហោះ

កូរ៉េខាងត្បូងបាញ់រ៉ុក្កែតអវកាសផលិតដោយបច្ចេកវិទ្យាក្នុងស្រុកជាលើកដំបូង

នៅល្ងាចថ្ងៃទី២១ខែតុលា កូរ៉េខាងត្បូងបានបាញ់រ៉ុក្កែតអវកាសជាលើកដំបូងផលិតដោយបច្ចេកវិទ្យាក្នុងស្រុក។ ទាំងនោះគឺជាជោគជ័យយ៉ាងធំធេងរបស់កូរ៉េខាងត្បូងក្នុងការគ្រប់គ្រងទីអវកាស។ សារព័ត៌មានរ៉យទ័របានផ្សាយថា រ៉ុក្កែតអវកាសមានកម្ពស់៣ជាន់ មានឈ្មោះថា KSLV-II ឬហៅថា Nuriមានន័យថា(ពិភពលោក) ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងត្បូងផ្ទាល់ … អាន​បន្ថែម កូរ៉េខាងត្បូងបាញ់រ៉ុក្កែតអវកាសផលិតដោយបច្ចេកវិទ្យាក្នុងស្រុកជាលើកដំបូង