ខ្សែបម្រើ Smith Rowe របស់ Arsenal បន្តកុងត្រារយៈពេលវែង

ខ្សែការពារ Emile Smith Rowe របស់ក្លិបកាំភ្លើងធំ Arsenal បានបន្តកុងត្រារយៈពេលវែងថ្មីជាមួយក្លិបនេះ ដែលធ្វើឲ្យរូបគេក្លាយជាកីឡាករយុវជនដែលមានកិច្ចសន្យាវែងជាងគេ។ យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កីឡាករដែលបានហាត់រៀននៅក្លិប Arsenal ចាប់តាំងពីមានអាយុ៩ឆ្នាំរូបនេះបានក្លាយជាតួអង្គដ៏សំខាន់របស់ក្រុមអ្នកចាត់ការលោក Mikel Arteta កាលពីរដូវកាលមុន និងបានបង្ហាញខ្លួនចំនួន៣៣ដងនៅក្នុងការប្រកួតទាំងអស់។ កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវបានគេផ្តល់ឱ្យពាក់អាវលេខ១០ដែលដើរតាមគន្លងរបស់កីឡាករដូចជា Mesut Ozil និង Dennis Bergkamp ជាដើម។ ខ្សែការពារ Smith Rowe បានប្រាប់គេហទំព័ររបស់ក្លិបថា “កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់មើល Dennis Bergkamp ហើយនៅពេលដែលខ្ញុំឆ្លងកាត់ការហ្វឹកហាត់ក៏ឃើញ កីឡាករ Mesut Ozil ក៏នៅទីនេះដែរហើយការទទួលបានឱកាសហ្វឹកហាត់ជាមួយគាត់ និងលេងជាមួយគាត់ក៏មិនគួរឱ្យជឿដែរ។ ខ្ញុំគ្រាន់តែចង់បន្តការខិតខំហើយសង្ឃឹមថា ខ្ញុំអាចលេងដូចពួកគាត់ និងចម្លងអ្វីដែលពួកគេបានធ្វើល្អពីមុនមក”។ ក្រុម Arsenal ដែលបានបញ្ចប់លេខរៀងទី៨ កាលពីរដូវកាលមុន ហើយបានចាប់ផ្តើមរដូវកាល Premier … អាន​បន្ថែម ខ្សែបម្រើ Smith Rowe របស់ Arsenal បន្តកុងត្រារយៈពេលវែង

លោក Louis van Gaal គ្រោងវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិប្រទេសហូឡង់វិញ

លោក Louis van Gaal គ្រោងនឹងវិលត្រឡប់មកវិញក្នុងនាមជាគ្រូបង្វឹកនៃប្រទេសហូឡង់ជាមួយនឹងការតែងតាំងលោកសម្រាប់ការបំពេញមុខងារជាលើកទី៣ដែលរំពឹងថា នឹងត្រូវបានបញ្ជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ បុរសវ័យ៦៩ឆ្នាំរូបនេះនឹងជំនួសលោក Frank de Boer ដែលបានលាឈប់ពីតំណែងបន្ទាប់ពីហូឡង់ត្រូវបានផ្តួលដោយសាធារណរដ្ឋឆេកក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុបកាលពីខែមុន។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយកាលពីថ្ងៃសុក្រថា លោក Van Gaal នឹងតែងតាំងលោក Danny Blind អតីតគ្រូបង្វឹករបស់ប្រទេសហូឡង់ និងលោក Henk Fraser មកពីក្លិប Sparta Rotterdam ក្នុងនាមជាជំនួយការរបស់គាត់ ហើយតែងតាំងលោក Frans Hoek ជាគ្រូបង្វឹកអ្នកចាំទីរបស់គាត់។ លោកPatrick Lodewijks … អាន​បន្ថែម លោក Louis van Gaal គ្រោងវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិប្រទេសហូឡង់វិញ

ស្លាប់កើនឡើង៥១នាក់ហើយដោយសារគ្រោះទឹកជំនន់នៅចិន

ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ«១០០០ឆ្នាំមាន១» កើតឡើងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិនបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់៥១នាក់ហើយ។ គ្រោះទឹកជំនន់នេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយមានពលរដ្ឋជាង ១លាននាក់រងផលប៉ះពាល់ … អាន​បន្ថែម ស្លាប់កើនឡើង៥១នាក់ហើយដោយសារគ្រោះទឹកជំនន់នៅចិន

គណៈប្រតិភូអាមេរិកចាកចេញពីពិធីបុណ្យសពអតីតប្រធានាធិបតីហៃទីយ៉ាងប្រញាប់ក្រោយមានអំពើហិង្សា

សពរបស់អតីតប្រធានាធិបតីហៃទី លោក Jovenel Moïse ដែលរងការធ្វើឃាតកាលពីថ្ងៃទី៧ខែកក្កដា បានបញ្ជូនទៅកាន់ ភូមិគ្រឹះរបស់លោកនៅឆ្នេរសមុទ្រស្ថិតនៅតំបន់ Cap Haitien ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅថ្ងៃទី២៣ខែកក្កដា … អាន​បន្ថែម គណៈប្រតិភូអាមេរិកចាកចេញពីពិធីបុណ្យសពអតីតប្រធានាធិបតីហៃទីយ៉ាងប្រញាប់ក្រោយមានអំពើហិង្សា

ជាលើកដំបូងប្រធានាធិបតីស៊ី ជីនពីនអញ្ជើញបំពេញទស្សនកិច្ចតំបន់ស្វ័យភាពទីបេ

សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានបំពេញទស្សនកិច្ចជាផ្លូវការនិងជាលើកដំបូងទៅកាន់តំបន់ស្វ័យភាពទីបេ ចាប់ពីថ្ងៃទី២១-២២ខែកក្កដា ។ ប្រធានាធិបតីចិន បានទៅកាន់ទីក្រុង Nyingchi … អាន​បន្ថែម ជាលើកដំបូងប្រធានាធិបតីស៊ី ជីនពីនអញ្ជើញបំពេញទស្សនកិច្ចតំបន់ស្វ័យភាពទីបេ

អ្នកបកប្រែឲ្យអាមេរិកត្រូវក្រុមតាលីបង់កាត់ក្បាល បង្កក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកដែលបានធ្វើការជាមួយអាមេរិក

លោក Sohail Pardis បាន បើករថយន្តចេញពីផ្ទះនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានទៅកាន់ខេត្ត Khost ដើម្បីទទួលប្អូនស្រីមកចូលរួមពិធីបុណ្យ Eid ដែលជាពិធីបញ្ចបខែរ៉ាម៉ាឌន។ … អាន​បន្ថែម អ្នកបកប្រែឲ្យអាមេរិកត្រូវក្រុមតាលីបង់កាត់ក្បាល បង្កក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកដែលបានធ្វើការជាមួយអាមេរិក

បាញ់ប្រហារនៅរដ្ឋធានីវ៉ាស៊ីនតោន ពលរដ្ឋរត់ចែកជើងគ្នា

កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន បានប្រកាសឱ្យដឹងថា មានករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស ២នាក់រងរបួស និងធ្វើឲ្យដងផ្លូវដែលមានមនុស្សច្រើនបំផុតក្នុងទីក្រុងនេះត្រូវបិទជាបណ្តោះអាសន្ន។ អ្នកសារព័ត៌មាន Jessica Smith ធ្វើការឲ្យគេហទំព័រYahoo Finance … អាន​បន្ថែម បាញ់ប្រហារនៅរដ្ឋធានីវ៉ាស៊ីនតោន ពលរដ្ឋរត់ចែកជើងគ្នា

ទីក្រុងហូជីមិញស្នើសុំជំនួយគ្រូពេទ្យគិលានុបដ្ឋាក គិលានុបដ្ឋាយិកា៥០០០នាក់បន្ថែម

ទីក្រុងហូជីមិញដែលជាចំណុចឆ្លងកូវីដ-១៩ខ្ពស់បំផុតនោះ បានស្នើសុំជំនួយក្រុមគ្រូពេទ្យ១០០០នាក់ ក្នុងនោះមានគ្រូពេទ្យជំនាញសង្គ្រោះបន្ទាន់ គ្រូពេទ្យត្រួតពិនិត្យនិងព្យាបាល៩០០នាក់ និងគិលា នុបដ្ឋាកគិលានុបដ្ឋាយិកា ៤០០០នាក់។ អនុប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ លោក យៀង … អាន​បន្ថែម ទីក្រុងហូជីមិញស្នើសុំជំនួយគ្រូពេទ្យគិលានុបដ្ឋាក គិលានុបដ្ឋាយិកា៥០០០នាក់បន្ថែម

មានវ៉ាក់សាំង AstraZeneca ចំនួន១,២លានដូសទៀតមកដល់វៀតណាម

វ៉ាក់សាំងចំនួន១,២ លានដូសរបស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនមកដល់ប្រទេសវៀតណាម គឺស្ថិតនៅក្នុងចំណោមវ៉ាក់សាំង៣០ លានដូសដែលវៀតណាមបានបញ្ជាទិញ ។ នៅព្រឹកថ្ងៃទី២៣ខែកក្កដា វ៉ាក់សាំង ចំនួន … អាន​បន្ថែម មានវ៉ាក់សាំង AstraZeneca ចំនួន១,២លានដូសទៀតមកដល់វៀតណាម

កីឡាករ និងមន្ត្រីក្លិប Boca Juniors ត្រូវបានចោទប្រកាន់បន្ទាប់ពីបានប៉ះទង្គិចជាមួយប៉ូលិស

កីឡាករ​ និងមន្ត្រីក្លិប Boca Juniors ចំនួន៦នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីពួកគេបានប៉ះទង្គិចជាមួយប៉ូលិសប្រេស៊ីលបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Copa Libertadores ដោយប្រកួតចាញ់ក្រុម AtleticoMineiro។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២២ កក្កដា។ ក្រុម Atletico Mineiro របស់ប្រទេសប្រេសុីលដែលបានស៊ុតបាល់ប៉េណាល់ទីឈ្នះបន្ទាប់ពីការប្រកួតស្មើគ្នា០ទល់០ ធ្វើឲ្យក្រុម Boca Juniors បានខឹងសម្បារយ៉ាងខ្លាំងចំពោះគ្រាប់បាល់ដែលមានកម្មវិធីជំនួយអាជ្ញាកណ្តាលហៅថា VAR ។ មានការប៉ះទង្គិចគ្នានៅក្នុងផ្លូវរូងក្រោមដី និងបន្ទប់ស្លៀកពាក់បន្ទាប់ពីការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅឯ Atletico របស់ប្រេស៊ីល។ប៉ូលិសប្រេស៊ីលថែមទាំងបានប្រើថ្នាំបង្ហូរទឹកភ្នែកបាញ់ទៅលើកីឡាករ និងមន្ត្រីក្លិប Boca Juniors ទៀតផង។ … អាន​បន្ថែម កីឡាករ និងមន្ត្រីក្លិប Boca Juniors ត្រូវបានចោទប្រកាន់បន្ទាប់ពីបានប៉ះទង្គិចជាមួយប៉ូលិស

អាល្លឺម៉ង់ចាញ់ប្រេស៊ីល ខណៈបារាំង និងអាហ្សង់ទីនបរាជ័យដូចគ្នាថ្ងៃបើកឆាកព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន

ក្រុមយុវជនជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំ (U23) បានយកឈ្នះក្រុមយុវជនជម្រើសអាល្លឺម៉ង់ (U23) ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ៤ទល់២ ក្នុងការប្រកួតបើកឆាកពូលD នៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីយប់ថ្ងៃទី២២ កក្កដា ២០២១ម្សិលមិញនេះ។ ចំណែកក្រុមជម្រើសជាតិយុវជនអាយុ២៣ឆ្នាំបារាំង និងអាហ្សង់ទីនបានបរាជ័យទាំងពីរ ដោយបារាំងបានចាញ់ក្រោមថ្វីជើងក្រុមយុវជនម៉ិចស៊ីកូ៤ទល់១ ខណៈអាហ្សង់ទីនចាញ់អូស្ត្រាលី២ទល់០ ក្នុងការប្រកួតដំណាលគ្នានេះដែរ … អាន​បន្ថែម អាល្លឺម៉ង់ចាញ់ប្រេស៊ីល ខណៈបារាំង និងអាហ្សង់ទីនបរាជ័យដូចគ្នាថ្ងៃបើកឆាកព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន

ម្ចាស់ការពារតំណែងជើងឯក Andy Murray នៅតែព្រួយបារម្ភពីជំងឺកូវីដ-១៩ ក្នុងការប្រកួតកីឡាអូឡាំពិក

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បាននិយាយថា គាត់មានអារម្មណ៍ល្អនៅពេលដែលគាត់ត្រៀមការពារតំណែងជើងឯកកីឡាវាយតឺន្នីសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករបស់គាត់នៅទីក្រុងតូក្យូ ប៉ុន្តែគាត់បានសារភាពថា មានការព្រួយបារម្ភពីបញ្ហាជំងឺកូវីដ–១៩ក្នុងចំណោមក្រុមដែលបានមកប្រកួត។ កីឡាករជនជាតិអង់គ្លេសរូបនេះបានឈ្នះមេដាយមាសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងឆ្នាំ ២០១២ និងទីក្រុងរីយ៉ូ២០១៦ ប៉ុន្តែធ្លាប់បានវះកាត់ត្រគាកចំនួន២ដងចាប់តាំងពីពេលបច្ចុប្បន្ន។ Murray នឹងត្រូវប្រកួតជាមួយនឹងកីឡាករលំដាប់ទី៩របស់កាណាដា Felix Auger-Aliassime ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានត្រៀមលក្ខណៈល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន។ ប្រសិនបើខ្ញុំអាចឆ្លងកាត់ជុំទី១ ឬទី២ខ្ញុំនឹងចាប់ផ្តើមមានអារម្មណ៍សុខស្រួលជាងមុន។ ប៉ុន្តែខ្ញុំនៅតែមានការថប់បារម្ភក្នុងចំណោមក្រុមអង់គ្លេសនៅក្នុងការប្រកួតនេះដោយសារតែជំងឺ Covid-19 រាតត្បាត”។ កីឡាករវាយកូនបាល់លំដាប់ខ្ពស់បំផុតរបស់អង់គ្លេស Dan Evans និង Johanna Konta ត្រូវបង្ខំចិត្តដកខ្លួនចេញពីអូឡាំពិកបន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយខែនេះ Amber Hill ក៏ត្រូវដកខ្លួនចេញពីការប្រកួតប្រជែងផ្នែកស្ត្រីដែរនៅថ្ងៃពុធបន្ទាប់ពីធ្វើតេស្តវិជ្ជមានដូចគ្នា។ … អាន​បន្ថែម ម្ចាស់ការពារតំណែងជើងឯក Andy Murray នៅតែព្រួយបារម្ភពីជំងឺកូវីដ-១៩ ក្នុងការប្រកួតកីឡាអូឡាំពិក