Everton ទិញបានខ្សែបម្រើ Andros Townsend និងអ្នកចាំទី AsmirBegovic ត្រៀមប្រជែងពានរដូវកាលខាងមុខ
ក្លិបស្ករគ្រាប់ Everton បានចុះកុងត្រាជាមួយអតីតខ្សែបម្រើស្លាបអង់គ្លេស Andros Townsend និងអ្នកចាំទី Asmir Begovic ដែលមានបទពិសោធន៍។ BBC Sport បានផ្សាយថា ខ្សែបម្រើ Townsend មានវ័យ៣០ឆ្នាំបានចូលរួមក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចប់កិច្ចសន្យានៅក្លិប Crystal Palace ហើយបានចុះកុងត្រារយៈពេល២ឆ្នាំជាមួយ Everton ។រីឯ Begovic មានវ័យ៣៤ឆ្នាំបានទិញពីក្លិប Bournemouth ក្នុងកិច្ចសន្យា១២ខែជាមួយនឹងជម្រើសមួយឆ្នាំទៀត។ Begovic ដែលនឹងផ្តល់ការគាំទ្រដល់អ្នកចាំទី Jordan Pickford បាននិយាយថា “អ្វីគ្រប់យ៉ាងគឺមានសម្រាប់យើងដើម្បីទទួលបានជោគជ័យ។ការមកដល់របស់ Townsend នៅកីឡដ្ឋាន Goodison Park បានឃើញគាត់បានជួបជុំជាមួយអ្នកចាត់ការថ្មីរបស់ Everton គឺលោក Rafael Benitez ដែលគាត់បានធ្វើការនៅ Newcastle United ។ … អានបន្ថែម Everton ទិញបានខ្សែបម្រើ Andros Townsend និងអ្នកចាំទី AsmirBegovic ត្រៀមប្រជែងពានរដូវកាលខាងមុខ
