វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ថ្មីចំនួន៤.៧៩៥នាក់ក្នុងមួយថ្ងៃ

គិតត្រឹមម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ២០ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤.៧៩៥នាក់ក្នុងរយៈពេល២៤ម៉ោង។ ទីក្រុងហូជីមិញនៅតែជាតំបន់មានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេដដែល គឺមានដល់ទៅ ៣.៣២២នាក់ ។ … អាន​បន្ថែម វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ថ្មីចំនួន៤.៧៩៥នាក់ក្នុងមួយថ្ងៃ

បារាំងនិងបណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិកសហការគ្នាប្រឆាំងនាវាចម្បាំងរបស់ចិន

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ សារព័ត៌មានCNN បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង … អាន​បន្ថែម បារាំងនិងបណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិកសហការគ្នាប្រឆាំងនាវាចម្បាំងរបស់ចិន

រុស្ស៊ីសាកល្បងដោយជោគជ័យ ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស S-500

ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះវីដេអូស្តីពីការសាកល្បងកាំជ្រួចមីស៊ីលវាយស្ទាក់ទំនើបបំផុត S-500 ទទួលបានជោគជ័យ ដោយបានវាយកម្ទេចគោលដៅកំពុងហោះហើរក្នុងល្បឿនលឿនបំផុត ។ ការសាកល្បងធ្វើឡើងនៅតំបន់ Kapustin Yar ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា … អាន​បន្ថែម រុស្ស៊ីសាកល្បងដោយជោគជ័យ ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស S-500

ផ្ទុះរោងចក្រផលិតអាលុយមីញ៉ូម បញ្ចេញដុំផ្សែងមានរូបរាងដូចផ្សិតនិងដូចការផ្ទុះគ្រាប់បែកបរមាណូ

រូបភាពវីដេអូ ថតបានពីទិដ្ឋភាពនៃការផ្ទុះរោងចក្រនៅក្នុងប្រទេសចិនដោយបង្កឲ្យមានដុំផ្សែងមានរូបរាងដូចផ្សិតឬដូចទៅនឹងការផ្ទុះគ្រាប់បែកបរមាណូ។ បណ្តាញទូរទស្សន៍ជាតិចិនCCTV បានផ្សាយថា ករណីផ្ទុះកើតឡើងនៅក្នុងរោងចក្រ នៃទីក្រុង Dengfeng ខេត្ត Henan ភាគកណ្តាលប្រទេសចិននាថ្ងៃទី២០ … អាន​បន្ថែម ផ្ទុះរោងចក្រផលិតអាលុយមីញ៉ូម បញ្ចេញដុំផ្សែងមានរូបរាងដូចផ្សិតនិងដូចការផ្ទុះគ្រាប់បែកបរមាណូ

រដ្ឋមន្ត្រីការពារជាតិអាមេរិកត្រៀមបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

តាមការប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិកនៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ានក្នុងនោះមានប្រទេសសិង្ហបុរី វៀតណាម និងហ្វីុលីពីន ។ សារព័ត៌មាន Nikkei … អាន​បន្ថែម រដ្ឋមន្ត្រីការពារជាតិអាមេរិកត្រៀមបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

អ្នកជំងឺកូវីដ​-១៩​ នៅថៃ!​ ចំនួន​ ៨០នាក់​ទៀត​ហើយ​បានស្លាប់​,​ ខណៈ​រកឃើញមនុស្សជាង​ ១ម៉ឺននាក់​បន្ថែម​ទៀត​មានវិជ្ជមានកូវីដ

អន្តរជាតិ​៖ បើ​យោង​តាមរបាយការណ៍របស់​អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបចំនួន ១១,៣០៥នាក់ … អាន​បន្ថែម អ្នកជំងឺកូវីដ​-១៩​ នៅថៃ!​ ចំនួន​ ៨០នាក់​ទៀត​ហើយ​បានស្លាប់​,​ ខណៈ​រកឃើញមនុស្សជាង​ ១ម៉ឺននាក់​បន្ថែម​ទៀត​មានវិជ្ជមានកូវីដ

រដ្ឋាភិបាល​ថៃ៖​ អាចផ្អាកការបញ្ជាទិញនាវាមុជទឹកសិន ខណៈ​រង់ចាំស្ថានការណ៍កូវីដ-១៩ រហូត​មានភាពប្រសើរឡើងវិញ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅល្ងាចថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​​លោកឧត្តមសេនីយ៍ឯក គង់ឈីប តាន់ត្រាវ៉ានីត … អាន​បន្ថែម រដ្ឋាភិបាល​ថៃ៖​ អាចផ្អាកការបញ្ជាទិញនាវាមុជទឹកសិន ខណៈ​រង់ចាំស្ថានការណ៍កូវីដ-១៩ រហូត​មានភាពប្រសើរឡើងវិញ

ក្រុមកាំភ្លើងធំ Arsenal ទិញបានកីឡាករ Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងកិច្ចសន្យារយៈពេលវែង

ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Anderlecht និងខ្សែបម្រើជម្រើសជាតិបែលហ្ស៊ិក Albert Sambi Lokonga ក្នុងកិច្ចសន្យារយៈពេលវែង។ ថ្លៃឈ្នួលទោះបីជាមិនត្រូវបានបង្ហាញក៏ដោយត្រូវបានគេជឿជាក់ថា … អាន​បន្ថែម ក្រុមកាំភ្លើងធំ Arsenal ទិញបានកីឡាករ Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងកិច្ចសន្យារយៈពេលវែង

កំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton រងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអ៊ីនធើណេត

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក Lewis Hamilton បានទទួលរងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមប្រព័ន្ធអ៊ីនធើណេតបន្ទាប់ពីបានឈ្នះពានរង្វាន់ Grand Prix កាលពីថ្ងៃអាទិត្យ ទី១៨ កក្កដាកន្លងទៅ។ … អាន​បន្ថែម កំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton រងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអ៊ីនធើណេត

ផ្ទុះអាវុធរវាងកម្លាំងប៉ូលិសនិងក្រុមជួញដូរគ្រឿងញៀនម៉ិចស៊ីកូ ស្លាប់ ៣០នាក់

នៅថ្ងៃទី១៩ខែកក្កដា មន្ត្រីម៉ិចស៊ីកូបានប្រកាសថា មានមនុស្ស ៣០នាក់ស្លាប់ក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនិងក្រុមជនល្មើសនៅក្នុងរដ្ឋ Zacatecas រយៈពេល២ថ្ងៃកន្លងមក ។ សារព័ត៌មាន TTXVN បានផ្សាយថា … អាន​បន្ថែម ផ្ទុះអាវុធរវាងកម្លាំងប៉ូលិសនិងក្រុមជួញដូរគ្រឿងញៀនម៉ិចស៊ីកូ ស្លាប់ ៣០នាក់

អុីរ៉ាក់៖ មានការវាយប្រហារភេរវកម្មនៅក្នុងផ្សារ ស្លាប់៣៥នាក់

នៅល្ងាចថ្ងៃទី១៩ ខែកក្កដា (ពេលវេលាក្នុងតំបន់) មានករណីវាយប្រហារដោយគ្រាប់បែកនៅក្នុងផ្សារស្ថិតក្នុងទីក្រុង Sadr ភាគខាងកើតទីក្រុងបាដាដ ប្រទេសអុី រ៉ាក់ បណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់និងរបួសជាច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអុីរ៉ាក់បានបញ្ជាក់ថា … អាន​បន្ថែម អុីរ៉ាក់៖ មានការវាយប្រហារភេរវកម្មនៅក្នុងផ្សារ ស្លាប់៣៥នាក់

FA ប្រកាសត្រួតពិនិត្យជាឯករាជ្យលើការប្រើហិង្សានៅកីឡដ្ឋានWembley អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការធានានូវ“ឈុតឆាកគួរឱ្យស្អប់ខ្ពើម” ដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ មិនដែលអាចកើតឡើងម្តងទៀតឡើយនោះគឺការប្រើហិង្សារវាងអ្នកគាំទ្រក្រុមទាំង២។ រដ្ឋបាលគ្រប់គ្រងកីឡដ្ឋានបានប្រកាសកាលពីថ្ងៃចន្ទថា ការពិនិត្យឡើងវិញជាឯករាជ្យមួយដែលស៊ើបអង្កេតការរំលោភលើបញ្ហាសន្តិសុខគឺត្រូវធ្វើឡើង។ ការប្រើហិង្សានោះគឺអ្នកគាំទ្របានប្រយុទ្ធជាមួយអ្នកបម្រើនិងប៉ូលីស ខណៈដែលពួកគេបានព្យាយាមបំបែកហ្វូងបាតុករតាមច្រកទ្វារនៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១១ ខែកក្កដា។ សេចក្តីថ្លែងការណ៍របស់ FA បានបន្តថា “យើងប្តេជ្ញាស្វែងយល់ឲ្យបានពេញលេញនូវអ្វីដែលបានកើតឡើងនៅខាងក្រៅ ហើយបន្ទាប់មកនៅខាងក្នុងពហុកីឡដ្ឋាន Wembley” ។ សហព័ន្ធបាល់ទាត់ FA ត្រូវទទួលការចោទប្រកាន់ចំនួន៤ករណីពីសំណាក់ UEFA ជុំវិញអាកប្បកិរិយារបស់អ្នកគាំទ្រ។ ការចោទប្រកាន់ទាក់ទងនឹងការរំខានដែលបង្កឡើងក្នុងកំឡុងពេលគោរពបទចំរៀងជាតិ, ការលុកលុយនៅទីលាន​, ការបោះចោលវត្ថុ និងការបំភ្លឺកាំជ្រួចដោយអ្នកគាំទ្រ។ លើសពីនេះទៀតអ្នកត្រួតពិនិត្យក្រមសីលធម៌ និងអធិការកិច្ចរបស់ UEFA ត្រូវបានតែងតាំងឱ្យធ្វើការស៊ើបអង្កេតវិន័យលើព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងអ្នកគាំទ្រដែលបានកើតឡើងនៅខាងក្នុង និងជុំវិញពហុកីឡដ្ឋាន។ រដ្ឋបាល FA បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញពេញលេញបន្ទាប់ពី“មនុស្សស្រវឹងដ៏ច្រើន” បានព្យាយាមបង្ខំពួកគេចូលទៅកាន់កីឡដ្ឋាន Wembley ដោយគ្មានសំបុត្រ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “យើងបន្តធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវ និងឲ្យពួកគេទទួលខុសត្រូវ” … អាន​បន្ថែម FA ប្រកាសត្រួតពិនិត្យជាឯករាជ្យលើការប្រើហិង្សានៅកីឡដ្ឋានWembley អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០