កីឡាការិនីកាយសម្ព័ន្ធសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានជំងឺ Covid-19

កីឡាការិនីកីឡាកាយសម្ព័ន្ធម្នាក់របស់សហរដ្ឋអាមេរិកបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយសមាជិកក្រុមម្នាក់ត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធនឹងកីឡាការិនីរូបនោះ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងកាលពីម្សិលមិញថា អ្នកហាត់កាយសម្ព័ន្ធដែលមិនបង្ហាញរោគសញ្ញាបានធ្វើតេស្តវិជ្ជមាននៅក្នុងជំរុំហ្វឹកហាត់របស់ក្រុមនៅទីក្រុងអុីនសាយ។បច្ចុប្បន្នអត្តពលិកទាំង២ត្រូវបានផ្ទេរទៅសណ្ឋាគារមួយដើម្បីដាក់ឲ្យនៅដាច់ដោយឡែកពីគេជាមួយនឹងសមាជិកផ្សេងទៀតដែលបានផ្លាស់ទៅសណ្ឋាគារដែលក្រុមអត្តពលកម្មក្នុងទីក្រុងតូក្យូ។ គណៈកម្មាធិការអូឡាំពិកសហរដ្ឋអាមេរិក (USOC) បានប្រាប់ BBC Sport ថា អត្តពលិកគឺជាជម្រើសមួយផ្សេងទៀត ប្រសិនបើអវត្តមានសមាជិកក្រុមដែលកំពុងព្យាបាលជំងឺកូវីដ-១៩ ។ សេចក្តីថ្លែងការណ៍របស់ USOC បានសរសេរថា “សុខភាពនិងសុវត្ថិភាពរបស់អត្តពលិក គ្រូបង្វឹកនិងបុគ្គលិករបស់យើងគឺជាអាទិភាពកំពូលរបស់យើង។ យើងអាចបញ្ជាក់បានថា ជំរើសមួយផ្សេងទៀតលើក្រុមកាយសម្ព័ន្ធស្ត្រីបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 នឹងអាចមកជំនួសបាន។ ដោយសារការគោរពភាពឯកជនរបស់បុគ្គលម្នាក់ៗយើងមិនអាចផ្តល់ព័ត៌មានបន្ថែមទៀតទេនៅពេលនេះ”។ អ្នកហាត់កាយសម្ព័ន្ធ Superstar Simone Biles វ័យ២៤ឆ្នាំគឺជាផ្នែកមួយនៃក្រុមសហរដ្ឋអាមេរិកដែលកំពុងប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។ សូមបញ្ជាក់ថា … អាន​បន្ថែម កីឡាការិនីកាយសម្ព័ន្ធសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានជំងឺ Covid-19

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅវៀតណាមថយចុះ សល់ត្រឹមតែជាង៤ពាន់នាក់ប៉ុណ្ណោះ

គិតត្រឹមយប់ថ្ងៃទី១៩ខែកក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសវៀតណាមមានចំនួន៤.១៩៥នាក់ គឺតិចជាងថ្ងៃទី១៨ខែកក្កដា ដែលមានអ្នកឆ្លងដល់ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងថ្ងៃនេះដែរមានអ្នកជាសះស្បើយពីជំងឺ៣៨០នាក់។ ទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេគឺមាន៣.០៧៤នាក់ ភាគច្រើនរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ឬតំបន់ដែលបានបិទខ្ទប់ ។ … អាន​បន្ថែម ចំនួនអ្នកឆ្លងកូវីដ-១៩ នៅវៀតណាមថយចុះ សល់ត្រឹមតែជាង៤ពាន់នាក់ប៉ុណ្ណោះ

រយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ប្រ៊ុយណេក្លាយជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក

ការទប់ស្កាត់កូវីដ-១៩ បានល្អបំផុតរបស់ប្រទេសប្រ៊ុយណេ  បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយរយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងក្នុងសហគមន៍នោះឡើយ។ ប្រ៊ុយណេបានក្លាយជាចំណុចភ្លឺជាងគេបំផុតនៅតំបន់អាស៊ាន ក្នុងសង្គ្រាមប្រឆាំងកូវីដ -១៩ ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានសរសើរពីជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នៅក្នុងប្រទេសប្រ៊ុយណេនេះ។ ទន្ទឹមនឹងនោះ … អាន​បន្ថែម រយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ប្រ៊ុយណេក្លាយជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក

រកឃើញទូរស័ព្ទរបស់អ្នកសារព័ត៌មានរាប់រយនាក់និងមេដឹកនាំជុំវិញពិភពលោកត្រូវគេតាមដាន

តាមលទ្ធផលស្រាវជ្រាវ ពីស្ថានប័នសារព័ត៌មានចំនួន១៧ ដែលបានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដាថា ប្រព័ន្ធ Software ប្រើប្រាស់សម្រាប់វាយប្រហារប្រព័ន្ធទូរស័ព្ទ ផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានល្បីៗនៅលើពិភពលោក និងប្រមុខដឹកនាំរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស ។ … អាន​បន្ថែម រកឃើញទូរស័ព្ទរបស់អ្នកសារព័ត៌មានរាប់រយនាក់និងមេដឹកនាំជុំវិញពិភពលោកត្រូវគេតាមដាន

តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ ស្លាប់​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​ ខ្វះ​ការយល់ដឹង

អន្តរជាតិ​៖ បើ​យោង​តាម​របាយការណ៍​គណៈកម្មការ​សុខាភិបាល​នៃ​ទីក្រុង​ហាង​ចូ​វដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ នៅ​ខេត្ត​ចឺ​ជាំង​ភាគ​ខាងកើត បាន​និយាយ​កាលពីពេលថ្មីៗនេះថា​៖​ តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ បានស្លាប់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​​នៃ​រាងកាយ​ ​ដើម្បី​កែ​សម្ផស្ស​បាន​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ស្បែក​​យ៉ាង​ធ្ងន់ធ្ងរ​និង​ត្រូវ​ដេក​បន្ទប់សង្គ្រោះបន្ទាន់​រយៈ​ពេល​ពីរ​ខែ​។​ ​គណៈកម្មការ​សុខាភិបាល​ខាងលើនេះ​ បាននិយាយបន្ថែមថា​ ​គ្លីនិក​ដែល​វះកាត់​នាង​ … អាន​បន្ថែម តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ ស្លាប់​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​ ខ្វះ​ការយល់ដឹង

លោកស្រី Angela Merkel បង្ហាញការតក់ស្លុតយ៉ាងខ្លាំងពេលឃើញទិដ្ឋភាពនៃការបំផ្លាញដោយគ្រោះទឹកជំនន់

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានភាពតក់ស្លុតយ៉ាងខ្លាំងក្រោយពីលោកស្រីអញ្ជើញទៅកាន់ភូមិ Schuld នៅក្នុងរដ្ឋ Rhideland Palatinate ដែលជាតំបន់រងគ្រោះខ្លាំងជាងគេដោយគ្រោះទឹកជំនន់កាលពីសប្តាហ៍កន្លងមក។ … អាន​បន្ថែម លោកស្រី Angela Merkel បង្ហាញការតក់ស្លុតយ៉ាងខ្លាំងពេលឃើញទិដ្ឋភាពនៃការបំផ្លាញដោយគ្រោះទឹកជំនន់

ក្លិប Atlanta United បណ្តេញអ្នកចាត់ការទូទៅ Gabriel Heinze បន្ទាប់ពីដឹកនាំបាន១៣ប្រកួត

អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United លោក Gabriel Heinze ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Atlanta United ដែលលេងនៅលីកកំពូលអាមេរិក។ … អាន​បន្ថែម ក្លិប Atlanta United បណ្តេញអ្នកចាត់ការទូទៅ Gabriel Heinze បន្ទាប់ពីដឹកនាំបាន១៣ប្រកួត

នាយករដ្ឋមន្ត្រីអង់គ្លេស៖​ បន្ទាប់ពី​បានជួបប្រាស្រ័យជាមួយរដ្ឋមន្ត្រីសុខាភិបាលមានផ្ទុកកូវីដ-១៩​ លោកប្រកាសធ្វើចត្តាឡីស័ក ១០ថ្ងៃ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស​ បានប្រកាសថា៖ លោក … អាន​បន្ថែម នាយករដ្ឋមន្ត្រីអង់គ្លេស៖​ បន្ទាប់ពី​បានជួបប្រាស្រ័យជាមួយរដ្ឋមន្ត្រីសុខាភិបាលមានផ្ទុកកូវីដ-១៩​ លោកប្រកាសធ្វើចត្តាឡីស័ក ១០ថ្ងៃ

ការប្រកួតបាល់បោះនៅអាមេរិកត្រូវបានផ្អាកបន្ទាប់ពីមានករណីបាញ់ប្រហារនៅក្រៅពហុកីឡដ្ឋាន

ការប្រកួតបាល់បោះរវាងក្រុម Washington National នឹងក្រុម San Diego Padres ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យបន្ទាប់ពីការបាញ់ប្រហារនៅខាងក្រៅពហុកីឡដ្ឋានបានបណ្តាលឱ្យមនុស្ស៣នាក់រងរបួស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA និងគេហទំព័រក្រុមទាំង២ខាងលើបានឲ្យដឹងថា ពីរនាក់ក្នុងចំណោមអ្នករងរបួសគឺជាអ្នកដែលចូលរួមក្នុងការបាញ់សម្លាប់ខ្លួនឯង។ ចំណែកអ្នកទី៣ជាស្ត្រីដែលចូលរួមក្នុងការប្រកួត។ លោក Ashan Benedict នាយរងប៉ូលីសក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ជីវិតរបស់នាងមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ពេលនាងនៅខាងក្រៅពហុកីឡដ្ឋាន។ ទោះបីជាការបាញ់ប្រហារនេះបានកើតឡើងនៅក្បែរពហុកីឡដ្ឋានក៏ដោយព្រឹត្តិការណ៍នេះបានបង្កឱ្យមានភាពច្របូកច្របល់នៅខាងក្នុងកីឡដ្ឋានជាមួយនឹងបុគ្គលដែលឈរមើល ហើយមនុស្សជាច្រើនជឿថាការបាញ់ប្រហារកំពុងកើតឡើងនៅខាងក្នុង។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ២១និង៣០នាទីម៉ោងក្នុងស្រុកមុនពេលដែលមានរថយន្ត២គ្រឿងបានបើកគេចចេញពីតំបន់នោះហើយមានរថយន្តមួយគ្រឿងត្រូវបានប៉ូលីសស្ទាក់ចាប់បាន។ ប្រជាជននៅវ៉ាស៊ីនតោនខ្លួនឯងបានបញ្ជាក់ពីការបាញ់ប្រហារនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីវីដេអូត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលបង្ហាញពីបុគ្គលដែលកំពុងរត់ និងមើលទៅដូចអ្វីដែលជាការបាញ់ប្រហារជាច្រើនគ្រាប់ក្នុងបំណងសម្លាប់មនុស្ស។ ភ្លាមៗនៅពេលដែលអ្នករៀបចំការប្រកួតបានចាកចេញពីទីវាល ខណៈពេលដែលអ្នកទស្សនាក៏បានជ្រួលច្របល់ពេញកីឡដ្ឋានផងដែរ។ យោងទៅតាមកាសែត Washington … អាន​បន្ថែម ការប្រកួតបាល់បោះនៅអាមេរិកត្រូវបានផ្អាកបន្ទាប់ពីមានករណីបាញ់ប្រហារនៅក្រៅពហុកីឡដ្ឋាន

បាតុកម្មទ្រង់ទ្រាយធំនៅថៃ ប្រឆាំង វិធានការទប់ស្កាត់កូវីដ-១៩មិនបានល្អរបស់រដ្ឋាភិបាល

កម្លាំងប៉ូលិសថៃបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករនៅក្នុងទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ហើយរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងក្នុងប្រទេសនេះ។ ពលរដ្ឋថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងបាងកកនាល្ងាចថ្ងៃទី១៨ខែកក្កដា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសដែរ ក្រោយពេលប៉ូលិសព្យាយាមទប់ស្កាត់ក្រុមបាតុករឆ្ពោះទៅកាន់តំបន់សំខាន់ៗ … អាន​បន្ថែម បាតុកម្មទ្រង់ទ្រាយធំនៅថៃ ប្រឆាំង វិធានការទប់ស្កាត់កូវីដ-១៩មិនបានល្អរបស់រដ្ឋាភិបាល

Cristiano Ronaldo បង្ហោះសារ “ថ្ងៃសម្រេចចិត្ត” ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងធ្វើឱ្យអ្នកគាំទ្ររបស់គាត់ស្មាន និងងឿងឆ្ងល់នៅរដូវក្តៅនេះដោយអនាគតរបស់គាត់នៅ Juventus នៅតែត្រូវមិនទាន់បានបញ្ជាក់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា … អាន​បន្ថែម Cristiano Ronaldo បង្ហោះសារ “ថ្ងៃសម្រេចចិត្ត” ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់

កីឡាករ២រូបរបស់អាហ្រ្វិកខាងត្បូងរកឃើញកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

កីឡាករបាល់ទាត់ប្រទេសអាហ្វ្រិកខាងត្បូង២នាក់បានក្លាយជាមនុស្សដំបូងគេដែលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នៅក្នុងសណ្ឋាគារស្នាក់នៅរបស់អត្តពលិកក្នុងទីក្រុងតូក្យូ ពោលគឺ៥ថ្ងៃមុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៨ កក្កដា។ ទន្ទឹមនឹងនេះអត្តពលិក៦នាក់ និងបុគ្គលិក២នាក់មកពីក្រុមអត្តពលកម្ម Team … អាន​បន្ថែម កីឡាករ២រូបរបស់អាហ្រ្វិកខាងត្បូងរកឃើញកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ