នាវាដឹកទំនិញហុល្លង់ជួបគ្រោះថ្នាក់នៅតំបន់សមុទ្រន័រវេយដោយសារខ្យល់ព្យុះ

នៅថ្ងៃទី៦ខែមេសា មន្ត្រីន័រវេយ បានឱ្យដឹងថា នាវិកនៅលើនាវាដឹកទំនិញរបស់ប្រទេសហុល្លង់ដែលជួបគ្រោះថ្នាក់នៅដែនសមុទ្រដោយសារតែខ្យល់ព្យុះត្រូវបានជួយសង្គ្រោះទាន់ពេល។ ចំណែកនាវាបានទុកចោលនៅដែនសមុទ្រ អាចប្រឈមនឹងការលិចលង់។ ឃ្លីបវីដេអូដែលបានបង្ហោះឡើងដោយមជ្ឈមណ្ឌលជួយសង្គ្រោះបង្ហាញឱ្យឃើញថា មាននាវិក១២នាក់នៅលើនាវាដឹកទំនិញ Eemslift Hendrika … អាន​បន្ថែម នាវាដឹកទំនិញហុល្លង់ជួបគ្រោះថ្នាក់នៅតំបន់សមុទ្រន័រវេយដោយសារខ្យល់ព្យុះ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១២យប់នេះចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា!

ភ្នំពេញ​៖ បើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារទី៦​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា … អាន​បន្ថែម រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១២យប់នេះចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា!

រថយន្តដឹកកាំជ្រួចមីស៊ីលរេចង្កូចបុកផ្ទះពលរដ្ឋនៅ Belarus

រថយន្តដឹកកាំជ្រួចមីស៊ីល Tochka-U របស់កម្លាំងទាហាន Belarus បានបាត់បង់ការគ្រប់គ្រងធ្វើឱ្យរេចង្កូតទៅបុកផ្ទះពលរដ្ឋបណ្តាលឲ្យបាក់ស្រុតតែម្តង ស្ថិតនៅរដ្ឋធានី Minks។ គេហទំព័រ TUT របស់ប្រទេសបេឡារូសបានផ្សាយថា … អាន​បន្ថែម រថយន្តដឹកកាំជ្រួចមីស៊ីលរេចង្កូចបុកផ្ទះពលរដ្ឋនៅ Belarus

អាស៊ានមានគម្រោងបើកកិច្ចប្រជុំស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ប៊្រុយណេ ជាប្រទេសជិតខាងមីយ៉ាន់ម៉ា និងជាប្រធានសមាគមអាស៊ាន បានប្រកាសថា នឹងបើកកិច្ចប្រជុំជាន់ខ្ពស់មេដឹកនាំប្រទេសតំបន់អាស៊ាន ដើម្បីពិភាក្សាគ្នាស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសខាងលើ ក្រោយពេលនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក … អាន​បន្ថែម អាស៊ានមានគម្រោងបើកកិច្ចប្រជុំស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ខ្សែការពារ Florenzi របស់ក្រុម PSG ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខកខានពេលប៉ះ Bayern Munich នៅ Champions League

ក្លិបបារាំងបាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី៦ ខែមេសានេះថា ខ្សែការពាររបស់ក្លិប Paris St Germain គឺកីឡាករ Alessandro Florenzi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយរូបគេនឹងខកខានការប្រកួតជើងទី១ វគ្គ៨ ក្រុមចុងក្រោយនៅ Champions League ពេលប៉ះជាមួយក្រុម Bayern Munich។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តរួមក្រុមរបស់កីឡាករ Florenzi និងមិត្តរួមជាតិអុីតាលី Marco Verratti ក៏មិនមានការប្រកួតនៅថ្ងៃពុធនៅទីក្រុង Munich ដែរបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។ នៅប្រទេសបារាំងការធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ–១៩ ត្រូវតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ។ ក្លិប Paris … អាន​បន្ថែម ខ្សែការពារ Florenzi របស់ក្រុម PSG ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខកខានពេលប៉ះ Bayern Munich នៅ Champions League

Eden Hazard មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយបានទេ

ត្រឹមតែ២៤ម៉ោងសម្រាប់ត្រៀមសម្រាប់ការប្រកួតជើងទី១ របស់ Real Madrid ទល់នឹងក្រុម Liverpool ខ្សែបម្រើប្រយុទ្ធ Eden Hazard បានហ្វឹកហាត់លើទីលានជាមួយមិត្តរួមក្រុមម្តងទៀតនៅឯ Valdebebas កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយគាត់មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយដើម្បីបញ្ចុះបញ្ចូលលោក Zinedine Zidane ដែលបានសំរេចចិត្តឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចូលរួមប្រកួតជាមួយក្រុមក្នុងពានរង្វាន់ Champions League ទេ។ អារម្មណ៍នៅជុំវិញកីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះគឺល្អ។ គាត់បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់តាំងពីថ្ងៃសុក្រហើយមើលទៅហាក់ដូចជាត្រូវបានបញ្ចូលក្នុងជម្រើសដំបូង។ ថ្មីៗនេះ Hazard កំពុងពិចារណាចំពោះការវិលត្រឡប់ទៅកាន់ទីលានប្រកួតវិញ ដែលពេលបច្ចុប្បន្ននេះកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យរបស់ Real Madrid ។ … អាន​បន្ថែម Eden Hazard មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយបានទេ

បញ្ហាប្រកាន់ពូជសាសន៍ក្នុងវិស័យបាល់ទាត់នៅតែបន្ត

រូបភាពរបស់កីឡាករ Mouctar Diakhaby អាចកំណត់ពីសញ្ញានៃរើសអើងជាតិសាសន៍ដោយកីឡាករក្រុម Valencia រូបនេះបានចោទប្រកាន់កីឡាករ Juan Cala របស់ក្រុម Cadiz ថា បានរើសអើងជាតិសាសន៍ ហើយមិត្តរួមក្រុម Los Che របស់គាត់បានចាកចេញពីទីលាន។ អ្វីដែលបានកើតឡើងនៅក្នុងការប្រកួតនោះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុម Valencia នឹងវិលត្រឡប់មកប្រកួតពេលក្រោយវិញដើម្បីបញ្ចប់ការប្រកួត ខណៈដែលកីឡាករបារាំងរូបនេះមិនបានធ្វើការសុំទោស។ ទោះបីជាវាមិនទាន់មានការបញ្ជាក់ពីអ្វីដែលត្រូវបានគេនិយាយក៏ដោយក៏មានឧបទ្ទវហេតុសោកស្តាយមួយទៀតដែលបានកត់សម្គាល់ទាំងបាល់ទាត់ និងបណ្តាញសង្គមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះពីការរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីថ្ងៃទី៥ ខែមេសា។ ការរើសអើងជាតិសាសន៍ហាក់បីដូចជាបានបាត់ពីពហុកីឡដ្ឋានបាល់ទាត់ទៅហើយ ដោយកម្រិតនៃការរំលោភបំពានជាតិសាសន៍ត្រូវបានកីឡាករបំភ្លេចចោល។ ប៉ុន្តែរយៈពេលចុងក្រោយនេះការរើសអើងក្នុងពេលប្រកួត និងក្នុងបណ្តាញសង្គមបានកើតឡើងវិញ ពិសេសនៅតំបន់អឺរ៉ុប ដែលកីឡាករ និងអតីតកីឡាករមួយចំនួនត្រូវបានគេរើសអើងតាមបណ្តាញសង្គមនានា។ … អាន​បន្ថែម បញ្ហាប្រកាន់ពូជសាសន៍ក្នុងវិស័យបាល់ទាត់នៅតែបន្ត

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham នឹងខកខានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham ត្រូវបានគេរំពឹងថា នឹងអវត្តមានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ កីឡាករវ័យ២២ឆ្នាំរូបនេះបានរងរបួសនៅពេលបំពេញកាតព្វកិច្ចប្រកួតជាលក្ខណៈអន្តរជាតិជាមួយក្រុមជម្រើសជាតិអង់គ្លេសដោយបានលេងសម្រាប់ការឈ្នះពេលអង់គ្លេសប៉ះនឹងអាល់បានី និងប៉ូឡូញ។ ការរងរបួសនេះគឺជាការខកចិត្តមួយសម្រាប់ក្រុម West Ham ក្នុងការប្រជែង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៧នៅអង់គ្លេស ។ … អាន​បន្ថែម ខ្សែបម្រើ Declan Rice របស់ក្រុម West Ham នឹងខកខានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់

លោកពូទីន បានចុះហត្ថលេខាលើច្បាប់បើកផ្លូវឲ្យលោកធ្វើជាប្រធានាធិបតីដល់ឆ្នាំ២០៣៦

ប្រធានាធិបតីរុស្ស៊ី លោកពូទីន អាចបន្តឈរឈ្មោះបោះឆ្នោតជាបន្តទៀត ក្រោយការបញ្ចប់អាណត្តិនៅឆ្នាំ២០២៤ ហើយកាន់តំណែងជាប្រធានាធិបតីបន្ថែមបាន២អាណត្តិទៀតរហូតឆ្នាំ២០៣៦(ពេលនោះលោកមានអាយុ៨៤ឆ្នាំ)។ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានសភាអនុម័តកាលពីខែមីនា ហើយខ្លឹមសារមួយចំនួននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានកែប្រែ កាលពីខែកក្កដាឆ្នាំ២០២០ ។ … អាន​បន្ថែម លោកពូទីន បានចុះហត្ថលេខាលើច្បាប់បើកផ្លូវឲ្យលោកធ្វើជាប្រធានាធិបតីដល់ឆ្នាំ២០៣៦

កូរ៉េខាងជើងប្រកាសមិនចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ

កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងមិនចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពេលខាងមុខនោះឡើយ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ ។ សារព័ត៌មានយ៉ុងហាប់ បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងជើងដែលបានឱ្យដឹងថា ប្រទេសនេះបានសម្រេចមិនចូលរួមការប្រកួតកីឡាអូឡាំពិកលើកទី ៣២ឡើយ … អាន​បន្ថែម កូរ៉េខាងជើងប្រកាសមិនចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ

ព្រោះ​តែក្តីបារម្ភពីជំងឺឆ្លងកូវីដ-១៩​៖​ កូរ៉េខាងជើង ប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​ នៅទីក្រុងតូក្យូ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះថា​ ក្រសួងកីឡាកូរ៉េខាងជើង បានប្រកាសនៅថ្ងៃអង្គារនេះដែរ​ថា​ ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅក្នុងឆ្នាំ២០២១នេះឡើយ … អាន​បន្ថែម ព្រោះ​តែក្តីបារម្ភពីជំងឺឆ្លងកូវីដ-១៩​៖​ កូរ៉េខាងជើង ប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​ នៅទីក្រុងតូក្យូ

អ្នកទោសជាង១៨០០នាក់បានហែកគុករត់ចេញនៅនីហ្សេរីយ៉ា

អ្នកទោសជាង១៨០០នាក់បានហែកគុករត់ចេញនៅក្នុងស្រុក Owerri រដ្ឋ Imo ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ា ក្រោយរងការវាយប្រហារពីក្រុមឧទ្ទាម ។ សារព័ត៌មាន BBC បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងថា … អាន​បន្ថែម អ្នកទោសជាង១៨០០នាក់បានហែកគុករត់ចេញនៅនីហ្សេរីយ៉ា