ការសម្រេចចិត្តលើទម្រង់ថ្មីជាមួយនឹងការពន្យារពេល១០ប្រកួតនៃដំណាក់កាលទី១ ក្នុងពានរង្វាន់ Champions League ២០២៤

ការសម្រេចចិត្តលើទម្រង់ថ្មីនៃក្របខ័ណ្ឌ Champions League ដែលបានគ្រោងទុកដោយមាន១០ ប្រកួតដំបូងចាប់ពីឆ្នាំ២០២៤ ត្រូវបានពន្យារពេលហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង EPA កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ សំណើដែលត្រូវបានពិភាក្សាអស់រយៈពេលជិត២ឆ្នាំមកហើយនោះត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាដោយគណៈកម្មាធិការប្រតិបត្តិរបស់ Uefaកាលពីថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានជំរុញឱ្យវិលត្រឡប់ទៅថ្ងៃទី១៩ ខែមេសាវិញ។ … អាន​បន្ថែម ការសម្រេចចិត្តលើទម្រង់ថ្មីជាមួយនឹងការពន្យារពេល១០ប្រកួតនៃដំណាក់កាលទី១ ក្នុងពានរង្វាន់ Champions League ២០២៤

ប៉ូលិសប្រចាំរដ្ឋសភាអាមេរិកប្តឹង លោកត្រាំ ពាក់ព័ន្ធអំពើហិង្សាថ្ងៃទី៦ខែមករា

ប៉ូលិសពីររូបឈ្មោះ James Blassingame និង Sidney Hemby តំណាងឲ្យប៉ូលិសដែលការពារវិមានកាពីតូល(វិមានរដ្ឋសភា) បានដាក់ពាក្យបណ្តឹងប្តឹងលោកត្រាំ នៅថ្ងៃទី៣០ ខែមីនា(ពេលវេលាអាមេរិក) … អាន​បន្ថែម ប៉ូលិសប្រចាំរដ្ឋសភាអាមេរិកប្តឹង លោកត្រាំ ពាក់ព័ន្ធអំពើហិង្សាថ្ងៃទី៦ខែមករា

ក្រុមតំណាងរាស្ត្រមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងយោធា

តំណាងរាស្ត្រមីយ៉ាន់ម៉ា បានឡើងគម្រោងបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីតទល់ជាមួយកម្លាំងយោធា នៅពេលដ៏ខ្លីខាងមុខ ។ ស្ថានភាពខាងលើបង្កក្តីបារម្ភកាន់តែខ្លាំង ពីសង្គ្រាមស៊ីវិលផ្ទុះឡើងក្នុងប្រទេសនេះ លោក Zin Mar … អាន​បន្ថែម ក្រុមតំណាងរាស្ត្រមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងយោធា

ឥណ្ឌាបង្កកប្រាក់របស់ក្រុមហ៊ុនមេ របស់TikTok នៅក្នុងប្រទេសឥណ្ឌា ដោយចោទប្រកាន់ពីបទគេចពន្ធ

ក្រោយពេលហាមប្រាមបណ្តាញសង្គមtiktok និងបណ្តាញផ្សេងទៀតជាច្រើន របស់ចិន នៅពេលនេះ ឥណ្ឌាបានសម្រេចបង្កកប្រាក់របស់ក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់tiktok នៅក្នុងធនាគារធំៗចំនួនពីរនៅឥណ្ឌា។ សារព័ត៌មាន South China … អាន​បន្ថែម ឥណ្ឌាបង្កកប្រាក់របស់ក្រុមហ៊ុនមេ របស់TikTok នៅក្នុងប្រទេសឥណ្ឌា ដោយចោទប្រកាន់ពីបទគេចពន្ធ

ចំនួនប្រទេសប្រកាសអនុវត្តច្បាប់ប្រហារជីវិតដល់អ្នកទោសរំលោភផ្លូវភេទកើនឡើង

រយៈពេលកន្លងមក ករណីរំលោភផ្លូវភេទកើនឡើងខ្ពស់នៅក្នុងប្រទេសជាច្រើន ។ បទល្មើសពាក់ព័ន្ធនឹងការរំលោភផ្លូវភេទនេះក៏ត្រូវបានដាក់ទោសយ៉ាងធ្ងន់ដែរ ហើយប្រទេសដែលអនុវត្តទោសប្រហារជីវិតក៏បានកើនឡើងនៅប្រទេសជាច្រើន។ ពេលថ្មីៗនេះប្រទេសបង់ក្លាដែស បានអនុវត្តទោសធ្ងន់បំផុត ដល់អ្នកទោសរំលោភផ្លូវភេទ គឺទោសប្រហារជីវិតតែម្តង ។ … អាន​បន្ថែម ចំនួនប្រទេសប្រកាសអនុវត្តច្បាប់ប្រហារជីវិតដល់អ្នកទោសរំលោភផ្លូវភេទកើនឡើង

អាមេរិកនិងសម្ពន្ធមិត្តចេញសេចក្តីប្រកាសរួមប្រឆាំងនឹងរបាយការណ៍ស្តីពីប្រភពកូវីដ-១៩

អាមេរិកនិងសម្ពន្ធមិត្ត ១៣ប្រទេស ក្នុងនោះមាន អង់គ្លេស ជប៉ុន អូស្ត្រាលី… បានចេញសេចក្តីប្រកាសរួមច្រានចោលរបាយការណ៍ស្តីពីប្រភពកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO ថាខ្វះទិន្នន័យសំខាន់ៗ។ … អាន​បន្ថែម អាមេរិកនិងសម្ពន្ធមិត្តចេញសេចក្តីប្រកាសរួមប្រឆាំងនឹងរបាយការណ៍ស្តីពីប្រភពកូវីដ-១៩

បែលហ្ស៊ិកបំបាក់បែលឡារូសយ៉ាងចាស់ដៃ ៨ទល់០ ក្នុងវគ្គជម្រុះ World Cup 2022

ក្រុមជម្រើសជាតិបែលហ្ស៊ិកដែលជាក្រុមឈរលេខ១ក្នុងតារាងចំណាត់ថ្នាក់FIFA បានបំបាក់ក្រុមភ្ញៀវបែលឡារូសក្នុងលទ្ធផល៨ទល់០ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមការការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃពុធនេះ និងតាមលទ្ធផលរបស់សារព័ត៌មានរ៉យទ័រ។ ការប្រកួតនេះក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកបានគ្រប់គ្រងបាល់រហូតដល់៦៨ភាគរយឯណោះ … អាន​បន្ថែម បែលហ្ស៊ិកបំបាក់បែលឡារូសយ៉ាងចាស់ដៃ ៨ទល់០ ក្នុងវគ្គជម្រុះ World Cup 2022

អាមេរិកជម្លៀសមន្ត្រីការទូតចេញពីប្រទេសមីយ៉ាន់ម៉ា

នៅថ្ងៃទី៣០ខែមីនាក្រសួងការបរទេសអាមេរិក បានចេញបញ្ជាឲ្យមន្ត្រីការបរទេសប្រចាំនៅស្ថានទូតក្នុងប្រទេសមីយ៉ាន់ម៉ា វិលត្រឡប់មកប្រទេសវិញ ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា សមាជិកគ្រួសារនិងអ្នកដែលមិនមានភារកិច្ចការងារនៅមីយ៉ាន់ម៉ា គឺត្រូវវិលត្រឡប់មកប្រទេសឲ្យបានមុន ។ ជាមួយគ្នានេះដែរ ក្រសួងការបរទេសក៏បានស្នើពលរដ្ឋអាមេរិកកំុទៅកាន់មីយ៉ាន់ម៉ាផងដែរ។ … អាន​បន្ថែម អាមេរិកជម្លៀសមន្ត្រីការទូតចេញពីប្រទេសមីយ៉ាន់ម៉ា

UEFA នឹងបង្កើនដែនកំណត់៣០ភាគរយលើហ្វូងមនុស្សចូលទស្សនាការប្រកួតយូរ៉ូ

UEFA ត្រូវបានគេកំណត់ថា នឹងកំណត់ចំនួនអ្នកទស្សនាអតិបរិមារបស់ពួកគេដែលបច្ចុប្បន្នត្រូវបានកំណត់៣០ភាគរយនៃសមត្ថភាពកន្លែងដោយសារជំងឺរាតត្បាតកូវីដ–១៩ ដើម្បីអនុញ្ញាតឲ្យមានមនុស្សកាន់តែច្រើននៅក្នុងការប្រកួតយូរ៉ូ២០២០ នៅខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់independent.co.uk នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ។ អាជ្ញាធររុស្ស៊ី និងអង់គ្លេសបានចង្អុលបង្ហាញថា ពួកគេអាចអនុញ្ញាតឱ្យមានមនុស្សកាន់តែច្រើនចូលទៅក្នុងកីឡដ្ឋានសម្រាប់ការប្រកួតនៅ St Petersburg និងពហុកីឡដ្ឋាន Wembley ទីក្រុងឡុង។ UEFA ចង់ធ្វើឱ្យប្រាកដថា ច្បាប់មាននៅនឹងកន្លែងដើម្បីអនុញ្ញាតឱ្យមានសមត្ថភាពធំជាងមុននៅកន្លែងផ្សេងទៀតប្រសិនបើពួកគេអាចធ្វើបាន។ កត្តានេះទំនងជាជំនួសឱ្យសមត្ថភាពអតិបរិមាថ្មី ដែលUEFA នឹងទុកឱ្យការសម្រេចចិត្តលើទំហំហ្វូងមនុស្សកើនឡើងដល់អាជ្ញាធរមូលដ្ឋាន។ លោកនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអនុញ្ញាតឱ្យមានមនុស្សចំនួន១០,០០០នាក់ដែលមានកំណត់នៅក្នុងដំណាក់កាលដំបូងនៃការប្រកួតដែលបានពន្យាពេល ប៉ុន្តែបានបើកលទ្ធភាពក្នុងទឹកដីពេញលេញបន្ទាប់ពីប្រទេសនេះឈានដល់ដំណាក់កាលទី៤ដែលមានភាពប្រសើរឡើង។ ទន្ទឹមនឹងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតក្រុមមួយចំនួននៅកីឡដ្ឋាន Wembleyក៏ជាកន្លែងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយនៃការប្រកួតយូរ៉ូផងដែរ។ … អាន​បន្ថែម UEFA នឹងបង្កើនដែនកំណត់៣០ភាគរយលើហ្វូងមនុស្សចូលទស្សនាការប្រកួតយូរ៉ូ

កំពូលកីឡាកររត់ល្បឿនលឿន Wayde van Niekerk សង្ឃឹមថានឹងទទួលបានមេដាយក្នុងការរត់ចម្ងាយនៅព្រឹត្តិការណ៍អូឡាំពិក

ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ៤០០ម៉ែត្រ កីឡាករ Wayde van Niekerkរបស់អាហ្វ្រិកខាងត្បូងបានបង្កើនការវិលត្រឡប់ពីរបួសរយៈពេលវែងដោយទទួលបានជ័យជំនះលើចម្ងាយ២០០ម៉ែត្រនៅឯព្រឹត្តិការណ៍ ASA AthletixInvitational កាលពីថ្ងៃអង្គារ ទី៣០ មីនាម្សិលមុិញ។ Wayde van Niekerk បានប្រកួតស្ទើរតែមិនធ្លាប់មានចាប់តាំងពីបានរងរបួសនៅក្នុងការប្រកួតកម្មវិធីសប្បុរសធម៌មួយនៅក្នុងខែតុលា ឆ្នាំ២០១៧ ប៉ុន្តែបានប្រកាសថា ខ្លួនគាត់មានសមត្ថភាពពេញលេញបន្ទាប់ពីបានឈ្នះក្នុងរយៈពេល២០.១០វិនាទី ។ នេះបើយោងតាមរ៉យទ័រដែល CNA យកមកផ្សាយនៅព្រឹកថ្ងៃទី៣១ មីនានេះ។ កីឡាកររូបនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីអត្តពលិកអាហ្វ្រិកខាងត្បូងថា “នេះពិតជាផ្តល់ទំនុកចិត្តដល់ខ្ញុំដែលខ្ញុំមិនមានពីមុន។ វាជារឿងមួយដែលហ្វឹកហាត់បានល្អ ប៉ុន្តែវាជារឿងខុសគ្នាដែលអនុវត្ត ដែលការប្រកួតក្នុងកម្មវិធីនេះ ខុសពីការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក” ។ Van Niekerk បានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្រ របស់កីឡាករ Michael … អាន​បន្ថែម កំពូលកីឡាកររត់ល្បឿនលឿន Wayde van Niekerk សង្ឃឹមថានឹងទទួលបានមេដាយក្នុងការរត់ចម្ងាយនៅព្រឹត្តិការណ៍អូឡាំពិក

Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងក្នុងជម្រុះ World Cup 2022 ឲ្យជម្រើសជាតិព័រទុយហ្គាល់

កីឡាករ Diogo Jota, កីឡាករ Cristiano Ronaldo និងកីឡាករ Joao Palhinha បានស៊ុតបាល់បញ្ចូលទីដើម្បីជួយបំប៉ោងសំណាញ់របស់ព័រទុយហ្គាល់យកឈ្នះក្រុមម្ចាស់ផ្ទះលុចហ្សាំបួរ៣ទល់១ក្នុងវគ្គជម្រុះ World Cup ២០២២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនានេះ។ សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃពុធ ទី៣១ មីនានេះថា ក្រុមលុចហ្សាំបួរបានផ្តួលសាធារណរដ្ឋអៀរឡង់កាលពីថ្ងៃសៅរ៍ ហើយពេលប្រកួតជាមួយព័រទុយហ្គាល់ កីឡាករ Maxime Chanot របស់ក្រុមលុចហ្សាំបួរទទួលបានកាតក្រហមនៅនាទីទី៨៦ជិតចប់ការប្រកួតទៅហើយ។ សម្រាប់ការប្រកួតនេះកីឡាករ Gerson Rodrigues របស់ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់នាំមុខមុននៅនាទីទី៣០។ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Diogo Jota រកបាន១គ្រាប់សងវិញដោយការប្រកួតចុងក្រោយនៃតង់ទី១ នៅនាទីទី៤៥+២ ។ … អាន​បន្ថែម Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងក្នុងជម្រុះ World Cup 2022 ឲ្យជម្រើសជាតិព័រទុយហ្គាល់

បុគ្គលិកទូតទាំងអស់ដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា​ភ្លាម​;​ នេះបើ​តាមការបញ្ជាក់ពី​ក្រសួងការបរទេសអាមេរិក

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រសួងការបរទេសអាមេរិក បានបង្គាប់ឲ្យបុគ្គលិកទូតរបស់ខ្លួន … អាន​បន្ថែម បុគ្គលិកទូតទាំងអស់ដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា​ភ្លាម​;​ នេះបើ​តាមការបញ្ជាក់ពី​ក្រសួងការបរទេសអាមេរិក